អ្នកភូមិ ខេត្តបាត់ដំបង ចោទថា ក្រុមហ៊ុនចិន បំពុលទឹក គាត់ប្រើប្រាស់
ដោយ វោហារ ជាតិ / អាស៊ីសេរី | ១៩ មីនា ២០១៤
ប្រជាពលរដ្ឋនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី១៩ មីនា បានចោទក្រុមហ៊ុនវិនិយោគចិនមួយឈ្មោះ អឺខាងហ្វូណាន ថា បានបង្ហូរកាកសំណល់ម្សៅមីចូលក្នុងទឹកអូរដែលអ្នកភូមិប្រើប្រាស់ប្រចាំថ្ងៃ។
តំណាងអ្នកភូមិដែលតវ៉ាឈ្មោះ ពុទ្ធ សុផាន់ណា អះអាងថា កាកសំណល់ដែលរោងចក្រចិនបង្ហូរចូលអូរនោះធ្វើឲ្យទឹកជូរនិងត្រីងាប់។ លោកថា អូរនេះហូរកាត់ភូមិជាច្រើនតភ្ជាប់ពីខេត្តប៉ៃលិនហូរចាក់ស្ទឹងសង្កែខេត្តបាត់ដំបង។
ទាក់ទងការតវ៉ានេះ មន្ត្រីក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញចុះទៅពិនិត្យពីផលប៉ះពាល់បរិស្ថានដែលអ្នកភូមិបានចោទប្រកាន់នោះហើយ។
សូមរង់ចាំស្ដាប់និងអានព័ត៌មាននេះពិស្ដារ៕
No comments:
Post a Comment