Paris Peace Accords 23 Oct. 1991

Sunday, March 9, 2014

ជនជាតិ​វៀតណាម​ ១៥​នាក់​ លប​ចូល ​កាប់​ឈើ នៅ​មណ្ឌលគិរី​ ត្រូវ​សហគមន៍ ​ចាប់​បាន

ជនជាតិ​វៀតណាម​ ១៥​នាក់​ លប​ចូល ​កាប់​ឈើ នៅ​មណ្ឌលគិរី​ ត្រូវ​សហគមន៍ ​ចាប់​បាន

ដោយ ខែ សុណង / អាស៊ិសេរី | ០៨ មីនា ២០១៤
ជនជាតិ​ដើម​ភាគ​តិច​ជាង ៦០​នាក់ បាន​ចុះ​ល្បាត​ការ​ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​របស់​សហគមន៍ ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគីរី។ ប្រជា​សហគមន៍​ទាំង​នោះ ក្រោយ​ពី​បាន​ចុះ​ល្បាត​បាន​ចាប់​ជនជាតិ​វៀតណាម ជាច្រើន​នាក់ ហើយ​បាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម ទាំង​នោះ និង​យក​វត្ថុ​តាង​ទៅ​ដាក់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តាម​ផ្លូវ​ច្បាប់។
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ៣​ភូមិ បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាប់​បាន​ជនជាតិ​វៀតណាម ចំនួន ១៥​នាក់ ដែល​លប​លួច​ចូល​កាប់​ឈើ​ខុស​ច្បាប់ នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។
អនុ​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ឃុត ចាន់រ៉ា ថ្លែង​នៅ​ថ្ងៃ​ទី​៨ មីនា ថា ប្រជា​សហគមន៍​ជនជាតិ​ដើម​ចំនួន ៣​ភូមិ គឺ​ភូមិ​ពូលុ ភូមិ​ឡាំមេះ និង​ភូមិ​ទូចារ ក្នុង​ឃុំ​ប៊ូស្រា ចំនួន ៦៦​នាក់ បាន​ចុះ​យាម​ល្បាត និង​ចាប់​ជនជាតិ​វៀតណាម ដែល​ចូល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដឹក​ចេញ​ជា​រៀង​រាល់​ថ្ងៃ។ លោក​ថា ជា​លទ្ធផល​នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​៨ មីនា ពួក​គាត់​បាន​ចុះ​នៅ​ចំណុច​អូរ​ជឺដាច ចាប់​បាន​ជនជាតិ​វៀតណាម ចំនួន ១៥​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ និង​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា គោ​យន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណា​យន្ត ឬ​ត្រុងសោន័រ ៧​គ្រឿង កាំភ្លើង​ធុន​អ៊ឹម​សី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។ វត្ថុ​តាង និង​មនុស្ស ពួក​គាត់​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ។
«សំឡេង»
ទាក់ទង​បញ្ហា​នេះ មន្ត្រី​ប៉ូលិស​ស្រុក​ពេជ្រាដា លោក សៅ សុវណ្ណារិទ្ធ ដែល​ចុះ​ធ្វើ​ការ​ជាមួយ​មន្ត្រី​ប៉ូលិស​ឃុំ បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​កំពុង​សាកសួរ​ពី​មូលហេតុ​នៃ​ការ​ចូល​មក ប៉ុន្តែ​នៅ​ពុំ​ទាន់​បាន​ព័ត៌មាន​ជាក់​លាក់​នៅ​ឡើយ ដោយសារ​បញ្ហា​ពិបាក​ទំនាក់ទំនង​ខាង​ផ្នែក​ភាសា។
«សំឡេង»
យ៉ាង​ណា​ក៏ដោយ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន ក៏​កំពុង​រង់ចាំ​មើល​ជុំវិញ​ចំណាត់​ការ​របស់​សមត្ថកិច្ច លើ​ជនជាតិ​វៀតណាម ដែល​ចូល​មក​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ។
សហគមន៍​បាន​អះអាង​ថា កន្លង​មក​ពួក​គាត់​ពុំ​ធ្លាប់​ចាប់​ជនជាតិ​វៀតណាម ដូច​ពេល​នេះ​ទេ គឺ​ពួក​គេ​រត់​គេច​អស់ បន្សល់​ទុក​តែ​វត្ថុ​តាង​តែ​ប៉ុណ្ណោះ៕




No comments:

Post a Comment