សមត្ថកិច្ចបង្ក្រាបក្រុមកម្មករដែលធ្វើបាតុកម្មនៅព្រឹកថ្ងៃទី០២ មករាកន្លងទៅ។
Siv Channa/RFI
មេធាវី អន្តរជាតិ ៥រូប បញ្ចប់បេសកម្ម ប្រមូលភស្តុតាង ប្តឹង រដ្ឋាភិបាល កម្ពុជា
មេធាវី អន្តរជាតិ ៥រូប ដែលដឹកនាំ ដោយ លោកមេធាវី Richard Rogers កាលពីថ្ងៃសៅរិ៍ម្សិល ម៉ិញនេះ បានចាកចេញ ពីប្រទេសកម្ពុជាហើយ បន្ទាប់ពី បញ្ចប់បេសកម្ម លើកទី១ របស់ ខ្លួន ក្នុងការមកប្រមូល ភស្តុតាង ដើម្បីត្រៀម ប្តឹងប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា ទៅកាន់ តុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ(ICC)។ ក្រុមមេធាវី អន្តរជាតិ បានមកប្រមូលភស្តុតាង នៅកម្ពុជា រយៈពេល ៦ថ្ងៃ ក្រោមការជួយសំរបសំរួល ពី គណបក្ស ប្រឆាំង។ តែទោះជាយ៉ាងណា មន្ត្រី រដ្ឋាភិបាល កម្ពុជា មិនមានការព្រួយបារម្ភនោះទេ ហើយថា នោះ គឺជាសិទ្ធិ របស់ ពួកគេ។
មេធាវីអន្តរជាតិលោកRichard Rogers និងសហការីចំនួន៥រូបដែលគណបក្សសង្គ្រោះជាតិបានពឹងពាក់នោះបានមកធ្វើការនៅក្នុងប្រទេសកម្ពុជារយៈពេល៦ថ្ងៃគឺដើម្បីប្រមូលភស្តុតាងឧក្រិដ្ឋកម្មបង្កឡើងដោយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ការប្រមូលភស្តុតាងគឺធ្វើឡើងចំពោះព្រឹត្តិការណ៍ដែលកើតមានចាប់តាំងពីឆ្នាំ២០០២រហូតមកដល់សព្វថ្ងៃ។ ភស្តុតាងដែលក្រុមមេធាវីអន្តរជាតិប្រមូលបានទាំងនេះនឹងត្រូវបានដាក់ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។ នេះបើតាមការបញ្ជាក់ពីលោកស្រីមួរសុខហួរតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តបាត់ដំបង។
លោកស្រីមួរសុខហួរបានមានប្រសាសន៍អោយដឹងថាលោកRichard Rogers និងសហការីបានបញ្ចប់បេសកកម្មប្រមូលភស្តុតាងលើកទី១កាលពីថ្ងៃសុក្រនិងបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងវិញកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ។
បើទោះបីជាលោកស្រីមួរសុខហួរមិនបានរៀបរាប់ពីករណីដែលក្រុមមេធាវីអន្តរជាតិបានសិក្សាក្តី ប៉ុន្តែព្រឹត្តិការណ៍នៃការបង្ក្រាប់របស់អាជ្ញាធរនៅក្នុងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅស្ពានអាកាសក្បាលថ្នល់ការបង្ក្រាប់ទៅលើបាតុកម្មកម្មកររោងចក្រនៅមុខវត្តស្ទឹងមានជ័យនិងការបង្ក្រាប់របស់អាជ្ញាធរនៅរោងចក្រសួនកាណាឌីយ៉ាផ្លូវវេងស្រេងដែលនាំទៅដល់ការស្លាប់និងរបួសកម្មករជាច្រើននាក់នោះគឺស្ថិតនៅក្នុងចំនោមករណីដែលក្រុមមេធាវីអន្តរជាតិទាំងនេះបានកំពុងធ្វើការសិក្សា។
ប៉ុន្តែយ៉ាងណាក៍ដោយលោកផៃស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថារដ្ឋាភិបាលមិនមានការព្រួយបារម្ភណាមួយចំពោះបេសកម្មរបស់ក្រុមមេធាវីអន្តរជាតិទាំងនេះទេ។
គួរបញ្ជាក់ថាក្រោយពេលមានការបង្ក្រាប់ទៅលើបាតុកម្មដែលបានកើតឡើងកាលពីដើមខែមករានៅម្តុំមុខវត្តស្ទឹងមានជ័យនិងក្រោយមកមានព្រឹត្តិការណ៍បង្ក្រាប់នៅរោងចក្រសួនកាណាឌីយ៉ាមកមេដឹកនាំគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ីនិងលោកកឹមសុខាធ្លាប់បានប្រកាសថាគណបក្សនេះនឹងស្នើទៅកាន់មេធាវីអន្តរជាតិដើម្បីមកសិក្សាពីករណីវាយបង្ក្រាប់ដោយកំលាំងអាជ្ញាធររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដើម្បីប្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ខណៈដែលប្រទេសកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងរ៉ូមកាលពីឆ្នាំ២០០២ស្តីពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)ប៉ុន្តែបើតាមលោក ផៃស៊ីផាន មេធាវីទាំងអស់នេះ មិនអាចស៊ើបអង្កេតករណីនៅក្នុងប្រទេសកម្ពុជាបានទេ ដោយសារតែពួកគេមិនស្ថិតនៅក្នុងចំណោមសមាជិកគណៈមេធាវីកម្ពុជា៕

No comments:
Post a Comment