Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

CPP និង​ CNRP ឯកភាព​ កំណែទម្រង់​ស្ថាប័ន​ រៀបចំ​ ការបោះឆ្នោត​ និង១៣ ចំណុចផ្សេងទៀត​

CPP និង​ CNRP ឯកភាព​ កំណែទម្រង់​ស្ថាប័ន​ រៀបចំ​ ការបោះឆ្នោត​ និង១៣ ចំណុចផ្សេងទៀត​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014

គណៈកម្មការ​កែទម្រង់​ការបោះឆ្នោតរបស់​គណបក្ស​ប្រជាជន​កម្ពុជា(CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ(CNRP) នៅ​ថ្ងៃ​ចន្ទ​នេះ ឯកភាពគ្នា​លើ​កំណែទម្រង់​អង្គ​រៀបចំ​ការបោះឆ្នោត​(​គជប​) និង​យល់ព្រម​សិក្សា​ទៅលើ​ចំណុច​១៣​ផ្សេងទៀត​។​
​ក្រោយពី​ជំនួប ដែល​ចាប់ផ្តើម​តាំងពី​ម៉ោង​៩​ព្រឹក ហើយ​បញ្ចប់​នៅ​ម៉ោង​ជាង​១២​នេះ ភាគី​ទាំងពីរ បាន​ចេញ​នូវ​សេចក្តី ថ្លែងការណ៍​រួម ដោយ​ឯកភាព​លើ​ចំណុច​ចំនួន​១៤​រួមមាន ការរៀបចំ ការចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក បោះឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការដោះស្រាយ​វិវាទ ការ​សង្កេត ការណ៍​បោះឆ្នោត  អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ និង​កម្លាំង​កម្លាំងប្រដាប់អាវុធ កាលបរិច្ឆេត​នៃ​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត កែសម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅក្នុង​ច្បាប់បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះ ឆ្នោត​មេភូមិ និង​ការស្ទង់មតិ​។​
​ភាគី​ទាំងពីរ ឯកភាពគ្នា​ក្នុង​ការជួប​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃទី​២៤​ខែ​មីនា​។​ក្នុង​ជំនួប​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា គណៈកម្មការ​ចម្រុះ​បក្ស​ទាំងពីរ បាន​ពិភាក្សា​លើ​ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​អព្យាក្រឹត្យភាព ឯករាជ្យ​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​មិន​មាន​សេចក្តីថ្លែងការណ៍​រួម ឬ​ចំណុច​ឯកភាព​ឡើយ​។ គណបក្ស​ទាំង​ពីរ បានចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន និង​បាន​ការពា​រលើ​អំណះអំណាង ចំពោះ​សំណើ​ដែល​ខ្លួន​បាន​លើក​។​
​ក្រោយមក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី បាន​ព្រមាន​ផ្អាក​ការចរចា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឆ្លើយតប​ជា​វិជ្ជមាន ក្នុង​ការដាក់ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ​ដែល​ជ្រើសតាំង ដោយ​រដ្ឋសភា​តាម​សំឡេង​ពីរភាគបី​ទេ​៕




No comments:

Post a Comment