Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

សម្ដេច​ក្រុមព្រះ​ ចោទ​មេដឹកនាំ ​បក្ស​ប្រឆាំង​ ថា,​ មាន​ជំហរ ​សាធារណរដ្ឋ​និយម

សម្ដេច​ក្រុមព្រះ​ ចោទ​មេដឹកនាំ ​បក្ស​ប្រឆាំង​ ថា,​ មាន​ជំហរ ​សាធារណរដ្ឋ​និយម

[The Clown is back!  Where have you gone to for so long?  We've missed you!]

RFA | 16 March 2014

នរោត្ដម រណឫទ្ធិ ៦១០
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល ​ទៅ​កាន់​ក្រុម ​អ្នក​កាសែត​ ក្នុង​ពិធី​ប្រកាស​ យាង​ចូល​ប្រឡូក​ ក្នុង​ឆាក​នយោបាយ​ ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃ ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៤ នា​រាជធានី ​ភ្នំពេញ។
RFA/Van Vichar

អតីត​ នាយករដ្ឋមន្ត្រី ​ទី​១ ចោទ​អ្នក​ដឹកនាំ ​បក្ស​ប្រឆាំង ​នៅ​កម្ពុជា ថា មាន​ជំហរ​ សាធារណរដ្ឋ​និយម។  សារ​នយោបាយ​នេះ ត្រូវ​ បាន​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល ​ក្នុង​ពិធី​ប្រកាស​ យាង​ចូល ​ប្រឡូក ​ក្នុង​ឆាក ​នយោបាយ ​ជា​ផ្លូវ​ការ ​នៅ​ព្រឹក​ថ្ងៃ​ ទី​១៦ ខែ​មីនា ដោយ​ព្រះអង្គ ​ស្នើ ​ឲ្យ​គណបក្ស ​ប្រឆាំង​ ចូល​សភា ដើម្បី​ បម្រើ​ផលប្រយោជន៍ ​រាស្ត្រ​ម្ចាស់​ឆ្នោត។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ រិះគន់​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អើពើ​ចំពោះ​ការ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ​និង​របប​រាជា​និយម​ឡើយ ហើយ​មេដឹកនាំ​គណបក្ស​នេះ គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​គិត​ដោះស្រាយ​បញ្ហា​លំបាក​ប្រឈម​របស់​ជាតិ។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រង​ទុក្ខ​វេទនា​ដោយសារ​តែ​តុលាការ​មិន​យុត្តិធម៌ ការ​រំលោភ​បំពាន​ដីធ្លី និង​មិន​គ្មាន​នីតិរដ្ឋ​ពិត​ប្រាកដ។ ហេតុ​នេះ​អ្នក​នយោបាយ​ទាំង​អស់​ត្រូវ​រួម​គ្នា​កែ​សង្គម​កម្ពុជា មិន​មែន​ប្រកួត​គ្នា​យក​អំណាច​រៀងៗ​ខ្លួន​ទេ។

ព្រះអង្គ​រំលឹក​ថា កាល​ពី​ទ្រង់​នៅ​កាន់​ការ​ជា​នាយករដ្ឋមន្ត្រី​ទី​១ ព្រះអង្គ​មិន​ធ្លាប់​បាន​រឹប​អូស​យក​ដី​រាស្ត្រ​មួយ​ចំអាម​ឡើយ ហើយ​ព្រះអង្គ​វិល​ត្រឡប់​ចូល​មក​ធ្វើ​នយោបាយ​លើក​នេះ​វិញ ក៏​មិន​មែន​មក​ធ្វើ​តាម​ការ​បញ្ជា​របស់​អ្នក​ណា​មួយ​ទេ រាប់​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើង​ទៅ។ ព្រះអង្គ​បញ្ជាក់​ថា ទាំង​លោក សម រង្ស៉ី និង​លោក កឹម សុខា មិន​មាន​ជំហរ​គាំទ្រ​រាជា​និយម​នោះ​ឡើយ។

«សំឡេង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​យាង​ចូល​ឆាក​នយោបាយ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ។ លោក​យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ក៏​មិន​ជឿ​លើ​ការ​ដឹកនាំ​នយោបាយ​របស់​ព្រះអង្គ ​ដែរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្ដេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

«សំឡេង»

កាល​ពី​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ កន្លង​ទៅ មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ខ្លះ​បាន​អះអាង​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បំណង​យាង​ចូល​ឆាក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​រារាំង​មិន​ឲ្យ​ចូល​នយោបាយ​ ក្រោម​ហេតុផល​បន្ថយ​កម្លាំង​បក្ស​ប្រឆាំង។ ទោះ​យ៉ាង​ណា ទាំង​ព្រះអង្គ ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច សុទ្ធតែ​មិន​បញ្ជាក់​ថា បញ្ហា​នេះ​ពិត​ឬ​ក៏​យ៉ាង​ណា​ទេ។
ចំពោះ​ការ​ចោទ​ប្រកាន់​ថា បក្ស​សង្គ្រោះ​ជាតិ មាន​ជំហរ​សាធារណរដ្ឋ​និយម​នេះ គឺ​ប្រហាក់ប្រហែល​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល ដែល​បាន​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់​ថា បក្ស​ប្រឆាំង​មិន​គោរព​ព្រះ​រាជតម្រិះ​របស់​ព្រះមហាក្សត្រ។

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ចូល​ឆាក​នយោបាយ​ជា​ថ្មី​ក្នុង​ពេល​ដែល​កម្ពុជា មាន​វិបត្តិ​នយោបាយ។ ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ទី​១ ធ្លាប់​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា និង​ធ្លាក់​អំណាច​បន្ទាប់​ពី​គូ​ប្រកួត​ប្រជែង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា វាយ​បំបែក​ផ្ទៃ​ក្នុង។ ព្រះអង្គ​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​ព្រះអង្គ​ដែល​ចែក​ជូន​អ្នក​កាសែត​ថា ពលរដ្ឋ​ខ្មែរ និង​ព្រះកាយ​ព្រះអង្គ​សុទ្ធ​តែ​ជា​អ្នក​រង​ទុក្ខ​ដោយសារ​តុលាការ​ អយុត្តិធម៌។

អ្នក​ជំនាញ​ផ្នែក​នយោបាយ​មួយ​ចំនួន​វិភាគ​ថា ការ​យាង​ចូល​ប្រឡូក​នយោបាយ​របស់​ព្រះអង្គ អាច​ជា​ការ​ចូល​រួម​បំបែក​សំឡេង​គណបក្ស​ប្រឆាំង ប៉ុន្តែ​ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​លោក ហ៊ុន សែន សូម្បី​តែ​១​រៀល​ឡើយ ហើយ​ព្រះអង្គ​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​គូ​ប្រជែង​នយោបាយ​ទាំង​ ជាមួយ​លោក ហ៊ុន សែន និង​បក្ស​ប្រឆាំង។ គណបក្ស​នយោបាយ​ថ្មី​របស់​សម្ដេច​ក្រុមព្រះ​មាន​ឈ្មោះ​ថា គណបក្ស “សង្គម​រាស្ត្រ​រាជា​ធិបតេយ្យ”៕



1 comment:

  1. Anonymous9:14 AM

    The clown prince coming back. It will be more trouble in Cambodian politic

    ReplyDelete