លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ
Siv Channa/RFI
តំណាងពិសេស អង្គការ សហប្រជាជាតិ សាទរ ការវិវឌ្ឍថ្មីៗ នៅកម្ពុជា ប៉ុន្តែ ជំរុញ រដ្ឋាភិបាល ឲ្យគោរពសិទ្ធិសម្តែងមតិ
អ្នករាយការណ៍ពិសេស សហប្រជាជាតិ ស្តីពី បញ្ហាសិទ្ធិមនុស្សប្រចាំ កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី បានថ្លែងសាទរចំពោះកិច្ចព្រមព្រៀង ពីរចំណុច ស្តីពី កំណែទម្រង់បោះឆ្នោតកាលពីថ្ងៃទី៣ មីនា រវាង គណបក្ស ជាប់ឆ្នោតទាំងពីរ។ ទន្ទឹមនឹងនោះ លោក ក៏ស្វាគមផងដែរ ការបើកឲ្យ មានបាតុកម្មឡើងវិញ ដែលថ្លែងដោយ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ យ៉ាងណាក៏ដោយ តំណាងពិសេស អង្គការ សហប្រជាជាតិ ព្រួយបារម្ភ អំពីលទ្ធភាព នៃការធ្វើបាតុកម្ម ប្រឆាំងគ្នា និងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្ស និងច្បាប់ ស្តីពីសិទ្ធិសម្តែងមតិ នានា។
នៅក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ កាលពីល្ងាចថ្ងៃទី៦មីនា លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានថ្លែងសាទរចំពោះកិច្ចព្រមព្រៀងពីរចំណុចស្តីពីកំណែទម្រង់បោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិសម្រេចបានក្នុងកិច្ចចរចាកាលពីថ្ងៃទី៣មីនា។ កិច្ចព្រមព្រៀងស្តីពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងច្បាប់ស្តីពីហិរញ្ញវត្ថុគណបក្សនយោបាយ។
លោក ស៊ូប៊ែឌី ថ្លែងបន្តថា បញ្ហានេះគឺជាក្តីកង្វល់របស់ប្រជាជនកម្ពុជាគ្រប់រូប ហើយដែលកន្លងទៅនេះ ពួកគេបានប្រើសិទ្ធិសម្តែងមតិ តាមរយៈការជួបជុំតវ៉ា ការដង្ហែក្បួនបាតុកម្ម និងការតវ៉ាតាមរូបភាពផ្សេងៗទៀតជាច្រើន។ អ្នករាយការណ៍ពិសេសសហប្រជាជាតិសម្តែងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការវិវឌ្ឍនេះនឹងឈានទៅរកដំណោះស្រាយបញ្ចប់បញ្ហាដែលកំពុងកើតមានក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងនោះ លោក ស៊ូប៊ែឌី ក៏បានថ្លែងស្វាគមន៍ផងដែរការបើកឲ្យធ្វើបាតុកម្មឡើងវិញដែលប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៥ កុម្ភៈ។ លោកគូសបញ្ជាក់ថា ចាប់តាំងពីអាជ្ញាធរកម្ពុជាបានហាមប្រាមមិនឲ្យធ្វើបាតុកម្ម តាំងពីថ្ងៃទី៥មករាមក លោកបានទទូចឲ្យរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលបម្រាមនេះ ពីព្រោះថា វាផ្ទុយទៅនឹងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ក៏ដូចជាផ្ទុយពី រដ្ឋធម្មនុញ្ញកម្ពុជាដែរ។
ម្យ៉ាងទៀត លោកក៏ព្រួយបារម្ភដែរថា បាតុកម្មនឹងត្រូវគេរារាំង រីឯមនុស្សមួយចំនួនអាចត្រូវគេចាប់ឃុំខ្លួន ក្នុងហេតុផលចែកខិតប័ណ្ណ ដើម្បីឲ្យកម្មករធ្វើកូដកម្មជាដើម។ ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ក្រុមគាំទ្ររដ្ឋាភិបាលក៏មានសិទ្ធិធ្វើបាតុកម្មនៅកន្លែងដែលក្រុមប្រឆាំងធ្វើដែរនោះ លោក ស៊ូប៊ែឌី ក៏ព្រួយបារម្ភថា បាតុកម្មប្រឆាំងអាចនឹងត្រូវគេរៀបចំឡើង ដំណាលគ្នាដែលនឹងបង្កឲ្យមានបញ្ហា។ លោករម្លឹកថា ការធានាសុវត្ថិភាពពេលធ្វើបាតុកម្មគឺ ជាទំនួលខុសត្រូវរបស់រដ្ឋ។
ជាចុងក្រោយ អ្នករាយការណ៍ពិសេសសហប្រជាជាតិអំពាវនាវឲ្យរដ្ឋាភិបាលគោរពយ៉ាងខ្ជាប់ខ្ជួននូវសន្ធិសញ្ញា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីបាតុកម្មអហិង្សា៕

No comments:
Post a Comment