កងកម្លាំង ជាង១ពាន់នាក់ ហ្វឹកហាត់ នាពហុកីឡាដ្ឋានជាតិ អូឡាំពិក
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ០៦ មីនា ២០១៤
នៅថ្ងៃទី៦ មីនា កងកម្លាំងមកពីគ្រប់ខណ្ឌទាំង៩ នៅរាជធានីភ្នំពេញ ជាងមួយពាន់នាក់ បានចេញប្រតិបត្តិការហ្វឹកហាត់ និងពង្រឹងសមត្ថភាព ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ មានប្រសាសន៍ថា ការធ្វើសមយុទ្ធពង្រឹងសមត្ថភាពកងកម្លាំងនគរបាលនេះ ដែលមានការចូលរួមពីបណ្ដាស្នងការរង ប្រធានការិយាល័យ និងនគរបាលជាច្រើនទៀត គឺត្រៀមទប់ស្កាត់ពីភាពមិនប្រក្រតីណាមួយ ដែលកើតឡើងនៅក្នុងសង្គម ស្របពេលដែលគណបក្សប្រឆាំង សង្គមស៊ីវិល ត្រៀមធ្វើបាតុកម្មកូដកម្មនាពេលដ៏ខ្លីខាងមុខ។
នៅដើមឆ្នាំ២០១៣ ប្រជាពលរដ្ឋជាអ្នករងគ្រោះជាច្រើននៅរាជធានីភ្នំពេញ បានចេញមុខតវ៉ាកាន់តែច្រើនឡើង ដើម្បីឲ្យអាជ្ញាធរ និងរាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ។ ក្រុមអ្នកតវ៉ាទាំងនោះរួមមាន កម្មកររោងចក្រកាត់ដេរ ក្រុមគ្រូបង្រៀន និងក្រុមអ្នករងគ្រោះដោយការបណ្ដេញពីលំនៅឋាន ជាដើម៕
No comments:
Post a Comment