លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ
©IDEA
មេធាវី ត្រៀមដាក់ បណ្តឹងសាទុក្ខ ជាថ្មី ទៅ ឧទ្ធរណ៍ និងរង់ចាំ ការឆ្លើយតប ពីសាលាដំបូង
មេធាវី ការពារក្តី លោក វ៉ន ពៅ នឹងបន្តដាក់ បណ្តឹងសារទុក្ខ ទៅកាន់ សាលាឧទ្ធរណ៍ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ បន្ទាប់ពី បាន ដាក់បណ្តឹង ជាលើកទីបី ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ កាលពី ថ្ងៃទី ២៦ មីនា កន្លងមក ដើម្បីស្នើសុំ ឲ្យ លោក វ៉ន ពៅ នៅក្រៅឃុំ។ ការដាក់បណ្តឹង សុំនៅក្រៅឃុំ ទៅកាន់ ចៅក្រមជំនុំជម្រះ ដែលអនុញ្ញាត ដោយច្បាប់ នាពេលនេះ នៅមិនទាន់មានការឆ្លើយតប នៅឡើយ ខណៈមេធាវី នៅតែអះអាង ថា សិទ្ធិចូលរួម ជំនុំជម្រះ របស់ លោក វ៉ន ពៅ ត្រូវបានគេ រំលោភ។
មេធាវីការពារក្តីឲ្យលោក វ៉ន ពៅ បានថ្លែងថា លោកបានដាក់ពាក្យសុំឲ្យលោក វ៉ន ពៅ នៅក្រៅឃុំនៅសាលាដំបូងរាជធានីភ្នំពេញម្តងទៀតហើយ កាលពីរសៀលថ្ងៃពុធ ទី ២៦ មីនា មុននឹងសវនាការអង្គសេចក្តីត្រូវបានចាប់ផ្តើមឡើង។ លោក គឹម សុជាតិ ដែលជាមេធាវីមកពីសហភាពការងារកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរ៍ទី ២៩ មីនា ថា លោកមិនទាន់មានការឆ្លើយតបពីចៅក្រមសាលាដំបូងនៅឡើយរហូតមកទល់ពេលនេះ ដែលក្នុងការកំណត់នៃច្បាប់ចៅក្រមត្រូវឆ្លើយតបក្នុងរយៈពេល១០ថ្ងៃ។ ការដាក់ពាក្យទៅសាលាដំបូងសុំឲ្យលោក វ៉ន ពៅ នៅក្រៅឃុំជាថ្មីនេះគឺ ធ្វើឡើងខណៈដែលសាលាដំបូងបានបិទសំណុំរឿង និង បញ្ចប់ការស៊ើបសួរ។
សូមរម្លឹកថា ការស្នើឲ្យលោក វ៉ន ពៅ នៅក្រៅឃុំពីរលើកកន្លងមក ត្រូវបានធ្វើឡើងទៅលើចៅក្រមស៊ើបសួរ នៅក្នុងដំណាក់កាលស៊ើបសួរតែត្រូវបដិសេធ។ ក៏ប៉ុន្តែ ការស្នើជាថ្មី លើកនេះទៅតុលាការដដែល គឺ ដោយយោងទៅតាមច្បាប់ ខណៈដែលសំណុំរឿងបានវិវត្តន៍ទៅដល់ដៃចៅក្រមជំនុំជម្រះ។
កាលពីថ្ងៃទី ២៤ ខែមីនា កន្លងទៅនេះ សវនាការលើបណ្តឹងសាទុក្ខ លើករណី លោក វ៉ន ពៅ ត្រូវចៅក្រមសាលាឧទ្ធរណ៍សម្រចមិនឲ្យនៅក្រៅឃុំទេ ដោយលើកហេតុផលថា សំណុំរឿងកំពុងស្ថិតនៅដំណាក់កាលស៊ើបអង្កេត។ទោះជាយ៉ាងនេះក្តី លោក មេធាវី គឹម សុជាតិ
បានថ្លែងថា លោកនឹងរៀបចំដាក់បណ្តឹងសាទុក្ខជាលើកទីពីរនៅថ្ងៃចន្ទសប្តាហ៍ក្រោយទៅសាលាឧទ្ធរណ៍។ លោកមេធាវី បានបរិហារផងដែរថា ការឃុំខ្លួន លោក វ៉ន ពៅ គឺជាការបំបិទសិទ្ធិសេរីភាពរបស់គាត់ ដោយហេតុថា រាល់ពេលសវនាការសុំឲ្យនៅក្រៅឃុំ មិនដែលមានវត្តមានលោក វ៉ន ពៅ ឡើយ ជាហេតុធ្វើឲ្យសិទ្ធិឆ្លើយដោះសាររបស់គាត់ត្រូវបានគេរំលោភបំពាន ខុសពីគោលការណ៍ជំនុំជម្រះដោយយុត្តិធម៌។
នៅថ្ងៃនេះដែរមន្ត្រីតុលាការមិនអាចទាក់ទងបានសុំការពន្យល់បាន ទេចំពោះការលើកឡើងរបស់មេធាវីការពារក្តីជនសង្ស័យ។
សូមបញ្ជាក់ថា លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអាជ្ញាធរ
ចាប់ខ្លួនកាលពីដើមខែមករា ឆ្នាំ២០១៤ ខណៈដែលមានការប៉ះទង្គិចគ្នាមួយរវាងក្រុមកម្មករ
នៅរោងចក្រយាកជីង និងកងកម្លាំងទ័ពឆ័ត្រយោង ៩១១ នៅជាយរាជធានីភ្នំពេញ ក្នុងការគាំទ្រការទាមទារដំឡើងប្រាក់ឈ្នួលគោលរបស់កម្មករ ១៦០ដុល្លារក្នុងមួយខែ។ លោក ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ជាមួយនឹងមនុស្ស ២២នាក់ផ្សេងទៀត ក៏ប៉ុន្តែក្រោយមកមនុស្សពីរនាក់ត្រូវបានដោះលែង៕

No comments:
Post a Comment