ឯកឧត្តមបណ្ឌិត ជាម យៀប (ឆ្វេង) ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ឬគណៈកម្មការទី២ នៃរដ្ឋសភា អានសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣ ក្នុងអង្គប្រជុំនាវិមានរដ្ឋសភា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២។
RFA/Vichey Anandh
កម្ពុជា ស្វែងរក បទពិសោធន៍ ស្ដីពី ការត្រួតពិនិត្យ ថវិកាជាតិ
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ១៩ មីនា ២០១៤
មន្ត្រី ជាន់ខ្ពស់ រដ្ឋសភាជាតិកម្ពុជា ស្វែងរក បទពិសោធន៍ ស្ដីពី ការត្រួតពិនិត្យ ថវិកាជាតិ ដោយរដ្ឋសភា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ ឲ្យដឹងថា ប្រធានគណៈកម្មការហិរញ្ញវត្ថុសវនកម្មរបស់រដ្ឋសភា លោក ជាម យៀប បានទៅចូលរួមសិក្ខាសាលាសិក្សាស្វែងយល់ពីបញ្ហានេះ ជាមួយប្រទេសឡាវ និងវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា។
សិក្ខាសាលានោះពិភាក្សាពីការអនុវត្តលទ្ធផលសវនកម្មក្នុងការត្រួតពិនិត្យថវិការដ្ឋដោយរដ្ឋសភា។
យន្តការសម្របសម្រួលរវាងរដ្ឋសភា សវនកម្មជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្ត និងត្រួតពិនិត្យថវិកា ព្រមទាំងផែនការសហប្រតិបត្តិការនាពេលអនាគត។
បក្សប្រឆាំងធ្លាប់ប្រកាសមិនទទួលស្គាល់រដ្ឋសភា ដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជា នោះទេ។
រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ថវិកាប្រចាំឆ្នាំ២០១៤ ដោយគ្រោងឲ្យរដ្ឋាភិបាលចាយវាយថវិកាជាតិក្នុងរង្វង់ជាង ៣.៤០០លានដុល្លារសហរដ្ឋអាមេរិក៕
No comments:
Post a Comment