Paris Peace Accords 23 Oct. 1991

Friday, March 21, 2014

មេ​ដឹក​នាំ​ សហជីព​ មក​ពី ​១៥​ប្រទេស​ ប្រជុំ​គ្នា​ជុំវិញ ​សិទ្ធិ​សហជីព ​និង​កម្មករ

អាត់ ធន ៦១០
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ខាង​មុខ​ព្រះអង្គ​ដងកើ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

មេ​ដឹក​នាំ​ សហជីព​ មក​ពី ​១៥​ប្រទេស​ ប្រជុំ​គ្នា​ជុំវិញ ​សិទ្ធិ​សហជីព ​និង​កម្មករ

ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២១ មីនា ២០១៤

មេ​ដឹក​នាំ​សហជីព​ធំៗ​ ចំនួន ១៥​ ប្រទេស បាន​ជួប​ប្រជុំ​គ្នា​ រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​មីនា នៅ​សណ្ឋាគារ​ សាន់វ៉េ (Sunway) ក្រុង​ភ្នំពេញ ដើម្បី​លើក​ឡើង​ ពី​សិទ្ធិ​សហជីព និង​សិទ្ធិ​កម្មករ ​របស់​ប្រទេស​នីមួយៗ។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​មីនា ថា កិច្ច​ប្រជុំ​រយៈពេល ២​ថ្ងៃ​មក​នេះ មាន​លើក​ឡើង​អំពី​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ និង​ទាមទារ​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ២១​នាក់​ដើម។
លោក​បន្ត​ថា តំណាង​សហជីព​ទាំង ១៥​ប្រទេស ក៏​នឹង​ធ្វើ​សន្និសីទ​កាសែត ដើម្បី​បង្ហាញ​ពី​លទ្ធផល និង​ជំហរ​របស់​ប្រទេស​រៀងៗ​ខ្លួន នៅ​រសៀល​ម៉ោង​២ ថ្ងៃ​សុក្រ​នេះ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​បន្ត...


No comments:

Post a Comment