លោក វន់ ពៅ ប្រធានសមាគមន៍អ្នកប្រកបរបរក្រៅប្រពន្ធ័ / រូបថត RFI
សង្គមស៊ីវិល៖ លោក វន់ ពៅ នឹងអាច ត្រូវបាន ដោះលែង បើមិនភ្ជាប់ នឹងរឿងនយោបាយ
ក្រោយការបដិសេធ ការសុំ នៅក្រៅឃុំ ម្តងរួចមកហើយ របស់ លោក វន់ ពៅ ប្រធាន សមាគម បណ្តាញសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដោយ តុលាការ សាលាឧទ្ធរណ៍នោះ ជាថ្មីម្តងទៀត នៅថ្ងៃច័ន្ទទី២៤ សប្តាហ៍ក្រោយនេះ តុលាការ សាលាឧទ្ធរណ៍ នឹងបើកសវនាការ សម្រេច លើសំណើ នៅក្រៅឃុំ របស់ ប្រធានបណ្តាញសេដ្ឋកិច្ច ក្រៅប្រព័ន្ធ រូបនេះ។ សង្គមស៊ីវិល ដែលតាមដានបញ្ហានេះ មានសង្ឃឹម ថា លោក វន់ ពៅ នឹងអាចនៅក្រៅឃុំ ប្រសិនបើ មិនមែនជា ការសម្រេចចិត្ត តាមបែបនយោបាយនោះ។
សំណើសុំនៅក្រៅឃុំសារជាថ្មីម្តងទៀតរបស់លោក វន់ ពៅ ប្រធានសមាគមបណ្តាញសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវបានចាប់ខ្លួនការផ្ទុះអំពើហិង្សាកន្លងទៅ នឹងត្រូវតុលាការសាលាឧទ្ធណ៍នឹងបើកសវនាការនៅរសៀលថ្ងៃចន្ទ ទី២៤ មីនា សប្តាហ៍ក្រោយ។ ជាសវនាការដែលក្រុមសង្គមស៊ីវិលអះអាងថា អាចនឹងមានការសម្រេចជាវិជ្ជមាន។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះ លោក អ៊ំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ បានឱ្យដឹងថាសវនាការបស់ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ គឺនឹងមានលទ្ធផលជាវិជ្ជមាន ព្រោះថាជនជាប់ចោទ លោក វន់ ពៅ មានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីអាចចេញនៅក្រៅឃុំបាន ហើយម្យ៉ាងទៀត ករណីរបស់ជនជាប់ចោទដែលត្រូវរដ្ឋាភិបាលចោទប្រកាន់ពីបទបង្កអំពើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនរូបនេះ គឺជាបទល្មើសមជ្ឈឹមតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក អ៊ំ សំអាត បានបញ្ជាក់ថា លោក វន់ ពៅនឹងអាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំប្រសិនបើ តុលាការមិនសម្រេចដោយភ្ជាប់ជាមួយរឿងនយោបាយនោះទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ មីនាសប្តាហ៍ក្រោយនេះ តុលាការសាលាឧទ្ធរណ៍ នឹងបើកសវនាការលើការនៅក្រៅឃុំរបស់លោក វន់ ពៅ តែម្នាក់ប៉ុណ្ណោះ។ បើតាមលោក អ៊ំ សំអាត មន្ត្រីជាន់ខ្ពស់របស់អង្គការលីកាដូដដែល មូលហេតុដែលលោក វន់ ពៅ ត្រូវតុលាការសាលាឧទ្ធរណ៍ត្រូវបើកសវនាការតែម្នាក់ឯង គឺដោយសារមេធាវីរបស់លោក វន់ ពៅ បានដាក់ពាក្យសុំនៅក្រៅឃុំនៅសាលាឧទ្ធរណ៍សារជាថ្មីបន្ទាប់ពីការសម្រេចមិនឱ្យនៅក្រៅឃុំម្តងរួចមកហើយ។ ចំណែកឯអ្នកទាំង២០នាក់ផ្សេងទៀត ដែលរួមមានសកម្មជនដីធ្លីតំបន់បឹងកក់ និង កម្មករផ្សេងៗទៀត ត្រូវរង់ចាំសេចក្តីសម្រេចរបស់តុលាការកំពូល។
អគ្គលេខាធិការ សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំអ៊ន បានឱ្យដឹងដែរថា ក្នុងសវនាការអសាធារណៈរបស់ លោក វន់ ពៅ សមាគម នឹងកែនមនុស្សប្រមាណ៣០០នាក់ទៅចូលរួមស្តាប់សវនាការផ្ទាល់តែម្តង។ បើតាម លោក សំអ៊ន ដដែល លោក វន់ ពៅនឹងមានវត្តមានក្នុងសវនាការអសាធារណៈជាមួយមេធាវី។
សូមបញ្ជាក់ថា តុលាការកាលពីពេលកន្លងទៅ បានដោះលែងអ្នកជាប់ឃុំដែលជាកម្មករចំនួន២នាក់ ក្នុងចំណោមអ្នកជាប់ឃុំទាំង២៣នាក់ នៅមណ្ឌលកែប្រែម៣ ក្នុងខេត្តកំពង់ចាមម្តងរួចមកហើយ។ សូមរម្លឹកផងដែរថានៅក្នុងហេតុការណ៍បាតុកម្មនៅថ្ងៃទី២ និងទី៣ខែមករាសមត្ថកិច្ច យោធា និងមន្ត្រីកងរាជអាវុធហត្ថបានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករចំនួន២៣នាក់ និងបញ្ជូនដាក់មន្ទីរឃុំឃាំងនៅក្នុងខេត្តកំពង់ចាម បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពួកគេពីបទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា ប្រមាថមន្ត្រីរាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
យ៉ាងណាក៏ដោយ សាធារណមតិកំពុងរង់ចាំមើលចំណាត់ការរបស់តុលាការលើករណីស្នើសុំឱ្យនៅក្រៅឃុំរបស់ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅរូបនេះ។ សំណុំរឿងក្តីដែលមានមតិមួយចំនួនអះអាងថា មានជាប់ពាក់ព័ន្ធក្នុងបញ្ហាជម្លោះនយោបាយនៅកម្ពុជា៕

No comments:
Post a Comment