Paris Peace Accords 23 Oct. 1991

Friday, March 28, 2014

លោក​ ហ៊ុន សែន​ ព្រមាន ​កុំ​ឱ្យ​ បក្ស​ប្រឆាំង​ បង្ក​ហិង្សា

​លោក​ហ៊ុន សែន​ ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បា​ន​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ពីរលាន​នាក់។
លោក​ហ៊ុន សែន​ ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បា​ន​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ពីរលាន​នាក់។

លោក​ ហ៊ុន សែន​ ព្រមាន ​កុំ​ឱ្យ​ បក្ស​ប្រឆាំង​ បង្ក​ហិង្សា


គង់ សុឋានរិទ្ធ /​ វីអូអេ | ២៨ មីនា ២០១៤

ភ្នំពេញ — នាយក រដ្ឋមន្ត្រី​ កម្ពុជា​ ហ៊ុន សែន ​បាន​ព្រមាន ដោយ​បញ្ឆិត​បញ្ឆៀង ​ដល់​ គណបក្ស​ជំទាស់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កុំ​ឲ្យ​ បង្ក​សង្គ្រាម​ស៊ីវិល ​ជា​ថ្មី​ទៀត ​នៅ​ក្នុង​ប្រទេស។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​ គ្រោង​នឹង​ធ្វើ​សមាជមហាជន​មួយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​៣០​ខែមីនា​នេះដែលនឹងមាន​ប្រជា​ពលរដ្ឋ​ចំនួន​៥.០០០​ពាន់​នាក់​ចូល​រួម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រុង​ភ្នំពេញ។

សមាជ​នេះ​មាន​គោល​ដៅ​បញ្ជាក់បង្ហាញ​លទ្ធ​ផល​នៃ​កិច្ច​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ព្រម​ទាំង​បញ្ជាក់​ជំហររបស់​គណបក្ស​ជំទាស់និង​ស្នើ​សុំ​មតិ​យោបល់​របស់​មហាជន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ទំបន់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​នៅ​ខេត្ដ​ពោធិ៍សាត់ ​លោកហ៊ុន សែន​ ព្រមាន​ថា ​លោក​បើក​ឱកាស​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ប៉ុន្តែ​មិនអនុញ្ញាត​ឲ្យ​មាន​ការ​បង្ក​សង្គ្រាម​ស៊ីវិល​នោះទេ។

«បញ្ចេញ​មតិអ្វី​បញ្ចេញ​ទៅ​តែកុំ​នាំ​គ្នា​បង្កើត​សង្គ្រាម​ព្រោះ​សង្គ្រាម​នេះ​បើ​កើត​ហើយ​មិន​ងាយ​រំលត់​ទេ»។

​លោក​ហ៊ុន សែន​ ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បា​ន​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ពីរលាន​នាក់។

​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បានព្រមាន​បន្ថែម​ថាការបង្ក​អំពើ​ហិង្សា​ណាមួយ​នឹង​ទទួល​រង​ការ​បង្រ្កាប។

«ចង់​បញ្ជាក់​ថា​ច្បាប់​មាន​កំណត់​របស់​វា។​មិនមែន​បាន​សេចក្តី​ថា​ទៅ​ហួស​ពី​ច្បាប់​បាន​ទេ។​បើ​ទៅ​ហួស​ចូល​ដល់​ហឹង្សា​ហើយ​គឺ​អស់​ខន្តី​ហើយ​ គឺ​ច្បាប់ត្រូវ​ធ្វើ​សកម្មភាព​ហើយ»។​

​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​ធ្លាប់​បាន​បង្ក្រាប​ក្រុមបាតុករ​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។មាន​មនុស្ស​យ៉ាង​តិច​ចំនួន​ប្រាំពីរ​នាក់​បាន​ស្លាប់​និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស។

​លោកស្រី​មួ សុខហួរ ​តំណាងរាស្ដ្រ​ប្រចាំមណ្ឌល​ខេត្ត​បាត់​ដំបង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ព្រមាន​ទុក​ជាមុន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

​លោកស្រី​យល់​ថា​នេះ​គឺជា​ការគំរាម​កំហែង​របស់​លោក​ប្រមុខ​រដ្ឋា​ភិបាល៖

«ជារៀង​រាល់​ពេល​លោក​ហ៊ុន សែន​ តែងតែ​ចូល​ដល់​ភាសា​ដែល​យើង​យល់​ឃើញ​ថា​ជា​ភាសា​គំរាម​កំហែង​ទៅ​លើ​អ្វី​ដែល​ជាសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ មិន​បាច់​លោក​ហ៊ុន សែន មក​ប្រដៅ​ប្រជា​ពលរដ្ឋ​ទេ។ ​សូម​ឲ្យ​លោក​ហ៊ុន សែន ​ទុក​ភាសា​ហ្នឹង​សម្រាប់​ក្រុម​គាត់ ​សម្រាប់​គ្រប់​គ្រង​ជន​ខិល​ខូច​ដទៃ​ទៀតចុះ។​បើ​សិន​មិន​អញ្ចឹង​ទេ​សុំឲ្យ​លោក​ហ៊ុន សែន ​អញ្ជើញ​មក​ទីលាន​ប្រជាធិបតេយ្យ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ទៅ»។

សមាជ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​ថ្ងៃ​រំលឹក​ខួប​លើក​ទី​១៧​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កម្មករ​រោង​ចក្រកាត់ដែរ។ ​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​១៦​នាក់​ស្លាប់​និង​ជាង​១០០​នាក់​រង​របួស។ ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ជនរងគ្រោះ​នៅ​តែ​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ៕



1 comment:

  1. Anonymous11:11 PM

    We, Cambodians had listened Mr. Dek Chauk Hun Sen several occasions and found that he had intension to make a civil war if the opposition would crackdown on him. He used to warn the opposition party that has no arms nor bullet to stand against him or created a violent attack at him. In fact, he who has his armed forces, bullets and ammunitions of all kind and accuses the one who has nothing to fight against him except war of word? He is a snake in the grass and ready to bite when we approach him. We thought that over the years he might change his Khmer Rouge attitudes but out of luck, this guy is still a remnant of Khmer Rouge.

    ReplyDelete