ក្រដាស មិនអាច ខ្ចប់ភ្លើង... នោះ ភាពអាម៉ាស់ ក៏ត្រូវទម្លាយចេញ [T2P Media: Tell us what you think?]
មិនជាយូរ ប៉ុន្មានមុនេះ
នៅតាម គេហទំព័រ របស់ថៃ បានបង្ហោះ ឲ្យឃើញ នូវរូបភាព ដ៏អនាចារ នៃដូនជី
លោកសង្ឃ មើលទៅសែន...អាម៉ាស់ ។ ពុទ្ធសាសនិក ទាំងឡាយ ដែលមាន ប្រមាណ ៩៥%
នៃប្រទេស កាន់ព្រះពុទ្ធសាសនា មួយនេះ កំពុងឈឺក្បាល វិលមុខ
នឹងការធ្លាក់ចុះ នៃសីលធម៌សាសនា ។
គេបានដឹងថា រូបភាពទាំងនេះ
ដំបូងត្រូវបានបង្ហោះលើគេហទំព័រ Facebook មិនបញ្ចេញឈ្មោះមួយ
ដែលក្នុងនោះ “ពាសពេញ” ដោយរូបភាពដូនជី ស្លៀកពាក់
“គ្របពុំជិតប្រាណ”... Make up មុខមាត់ ។ល។ លើសពីនោះ
គឺរូបភាពនៃទំនាក់ទំនងបែបអនាចារ រវាងសង្ឃ និងដូនជី ។
មិនទាន់ចប់ទេ គ្រលៀសភ្នែកទៅម្ខាងទៀត ទើប... “កប់យោបល់” ព្រោះវាជារូបភាព “សង្ឃភេទទី៣” កំពុងជញ្ជក់មាត់.... គ្នា ។
បន្ទាប់ពីរូបភាពទាំងនេះ
ត្រូវបានបង្ហោះផ្សាយ នោះសមាគមព្រះពុទ្ធសាសនាថៃ
បានបើកការស៊ើបអង្កេតមួយ ដើម្បីស្វែងរកអត្តសញ្ញាណរបស់ “ពួកថ្មិល”
ទាំងនោះ ។ សមាគមនេះ ក៏បានសារភាពថា សង្ឃទាំងនេះ
ស្ថិតក្នុងដែនគ្រប់គ្រងរបស់គេ ។
គួររម្លឺកថា នៅឆ្នាំ២០១២ មានសង្ឃប្រមាណ ៣០០ អង្គ បានទទួលការព្រមាន ឬ ផ្សឹក ដោយទង្វើរអបាយមុខខុសគន្លងធម៌ផ្សេងៗ ដូចជាៈ សេពសុរា, ស្រីញី ហើយមានទាំងការជំរិតយកប្រាក់ផងដែរ ។ សមាគមនេះ នៅបានប្រកាសព្រមានដល់បណ្តាសង្ឃបើកឡាន, ឆបោក... ។
មុននេះ ក៏បានចុះផ្សាយរួចហើយ ពីសង្ឃ១អង្គ (Wirapol) ដែលជួលយន្តហោះ និងប៉ងទិញយន្តហោះឯកជន សម្រាប់ធ្វើដំណើរទៀតផង ។

ក្នុងក្តីគោរព សក្ការៈ
ជួយមុខដល់ពុទ្ធសាសនិកជននៅកម្ពុជា យើងខ្ញុំសុំសួរថា
តើការដែលសង្ឃខ្លះ មានអង្គរក្សធ្វេងស្តាំ វាត្រឹមត្រូវដែរ ឬទេ ៕
សង្ឃឹមថា ប្រិយមិត្តអាចជួយឆ្លើយសំនួរនេះ ព្រោះវាជាចម្ងល់រួម !!!
សង្ឃឹមថា ប្រិយមិត្តអាចជួយឆ្លើយសំនួរនេះ ព្រោះវាជាចម្ងល់រួម !!!
No comments:
Post a Comment