Paris Peace Accords 23 Oct. 1991

Monday, March 17, 2014

មន្ត្រី​ CNRP៖ គណបក្ស នឹង​កំណត់​អាទិភាព​ នៃ​ប្រធានបទ​ ពិភាក្សា ក្នុង​កិច្ចប្រជុំ​ លើក​ក្រោយ គឺ​ កំណែទម្រង់​ គ.ជ.ប​.

លោក យឹម សុវណ្ណ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)


មន្ត្រី​ CNRP៖ គណបក្ស នឹង​កំណត់​អាទិភាព​ នៃ​ប្រធានបទ​ ពិភាក្សា ក្នុង​កិច្ចប្រជុំ​ លើក​ក្រោយ គឺ​ កំណែទម្រង់​ គ.ជ.ប.​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014

​មន្ត្រី​ គណបក្ស ​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស នឹង​កំណត់​អាទិភាព​ ​នៃ​ប្រធានបទ​ ​ពិភាក្សា​សម្រាប់ ​កិច្ចចរចា​ ​នៅ​សប្តាហ៍​​ក្រោយ ដែលជា​ចំណុច​អាទិភាព គឺ​ កំណែទម្រង់​ គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ ការបោះឆ្នោត (​គជប​)​។
​ការលើកឡើង​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) បាន​ឯកភាព​ លើ​ចំណុច​ចំនួន​១៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​
ក្នុងបទសម្ភាសន៍ជាមួយVOD ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ចំណុច​ចំនួន​៧ ត្រូវបាន​លើកឡើង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​៧​ទៀត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បញ្ជាក់ថា អាទិ​ភាព​នៃ​ប្រធានបទ គឺ​កំណែ​ទម្រង់​​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដោយ​ធានា​ឯករាជ្យភាព និង​អព្យាក្រឹតភាព ព្រមទាំង​ការ​ដោះស្រាយ​វិវាទ​បោះឆ្នោត ដោយ​​មិន​ពាក់ព័ន្ធ​នឹង​គជប​។​លោកបន្តថា កំណែទម្រង់គជប ត្រូវតែមាន បើទោះ​ជា​ក្នុង​រូប​ភាព​ណាក៏ដោយ។

ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុង​ការជួប​ចរចា​បន្ត​ទៀត​នៅ​ថ្ងៃទី​២៤​ខែ​មីនា ក្រោយ​ពី​ការឯកភាព​លើ​ចំណុច​មួយចំនួន​។​
​គណៈកម្មការ​កែទម្រង់​ការបោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន ឯកភាពគ្នា​លើ​កំណែ​ទម្រង់​អង្គ​រៀបចំ​ការបោះឆ្នោត​(​គជប​) និង​យល់ព្រម​សិក្សា​ទៅលើ​ចំណុច​១៣​ផ្សេងទៀត​។ ចំណុច​ទាំង​នោះ រួមមាន​ការរៀបចំ​កា​រ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ អព្យាក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការដោះស្រាយ​វិវាទ ការសង្កេត ការណ៍​បោះឆ្នោត  អព្យាក្រឹតភាព​នៃ​មន្ត្រី​រាជការ និង​កម្លាំង​កម្លាំងប្រដាប់អាវុធ កាលបរិច្ឆេត​នៃ​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត កែសម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅក្នុង​ច្បាប់បោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះ ឆ្នោត​មេភូមិ និង​ការស្ទង់មតិ​។​

​គណបក្ស​សង្គ្រោះ​ជាតិ ទាមទា​ឲ្យ​គជប​ជា​ស្ថាប័ន​ធម្មនុញ្ញ​ដែល​ជ្រើសតាំង ដោយ​រដ្ឋសភា​តាម​សំឡេង​ពីរភាគបី​ទេ​៕




1 comment:

  1. Anonymous9:29 PM

    My suggestion: please try to use high tech computer to keep track like voter registra and registration location where voter normally goes. Any result must have copy and photo copy made by camera phone.

    ReplyDelete