Paris Peace Accords 23 Oct. 1991

Saturday, March 29, 2014

CNRP ប្តូរ​ មក​ធ្វើ ​សមាជ​មហាជន​ នៅ​សួនច្បារ​ មុខ​វត្តបុ​ទុម​វត្តី​ វិញ​​




CNRP ប្តូរ​ មក​ធ្វើ ​សមាជ​មហាជន​ នៅ​សួនច្បារ​ មុខ​វត្តបុ​ទុម​វត្តី​ វិញ​​


ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសៅរ៍ ទី29 ខែមិនា ឆ្នាំ2014

គណបក្ស​ សង្គ្រោះ​ជាតិ​ (CNRP) នៅ​ថ្ងៃ​សៅរ៍​នេះ ស្នើ​គណៈ​អភិបាល ​រាជធានី​ភ្នំពេញ សុំ​បរិវេណ​សួនច្បារ ​មុខ​វត្តបុ​ទុម​វត្តី ដើម្បី​រៀបចំ​ សមាជ​មហាជន​ នៅ​ថ្ងៃអាទិត្យ ទី​៣០ ​ខែ​មីនា បន្ទាប់​ពី ក្រសួង​មហាផ្ទៃ បដិសេធ ​សំណើរ​សុំ​ ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

​សេចក្តី​ជម្រាបជូន​សាលា​រាជធានី ឲ្យដឹងថា បន្ទាប់ពី​ពិធី​ឧទ្ទស​កុសល​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​សមាជ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​៧​ល្ងាច​នៅ​សួនច្បារ​មុខ​វត្តបុ​ទុម​វត្តី ដោយ​នឹង​មាន​ការសម្តែង​មតិ​ប្រជាពលរដ្ឋ​ចូលរួម​សមាជ និង​សង្គម​ស៊ីវិល​នានា​។​

​គណបក្ស ស្នើ​សាលា​រាជធានី​អនុញ្ញាត​ទីតាំង​សួនច្បារ​មុខ​ខ​វត្តបុ​ទុម​វត្តី ដើម្បី​ឲ្យ​គណបក្ស ធ្វើ​សមាជ​មហាជន និង​សម្រួល​ទីតាំង​មួយចំនួន នៅ​ជុំវិញ​ដើម្បី​ធានា​ការពា​រក​សន្តិសុខ សុវត្ថិភាព ជូន​ដល់​អង្គសមាជ​ទាំងមូល​។​
​ក្រសួងមហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ​(CNRP)​ធ្វើ​សមាជ​នៅ​ទីលាន ប្រជាធិបតេយ្យ ឬ​ទីកន្លែង​សាធារ​ណៈ​ណាមួយ​នៅ​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ថា ខ្លាច​មាន​ភាពចលាចល បង្កឡើង​ដោយ​ជន​ឆ្លៀត​ឱកាស​ណាមួយ​។​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២៨​ខែ​មីនា ឲ្យដឹងថា បន្ទាប់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជួប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួងមហាផ្ទៃ សម្រេច​គោលការណ៍​មិនឲ្យ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ អាស្រ័យ​ដោយ​អាជ្ញាធរ មាន​សមត្ថ​កិច្ច កំពុង​ស៊ើបអង្កេត​ហេតុការណ៍ ដែល​នាំឲ្យ​កើត​មាន​អំពើ​ហិង្សា និង​ការខាតបង់​នានា ក្នុង​ព្រឹត្តិការណ៍​កន្លងមក មិន​​ទាន់​បញ្ចប់​ជា​ស្ថាពរ​។ សេចក្តីជូនដំណឹង​បន្តថា ការ​មិន​អនុញ្ញាត​នេះ គឺ​ដើម្បី​បញ្ច្រៀស​នូវ​ភាពចលាចល ដែល​អាច​កើត​​ចេញពី​ជន​ឆ្លៀតឱកាស មួយចំនួន​នោះ​។​ក្រសួង ក៏​មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ធ្វើ​ការរៀបចំ​សមាជ​មហា​ជន នៅ ទីតាំង​សាធារណៈ​ណាមួយ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឡើយ​។​
​ក្រសួងមហាផ្ទៃ ឲ្យដឹងទៀតថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ពិធី​ជួបជុំ​មហាជន​នេះ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ទីស្នាក់ការ​ខ្លួន ឬ​ទីតាំង​ឯកជន​ណាមួយ ដោយ​ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុងកា​រៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​៕




No comments:

Post a Comment