Paris Peace Accords 23 Oct. 1991

Monday, March 31, 2014

អ្នកនាំពាក្យ​ ក្រ​សួង​មហាផ្ទៃ​៖ CNRP គួរ​ឈប់​ យក​ទីលាន​ប្រជាធិបតេយ្យ ​ជា​កន្លែង ​សម្តែង​មតិ បើ​ចាត់ទុក ​ជា​កន្លែង ​ផ្ដាច់ការ​​


អ្នកនាំពាក្យ​ ក្រ​សួង​មហាផ្ទៃ​៖ CNRP គួរ​ឈប់​ យក​ទីលាន​ប្រជាធិបតេយ្យ ​ជា​កន្លែង ​សម្តែង​មតិ បើ​ចាត់ទុក ​ជា​កន្លែង ​ផ្ដាច់ការ​​


ដោយ៖​ ឡាយ សា​មាន​ / វីអូឌី | ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​អាទិត្យ​នេះ ឲ្យដឹងថា ការ​ថ្លែង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាត់ទុកថា ទីលាន​ប្រជាធិបតេយ្យ ជា​ទីលាន​ផ្ដាច់ការ​កុម្មុយនីស្ត គឺជា​ការ​ល្អ ហើយ​គណបក្ស​នេះ​គួរ​ឈប់​មក​ធ្វើ​សមាជ ឬ​ជួបជុំ​សម្តែង​មតិ​នៅ​ទីនោះ​ទៀត​។​
នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​ថា ជា​ទីលាន​ផ្ដាច់ការ​កុម្មុយនីស្ត ក្រោម​ការដឹកនាំ​របស់​គណបក្សកាន់អំណាច​បច្ចុប្បន្ន​។​
​ឆ្លើយតប​ទៅនឹង​ការ​ថ្លែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ  លោក ខៀវ សុភ័គ មានប្រសាសន៍ថា ប្រសិនបើ លោក សម រង្ស៊ី ចាត់ទុក​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ផ្តាច់ការ​នោះ លោក​សង្ឃឹម​ថា​ថ្ងៃក្រោយ​គាត់​ឈប់​មក ឬ​សុំ​ទីលាន​ប្រជាធិបតេយ្យ​ធ្វើជា​កន្លែង​បញ្ចេញមតិ ឬធ្វើ​សមាជ​ទៀត​ទៅ​។ លោកបន្តថា  ក្រសួង​មហាផ្ទៃ​ដឹង​ពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាមុន​ថា គណបក្ស​នេះ មុនដំបូង​សុំ​ទីកន្លែង​ធ្វើ​សមាជ​មហាជន​ប៉ុណ្ណោះ ប៉ុន្តែ​យូរៗ​ទៅ​នៅ​ពេល​មាន​អ្នកគាំទ្រ​ចូលរួម​ច្រើន អាច​លើស​ពី​មួយ​លាន​នាក់ ឬ​អាច​ឈាន​ទៅ​ទម្លាក់​រដ្ឋាភិបាល​នោះ ក្រសួង​មិន​អាច​ទប់ស្កាត់​បាន​ឡើយ និង​អាច​បណ្តាលឲ្យ​មាន​ភាពវឹក​វរ ឬអស្ថេរភាព​ក្នុងសង្គម​ជាដើម​។​

​តែ​ទោះជា​យ៉ាងណា លោក ខៀវ សុភ័គ បញ្ជាក់ថា បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំ​សម្តែង​មតិ​លើសពី ១០​នាក់​ឡើងទៅ និង​ដក​វិញ លុះណាតែ​ស្ថានភាព​វិល​ទៅ​រក​សភាព​ដើម​វិញ ឬគណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ ដើម្បី​ប្រជុំ​ពី​បញ្ហា​ជាប់​គាំង​បច្ចុប្បន្ន​។​    ​
​លោក សម រង្ស៊ី ហៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ផ្តាច់ការ​បែបនេះ បន្ទាប់ពី ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ជា​គោលការណ៍ មិន​ឲ្យ​គណបក្ស​នេះ ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ អាស្រ័យ​ដោយ​អាជ្ញាធរ មាន​សមត្ថកិច្ច កំពុង​ស៊ើបអង្កេត​ហេតុការណ៍ ដែល​នាំឲ្យ​កើត​មាន​អំពើ​ហិង្សា និង​ការខាតបង់​នានា ក្នុង​ព្រឹត្តិការណ៍​កន្លងមក មិន​ទាន់​បញ្ចប់​ជា​ស្ថាពរ​៕​



No comments:

Post a Comment