Paris Peace Accords 23 Oct. 1991

Tuesday, March 11, 2014

អង្គការ​ អាយឡូ ILO នឹង​ចេញ​ផ្សាយ​ របាយការណ៍​ពីរ ស្ដី​ពី ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​នូវ​បរិយាកាស ​ការ​វិនិយោគ ​នៅ​កម្ពុជា

រូប​សញ្ញា អង្គការ​ពលកម្ម​អន្ដរជាតិ
រូប​សញ្ញា អង្គការ​ពលកម្ម​អន្ដរជាតិ ILO

អង្គការ​ អាយឡូ ILO នឹង​ចេញ​ផ្សាយ​ របាយការណ៍​ពីរ ស្ដី​ពី ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​នូវ​បរិយាកាស ​ការ​វិនិយោគ ​នៅ​កម្ពុជា

ដោយ អ៊ឹម រចនា / RFI | ១១ មីនា ២០១៤
អង្គការ​ ពលកម្ម ​អន្ដរជាតិ នឹង​ចេញ​ផ្សាយ​ របាយការណ៍​ពីរ ស្ដី​ពី ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​នូវ​បរិយាកាស​ ការ​វិនិយោគ​ នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​១២​មីនា ស្អែក​នេះ។ របាយការណ៍​ ទាំង​ពីរ​នេះ នឹង​ពន្យល់​ អំពី​ស្ថានភាព ​បច្ចុប្បន្ន ​នៅ​កម្ពុជា ព្រម​ទាំង ​ផ្ដល់​ជា​អនុសាសន៍ ដែល​មាន​មូលដ្ឋាន ភស្តុតាង​ជាក់​ស្ដែង អំពី​វិធី​​ ដែល​អាច​ជួយ​ ឲ្យ​បរិយាកាស​ ការ​វិនិយោគ ​នៅ​កម្ពុជា ប្រសើរ​ឡើង​​។ នេះ​បើ​តាម ​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ អង្គការ ​អាយឡូ ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ច័ន្ទ ម្សិលមិញ។
នៅ​ថ្ងៃ​ពុធ ទី​១២​មីនា អង្គការ​ពលកម្ម​អន្ដរជាតិ ហៅ​កាត់​ថា អាយឡូ ILO សហការ​ជាមួយ ​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជករ​កម្ពុជា នឹង​ចេញ​ផ្សាយ​របាយការណ៍​ចំនួន​ពីរ ស្ដី​ពី ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ការ​វិនិយោគ​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​អង្គការ​អាយឡូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១០​មីនា។

របាយការណ៍​ទាំង​ពីរ​នេះ គឺ​ជា​ផ្លែផ្កា​នៃ​ភាព​ជា​ដៃ​គូ​រវាង​អង្គការ ILO ជាមួយ សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជករ​កម្ពុជា។ របាយការណ៍​ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១២​មីនា នឹង​ពន្យល់​អំពី​ស្ថានភាព​បច្ចុប្បន្ន​ នៃ​ការ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា ព្រម​ទាំង​ផ្ដល់​ជា​អនុសាសន៍ ដែល​មាន​មូលដ្ឋាន ភស្តុតាង​ជាក់​ស្ដែង អំពី​វិធី​ដែល​អាច​ជួយ​ឲ្យ​បរិយាកាស​ការ​បើក​អាជីវកម្ម​​នៅ​កម្ពុជា ប្រសើរ​ឡើង​​​។

របាយការណ៍​ទី​១ ជា​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ ស្ដី​ពី ការ​សម្រួល​បរិស្ថាន​​ដល់​សហគ្រាស ​ប្រកប​ដោយ​និរន្ដរភាព​នៅ​កម្ពុជា​។ ជា​របាយការណ៍ ដែល​វិភាគ​អំពី ស្ថានភាព​នៅ​តំបន់​ចំនួន​១៧ ដែល​មាន​សារៈ​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស ប្រកប​ដោយ​និរន្ដរភាព។ ក៏​មាន​ផង​ដែរ លទ្ធផល​នៃការ​​ស្រាវជ្រាវ​ថ្នាក់​ជាតិ អំពី​និយោជិត និង​និយោជក ដែល​ផ្ដោត​លើ​វិស័យ​គន្លឹះ​​មួយ​ចំនួន​រួម​មាន ការ​អប់រំ​និង​បណ្ដុះ​បណ្ដាល ​ការ​កែ​ទម្រង់​ច្បាប់​និង​បទ​បញ្ញត្តិ ព្រម​ទាំង​អភិបាលកិច្ច​​ជា​ដើម។

ចំណែក​របាយការណ៍​ទី​២ ជា​របស់​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជករ​កម្ពុជា ស្ដី​ពី គោលនយោបាយ​អាទិភាព ដើម្បី​បង្កើត​នូវ​បរិយាកាស​សម​ស្រប សម្រាប់បង្កើត និង​​អភិវឌ្ឍ​សហគ្រាស​ប្រកប​ដោយ​និរន្ដរភាព​នៅ​កម្ពុជា។ ដោយ​ផ្អែក​លើ​របាយការណ៍​ទី​មួយ របាយការណ៍​ទី​ពីរ​នេះ ផ្តោត​សំខាន់​លើ​ការ​ផ្ដល់​អនុសាសន៍ ​លើ​វិស័យ​ចំនួន​បួន គឺ​ទំនាក់​ទំនង​នៅ​កន្លែង​ការងារ ជំនាញ អភិបាលកិច្ច និង​ចុង​ក្រោយ​គឺ ច្បាប់​និង​បទ​បញ្ញត្តិ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ឲ្យ​ដឹង​ទៀត​ថា ពិធី​​​ផ្សព្វផ្សាយ​របាយការណ៍​ នៅ​ថ្ងៃ​ពុធ​ទី​១២​មីនា​នេះ នឹងមានការ​ចូល​រួម​ពី រដ្ឋមន្ត្រីក្រសួង​ការងារ ប្រធាន​សម្ព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជករ​កម្ពុជា ប្រធានការិយាល័យ​អង្គការ​ពលកម្ម​ពិភពលោក​ប្រចាំ​ប្រទេស​ថៃ ឡាវ កម្ពុជា ព្រមទាំង​វិនិយោគិន និង​អ្នកបង្កើត​គោល​នយោបាយ​ជាច្រើន​នាក់​ផង​ដែរ​៕




No comments:

Post a Comment