Reuters
ADB ៖ កម្ពុជា មានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ សម្រាប់ សហគមន៍ សេដ្ឋកិច្ចអាស៊ាន
ដោយ វណ្ណ សុគន្ធា / RFI | ២៣ មេសា ២០១៤
ធនាគារ អភិវឌ្ឍន៍ អាស៊ី ហៅកាត់ថា ADB បានលើកឡើង ថា កម្ពុជា កំពុងត្រៀមខ្លួន បានយ៉ាងប្រសើរ សម្រាប់ បង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ាន នៅដំណាច់ឆ្នាំ ២០១៥។ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ចាំបាច់ ត្រូវតែពន្លឿន កំណែទម្រង់ របស់ខ្លួន ដើម្បី លើកកម្ពស់ តម្លាភាព និង ភាព អាចជឿជាក់បាន នៃប្រព័ន្ធ បទដ្ឋានគតិយុត្តិ របស់ខ្លួន ទើបអាច លើកទឹកចិត្ត ឲ្យមានការវិនិយោគ កាន់តែច្រើនទៀតបាន។ ADB ក៏បានលើកឡើង ពីបញ្ហាពុករលួយ និងការអនុវត្តន៍ ប្រឆាំងនឹង ការប្រកួតប្រជែងដែលរដ្ឋាភិបាលកម្ពុជា ត្រូវតែ ដោះស្រាយ ជាអាទិភាព ផងដែរ។
នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធទី ២៣ មេសានេះ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវតែដោះស្រាយដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ខាងមុខ។បញ្ហាទាំងនោះរួមមានរដ្ឋាភិបាលត្រូវពន្លឿនកំណែទម្រង់របស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និង ភាពអាចជឿជាក់បាននៃប្រព័ន្ធបទដ្ឋានគតិយុត្តិរបស់ខ្លួនទើបអាចលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើន។ម្យ៉ាងទៀត បញ្ហាអំពើពុករលួយ និង ការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងក៏រដ្ឋាភិបាលត្រូវតែដោះស្រាយជាចាំបាច់ផងដែរ។
ADB ក៏បានឲ្យដឹងផងដែរថា ដើម្បីទាញប្រយោជន៍នានាពីសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគបន្ថែមទៀតលើការអប់រំ និងសុខភាព។ក្រៅតែពីអាចកាត់បន្ថយវិសមភាពផ្នែកសង្គម និងវិសមភាពផ្នែកទ្រព្យធនដោយផ្ទាល់ ការវិនិយោគបែបនេះនឹងផលិតនូវកម្លាំងពលកម្មដែលកាន់តែមានសមត្ថភាពក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការដើម្បីសម្រេចកំណើន និង ក្នុងការសម្របខ្លួនទៅតាមបំលាស់ប្តូរសំខាន់ៗដែលកើតឡើងផ្ទាល់ដោយសារតែសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ជុំវិញការលើកឡើងរបស់ធនាគារADBនេះ មន្ត្រីក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន(AEC) និង ក្រសួងពាណិជ្ចកម្មមិនអាចទាក់ទងសូមការអត្ថាធិប្បាយបាននោះទេនៅព្រឹកថ្ងៃពុធនេះ។
យ៉ាងណាក៏ដោយ សម្រាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ និង សិក្សាស្រាវជ្រាវសង្គមបានមើលឃើញថា បញ្ហាដែលរដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយមុនគេគឺ ត្រូវធ្វើឲ្យមានតម្លាភាពនូវប្រព័ន្ធពន្ធដារប្រាក់ចំណូលរដ្ឋ បំបាត់អំពើពុករលួយ និង ពង្រឹងលើវិស័យអប់រំដែលមានគុណភាពទទួលស្គាល់ជាលក្ខណៈស្តង់ដារ។លោក កែម ឡីបានលើកឡើងថា ប្រសិនបើកម្ពុជាធ្វើឲ្យមានតម្លាភាព និង បំបាត់អំពើពុករលួយបាននោះ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ ពិសេសនឹងទទួលបានការវិនិយោគកាន់ច្រើនបន្ថែមទៀត៕

No comments:
Post a Comment