គ.ជ.ប. ហាមបក្ស នយោបាយ ប្រើប្រាស់យុទ្ធនាការ ឃោសនា បោះឆ្នោត ធ្វើជាបាតុកម្ម
គណបក្ស សង្គ្រោះជាតិក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត។ Siv Channa/RFI
RFI | ១៤ មេសា ២០១៤
ឆ្លៀតឱកាស ពេលបុណ្យ ចូលឆ្នាំថ្មីនេះ,
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.)
បានចេញ សេចក្តីណែនាំមួយ ដើម្បី រម្លឹក ដល់គណបក្ស នយោបាយ អំពី
ក្រមសីលធម៌ ក្នុងពេល ឃោសនា បោះឆ្នោត ក្រុមប្រឹក្សា រាជធានី,
ខេត្ត, ស្រុក, ខណ្ឌ ខាងមុខនេះ។
ក្នុងចំណោមបញ្ហា ជាច្រើន ដែលបាន លើកឡើង, គ.ជ.ប.
បានហាម មិនឲ្យបក្ស នយោបាយ ប្រើយុទ្ធនាការនេះ ដើម្បី ធ្វើបាតុកម្មឡើយ។
បម្រាមនេះ កើតឡើង ក្រោយ ពីមេដឹកនាំ បក្សប្រឆាំង បានព្រមាន
យកថ្ងៃផ្តើម យុទ្ធនាការ ឃោសនា បោះឆ្នោត ដើម្បី ធ្វើពិធីជួបជុំ
តវ៉ា ទ្រង់ទ្រាយធំ។
ខណៈ ដែលប្រជាពលរដ្ឋ ខ្មែរ កំពុងប្រារព្ធ ពិធីបុណ្យ ចូលឆ្នាំថ្មី
គណៈកម្មាធិការ
ជាតិ រៀបចំ ការបោះឆ្នោត បានចេញ សេចក្តីណែនាំ ឲ្យគណបក្ស នយោបាយ ទាំងអស់
គោរព ក្រមសីលធម៌ ក្នុងពេល ឃោសនា បោះឆ្នោត។
សេចក្តីណែនាំ ចុះថ្ងៃទី១២ ខែមេសា បានតម្រូវឲ្យគណបក្សនយោបាយនីមួយៗមិនត្រូវប្រើភាសា ឬនិយាយដៀមដាមប្រមាថ មើលងាយគ្នាទៅវិញទៅមកឡើយ។ ការជំរុញឲ្យប្រព្រឹត្តអំពើហិង្សា ឬការបំភិតបំភ័យ ក្នុងអំឡុងពេលធ្វើការឃោសនាបោះឆ្នោតក៏ត្រូវបានហាមឃាត់ដែរ។
សូម្បីការលើកឡើងព្រឹត្តិការណ៍គួរឲ្យតក់ស្លុតពីអតីតកាលមកដំណាល ដូចជា ឃាតកម្ម ការវាយដំ ការរំលោភ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនណាម្នាក់ ឬក្រុមណាមួយក៏ត្រូវបានហាមឃាត់ដែរ។គ.ជ.ប ក៏បានហាមឃាត់ការនិយាយរិះគន់ រើសអើងប្រកាន់បក្សពួក ជាតិសាសន៍ ភេទ ឋានៈក្នុងសង្គម សាសនា តាមគ្រប់រូបភាពផងដែរ។
សេចក្តីណែនាំបែបនេះបានធ្វើឡើងខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ នេះ។ ចំណែកថ្ងៃបោះឆ្នោតនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា។ គឺជាការបោះឆ្នោតអសកលដែលមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណោះ ដែលមានសិទ្ធិបោះឆ្នោត។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គ.ជ.ប បានណែនាំមិនឲ្យបក្សនយោបាយនីមួយៗយកទីសាធារណៈ ឬសាលសាធារណៈធ្វើជាកន្លែងឃោសនាបោះឆ្នោតអចិន្ត្រៃយ៍នោះឡើយ។ ម្យ៉ាងទៀត គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រនៃគណបក្សនយោបាយក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើឲ្យ សកម្មភាពឃោសនាបោះឆ្នោតក្លាយទៅជាសកម្មភាពបាតុកម្មប្រឆាំងតវ៉ាឬ ទាមទារដែលផ្ទុយពីគោលការណ៍នៃការឃោសនាបោះឆ្នោតនោះទេ។
បម្រាមបែបនេះបានធ្វើឡើងទំនងជាដើម្បីចៀសវាងកុំឲ្យគណបក្សប្រឆាំង ប្រើប្រាស់យុទ្ធនាការនេះដើម្បីធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត សភាកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ ២០១៣ ។ កាលពីសប្តាហ៍មុន លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានព្រមានថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយជាមួយបក្សកាន់អំណាចកើតឡើងទេ គណបក្សសង្គ្រោះជាតិនឹងប្រើប្រាស់ថ្ងៃទី២ឧសភាដែលជាថ្ងៃផ្តើម យុទ្ធនាការឃោសនាបោះឆ្នោតដើម្បីធ្វើមហាបាតុកម្មដែលមានអ្នកចូលរួម ពីរលាននាក់៕

No comments:
Post a Comment