សារជូនពរ ឆ្នាំថ្មី៖
មេដឹកនាំ រដ្ឋាភិបាល លើកឡើង ពីសមិទ្ធផល ឆ្នាំចាស់ និងលើក
ទិសដៅ ឆ្នាំថ្មី,
រីឯ បក្សប្រឆាំង ឧទ្ទិស ឲ្យសម្រេច គោលដៅ ផ្លាស់ប្តូរ
ទេវតាឆ្នាំថ្មី ឆ្នាំមមី / RFI
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំមមី ចូលមកដល់
នាថ្ងៃចន្ទ ទី១៤ មេសានេះ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានផ្ញើ សារលិខិត ជូនជនរួមជាតិ
ដោយលើកឡើង នូវសមិទ្ធផល ជាច្រើន ទាំងផ្នែកសង្គម
និងសេដ្ឋកិច្ច ដែលរដ្ឋាភិបាល សម្រេចបាន ក្នុងឆ្នាំចាស់។
ចំណែក មេដឹកនាំ គណបក្សប្រឆាំង ក្រៅពីជូនពរ ឆ្នាំថ្មី ដល់ជនរួមជាតិ,
លោក សម រង្ស៊ី បានបួងសួងឧទ្ទិស ឲ្យគោលដៅ របស់ គណបក្សប្រឆាំង
សម្រេច ឲ្យបាន នូវការផ្លាស់ប្តូរ ថ្មី ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី។
ដើម្បី សាទរឆ្នាំថ្មី ប្រពៃណីជាតិ
ដែលបាន ចូលមកដល់ នាថ្ងៃចន្ទ ទី១៤ មេសានេះ, លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានផ្ញើសារលិខិត ជូនជនរួមជាតិ កម្រាស់ ៤ទំព័រ។ ក្នុងសារលិខិត
ក្រៅពីចូលរួមសាទរ និងជូនពរឆ្នាំថ្មី, លោកនាយករដ្ឋមន្ត្រី
បានលើកបង្ហាញ ជនរួមជាតិ នូវមូលដ្ឋានគ្រឹះ នៃកំណើន
និងជាសសរទ្រូង ដ៏សំខាន់ នៃសេដ្ឋកិច្ចកម្ពុជា, រួមមាន៖
វិស័យកសិកម្ម ស្រូវអង្ករ, ផ្នែកឧស្សាហកម្ម កាត់ដេរ, ផ្នែកសេវា ទេសចរណ៍
និងសំណង់, ព្រមទាំង វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ជាដើម
ដែលរដ្ឋាភិបាល សម្រេចបាន ក្នុងឆ្នាំចាស់ ឆ្នាំម្សាញ់។
សម្រាប់ឆ្នាំថ្មី ឆ្នាំមមី លោកនាយករដ្ឋមន្ត្រី បានប្រកាសពីការតាំងចិត្តរបស់រដ្ឋាភិបាល នឹងបន្តថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវបរិស្ថានអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រទេស។
មុនពេលចាកចេញពីមាតុប្រទេសទៅក្រៅប្រទេស កាលពីថ្ងៃទី១២ មេសា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានផ្ញើសារផ្ទាល់មាត់ជូនជនរួមជាតិ។ ក្នុងខ្សែអាត់វីដេអូ រយៈពេលជាង ២ នាទី នៅមុខប្រាសាទអង្គរវត្ត លោក សម រង្ស៊ី បានថ្លែងជូនពរដល់ជនរួមជាតិ បួងសួងដល់ទេវតាឆ្នាំថ្មី នាំមកនូវសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា។
ក្នុងសារផ្ទាល់មាត់ដដែល លោក សម រង្ស៊ី មិនភ្លេចលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រឆាំងនៅក្នុងឆ្នាំ ថ្មី ដើម្បីនាំមកនូវការផ្លាស់ប្តូរតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលលោកសម រង្ស៊ី អះអាងថា មានចំនួនច្រើនលើសលប់ ចង់ឃើញការផ្លាស់ប្តូរនៅកម្ពុជា។
លោក សម រង្ស៊ី បានបញ្ជាក់បន្ថែមថា “យើងនឹងខិតខំទាំងអស់គ្នាសម្រេចឲ្យបាននូវគោលដៅរបស់យើង គឺការពារទឹកដីឲ្យបានគង់វង្ស បំបាត់អំពើពុករលួយ ការពារព្រៃឈើ ផ្តល់យុត្តិធម៌ជូនប្រជារាស្ត្រ ជាពិសេសអ្នករងគ្រោះ ដែលបាត់បង់ដីធ្លី ផ្ទះសម្បែង ស្រែចំការ រងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង។
ក្រៅពីសារលិខិត និងសារផ្ទាល់មាត់ជូនពរឆ្នាំថ្មី ដល់ជនរួមជាតិ មេដឹកនាំគណបក្សជាប់ឆ្នោតគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏បានផ្ញើសារលិខិតដាច់ដោយឡែក ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា បានរំលេចឡើងនូវព្រះរាជហឫទ័យ និងព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ ក្នុងវិស័យសិល្បះ វប្បធម៌ សង្គមកិច្ច និងសុខមាលភាព ដើម្បីបុព្វហេតុ ជូនដល់ប្រជានុរាស្ត្រ និងមាតុភូមិ រួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចសង្គម ឆ្ពោះទៅកាន់ភាពចម្រុងចម្រើន។
សម្រាប់លោក សម រង្ស៊ី ព្រះករុណា សម្តេចព្រះ នរោត្តម សីហមុនី ទ្រង់បានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម ជាព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋដ៏ឆ្នើម នៃកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពសុខសាន្ត រុងរឿងថ្កុំថ្កើង សម្បូណ៍សប្បាយ សមដូចបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជារាស្ត្រខ្មែររបស់ព្រះអង្គនៅ ទូទាំងប្រទេស៕

No comments:
Post a Comment