Paris Peace Accords 23 Oct. 1991

Thursday, April 3, 2014

សហជីព១៤ ​ប្រកាស​ ធ្វើ​កូដកម្ម ​ថ្មី​ទៀត ​ឲ្យ​ដោះលែង​ អ្នក​ជាប់​ឃុំ ​និង​ទារប្រាក់​ឈ្នួល ​១៦០​ដុល្លារ​​

លោក ស មូរ៉ា ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ (រូបថត៖ តាត ឧត្តម)

សហជីព១៤ ​ប្រកាស​ ធ្វើ​កូដកម្ម ​ថ្មី​ទៀត ​ឲ្យ​ដោះលែង​ អ្នក​ជាប់​ឃុំ ​និង​ទារប្រាក់​ឈ្នួល ​១៦០​ដុល្លារ​​


ដោយ៖​ ​ញឹម សុខន​ | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014

សហព័ន្ធ​សហជីព​១៤​ នៅ​ថ្ងៃ​ពុធ​នេះ ប្រកាស​ផ្លូវការ ធ្វើ​កូដកម្ម​ជាថ្មីទៀត ដើម្បី​ដាក់​សម្ពាធ​ ឲ្យ​ភាគី​ពាក់ព័ន្ធ ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ដល់​ ១៦០​ដុល្លារ​ ក្នុង​មួយខែ និង​ដោះលែង ​មនុស្ស​ ២១​នាក់​ ឲ្យមាន​សេរីភាព​វិញ​។​
​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ ស មូ​រ៉ា ឲ្យ ​VOD​ដឹងថា ក្រុមការងារ បាន​ដាក់​លិខិត​ផ្លូវកា​រហើយ នៅ​ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ​២០១៤​នេះ ទៅ​សមាគម​រោងចក្រ​កាត់ដេរ ដើម្បី​បង្ហាញ​ពី​បំណង​នៃ​ការធ្វើ​កូដកម្ម​ចំនួន​៧​ថ្ងៃ​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។​
មន្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា កូដកម្ម​នោះ​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ដំឡើង​ប្រាក់​ឈ្នួល​ដក់​កម្មករ​១៦០​ដុល្លារ ដោះ​ទម្លាក់ចោល​បទ​ចោទ​មនុស្ស​២៣​នាក់​ដែល​បាន​ចាប់ខ្លួន និង​ទាម​ទាំរ​ឲ្យ​វែកមុខ​នាំ​ជនដៃដល់​បាញ់​សម្លាប់​ក​ម្មករ​នៅ​ផ្លូវ​វ៉េងស្រេង មក​ផ្តន្ទាទោស ជាដើម «​ប្រសិន​ជា​ដំណោះស្រាយ មិនមាន​ទេ យើង​និង​មាន​ព្រឹត្តិការណ៏​ធំ​មួយ​នៅ​មុខ​រដ្ឋសភា នៅថ្ងៃ១ ឧសភា ហើយ​យើង​កំពុងតែ​ជជែក​គ្នា​»​។
​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤​កម្មករ​ច្រើន​ពាន់​នាក់​បាន​ផ្ទុះ​បាតុកម្ម​ម្តង​ហើយ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​នេះ ប៉ុន្តែ​ពួកគេ​៥​នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​ឲ្យស្លាប់ និង​ប្រមាណ​ជា​៤០​រងរបួស និង​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។​
​រហូតមកដល់​ពេលនេះ​មនុស្ស​២១​នាក់​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ចំណែក​អ្នកបាញ់​កម្មករ​មិនទាន់​ត្រូវបាន យក​មក​ផ្តន្ទាទោស​ទេ ដោយ​រដ្ឋាភិបាល​ចោទថា ជា​ជន​អាណាធិបតេយ្យ​។​
​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​នៅ​ម្ពុ​ជា លោក ស្រី ម៉ម ញឹម ដែល ប្រកាស ធ្វើ​កូដកម្ម​ដែរនោះ អះអាងថា កូដកម្ម​ពេលនេះ គឺ​កម្មករ​ធ្វើពហិការ​មិន​ចូល​ធ្វើការ​ដោយ​សម្រាក​នៅ​ផ្ទះ​វិញ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ «​អ្វី​ដែល​យើង​ចង់​បាន​នេះ​មិនមែន មានន័យ​ថា​កម្មករ​ទា​ម​ទារ​អ្វីដែល​ហួសហេតុ​ពេក​ទេ ក្រពះ​របស់គាត់ ចា ហើយ​រដ្ឋាភិបាល​គួរតែ​គិត កុំ​យក​លេស កុំ​ដូច​ថា​របៀប​ពោល ថា​កម្មករ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួ​រនិង​គឺ អ្នកនយោបាយ ឬ​បង្កប់​ដោយ​ន័យ នយោបាយ​នៅក្នុង​និង អ្វី​ដែល​គាត់​គិត​និង​គឺ​ឥត​ត្រឹមត្រូវ​ទេ គ្រាន់​ជា​លេស​ដោះសារ​របស់គាត់​»​។​
VOD​មិនអាច​សុំ​បំភ្លឺ​ពី​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ពី​លោក វ៉ាន់ ស៊ូ​អៀង បានទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ មិនអាច​ទាក់ទង​បាន។​
​ប៉ុន្តែ​កន្លងទៅ​ក្រសួង​មហាផ្ទៃ​ធ្លាប់​ចេញ​របាយការណ៍​បង្ហាញ​ថា ការធ្វើ​កូដកម្ម​និង​បាតុកម្ម របស់​កម្មករ នៅ​ដើមឆ្នាំ​២០១៤​ធ្វើឲ្យ​វិស័យ​កាត់ដេរ​ខាតបង់​ថវិ​កា​ច្រើន​ម៉ឺន​ដុល្លារ ដែល​រដ្ឋាភិបាល​ចោទថា បាតុកម្ម​ទាំងនោះ​ផ្ទុះ​ឡើង​ដោយសារ​មាន​សហជីព និង​បក្សប្រឆាំង​ជា​អ្នក​ញុះញង់។
ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល​វិញ មើលឃើញថា បាតុកម្ម​ដែល​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​បណ្តា​ល​មកពី មានការ​រំលោក​សិទ្ធិ​កម្មករ និង​រដ្ឋាភិបាល​អសមត្ថភាព មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ រស់នៅ​សមរម្យ​បាន៕



No comments:

Post a Comment