Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

អាជ្ញាធរ​ បិទផ្លូវ ​ជុំវិញ​សាលាដំបូង​ រាជធានី​ភ្នំពេញ ខណៈ​តុលាការ ​បើកសវនាការ ​ករណី​ជនជាប់ចោទ​ ២៣​នាក់​​

សមត្ថកិច្ចធ្វើការបិទផ្លូវមុនីរ៉េត មុខផ្សារទំនើបសីធីម៉ល

ប្រជាពលរដ្ឋធ្វើពិធីសែនព្រេន ដើម្បីបួងសួងឲ្យតុលាការដោះលែងអ្នកជាប់ចោទទាំង២៣នាក់ (រូបថត៖ តាំង វីដា)

អាជ្ញាធរ​ បិទផ្លូវ ​ជុំវិញ​សាលាដំបូង​ រាជធានី​ភ្នំពេញ ខណៈ​តុលាការ ​បើកសវនាការ ​ករណី​ជនជាប់ចោទ​ ២៣​នាក់​​


ដោយ៖​ តាំង វីដា និង​ ជន ស្រីណុច​ / វីអូឌី | ថ្ងៃសុក្រ ទី25 ខែមេសា ឆ្នាំ2014

អាជ្ញាធរ​ បិទផ្លូវ​ ជុំវិញ​សាលាដំបូង​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ ខណៈ​ដែល​តុលាការ បើក​សវនាការ ​ជំនុំជម្រះ​ក្តី លើ​សំណុំរឿង​ លោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច ​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ ២២​រូប​ទៀត ដែល​ត្រូវបាន​ចាប់​ខ្លួន ​ក្នុង​ហេតុការណ៍​ ប៉ះទង្គិច ​រវាង ​សមត្ថកិច្ច និង​កម្មករ កាលពីដើម​ខែ​មករា កន្លងទៅនេះ​។​
នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង រាប់រយ​នាក់ បានដាក់រ​បាំងបិទ​ផ្លូវ​ជា​ច្រើន​ជាន់ ចាប់ពី​ស្តុប​ក្បែរ​ផ្សារ​ស៊ីធី​ម៉ល រហូត​ដល់​នាង​គ​ង្ហី​ង ដោយ​មិន​អនុញ្ញាតឲ្យន​ណារ​ម្នាក់​ចូល​ទៅ​ក្បែរ​ឡើយ​។
​នៅក្បែរ​រង្វង់​មូល​នាង​គ​ង្ហី​ង និង​ជិត​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ក្បែរ​ស្តុប​អាងទឹក​អូឡាំពិ​កនោះ ឯណោះ​វិញ មាន​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សកម្មជន​ដីធ្លី កម្មករ មន្ត្រី​សហជីព សមាជិកសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ប្រជាពលរដ្ឋ ជាច្រើន​រយ​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ ហើយ​បាន​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង​២៣​នាក់​នោះ ដោយ​គ្មាន​លក្ខខណ្ឌ​។​
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមួយចំនួន ក៏បានធ្វើពិធីអុជធូបបួងសួង ដោយមានសំណែន ក្បាលជូ្រក មាន់ ទា និងរៀបចំបាយសីផងដែរ។
បើ​តាម​មេធាវី​លោក​វន់ ពៅ គឺ​លោក សំ សុខ​គង់ សវនាការ​អ្នក​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​បែក​ចែកជា បី​ផ្នែក ក្នុងនោះ​សវន​ការ​ចំនួន​ពីរ នឹង​បើក​លើ​ករណី​មនុស្ស​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សវនាការ​មួយទៀត នឹង​បើក​លើ​ករណី​កម្មករ​១៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិច​លើ​ផ្លូវ​វ៉េងស្រេង​។
ជនជាប់ចោទ​ទាំង ២៣​នាក់ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។
ជនជាប់ចោទ​ទាំង​២៣​នាក់​នោះ រង​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​នោះ​កម្មករ​ម្នាក់​ដែល​ជាប់​ឃុំ និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​៕




No comments:

Post a Comment