ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ ឬហៅកាត់ថា ស៊ីខាវឌូ (Ccawdu) លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នាខាងមុខព្រះអង្គដងកើ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។
RFA/Den Ayuthyea
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា បារម្ភ ចំពោះករណី លោក អាត់ ធន់
ដោយ សុ ជីវី / អាស៊ីសេរី | ២៤ មេសា ២០១៤
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា ចាត់ទុកវិធានការតុលាការ ចំពោះ ប្រធាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរ កម្ពុជា (CCAWDU) លោក អាត់ ធន់ ថា ជាវិធានការ ដែលតឹងតែងពេក និងរឹតត្បិត សិទ្ធិសហជីព។
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅថ្ងៃទី២៤ ខែមេសា បានជំរុញអោយតុលាការចាត់វិធានការប្រកបដោយយុត្តិធម៌ តម្លាភាព និងមិនត្រូវកំណត់មុខសញ្ញាចំពោះលោក អាត់ ធន់ ដោយសារតែសកម្មភាពសហជីពឡើយ។
កាលពីខែមីនា លោក អាត់ ធន់ ត្រូវចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តអំពើហិង្សានៅក្នុងការតវ៉ារបស់កម្មករនៃរោងចក្រ អែស.អិល កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ហើយថ្មីៗនេះលោកត្រូវតុលាការបង្គាប់អោយបង់ប្រាក់ធានាចំនួន ២.៥០០ដុល្លារ ឬអាចប្រឈមនឹងការឃុំខ្លួនបណ្ដោះអាសន្ន៕
No comments:
Post a Comment