សម្ព័ន្ធ សហជីពកម្ពុជា អំពាវនាវ កុំឲ្យ ដំឡើងថ្លៃ សេវាដឹកជញ្ជូន និងថ្លៃចំណត ក្នុងឱកាស បុណ្យចូលឆ្នាំ
ដោយ៖ ពេជ្រ សុធារី | ថ្ងៃពុធ ទី9 ខែមេសា ឆ្នាំ2014
សម្ព័ន្ធ សហជីពកម្ពុជា អំពាវនាវ ដល់ អ្នកដែលប្រកប របរទទួលទាន ជាអ្នករត់មូតូឌុប រ៉ឺម៉កទេសចរណ៍ ឡានឈ្នួល និងឡានក្រុង ទាំងអស់ កុំដំឡើងថ្លៃ សេវាដឹកជញ្ជូន របស់ខ្លួន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។
សម្ព័ន្ធ សហជីពកម្ពុជា អំពាវនាវ ដល់ អ្នកដែលប្រកប របរទទួលទាន ជាអ្នករត់មូតូឌុប រ៉ឺម៉កទេសចរណ៍ ឡានឈ្នួល និងឡានក្រុង ទាំងអស់ កុំដំឡើងថ្លៃ សេវាដឹកជញ្ជូន របស់ខ្លួន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។
សេចក្តីអំពាវនាវរបស់សម្ព័ន្ធសហជីពកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសានេះ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកម្មករ-កម្មការិនី សិស្សនិស្សិត និងមន្ត្រីរាជការ នឹងបានឈប់សម្រាក ហើយទៅជួបជុំឪពុកម្តាយ និងបងប្អូនញាតិមិត្តនៅស្រុកកំណើត។
សេចក្តីអំពាវនាវដដែលរបស់សម្ព័ន្ធសហជីពកម្ពុជា ក៏បានអំពាវនាវដល់សាលារាជធានីភ្នំពេញ ចាត់វិធានការណ៍ទប់ស្កាត់ កុំឲ្យមានការដំឡើងថ្លៃចំណតក្នុងពេលចូលឆ្នាំខាងមុខនេះផងដែរ ព្រោះកន្លងមក នៅពេលដែលមានពិធីបុណ្យជាតិម្តងៗ គេសង្កេតឃើញម្ចាស់ចំណតឡានដំឡើងថ្លៃតាមតែអំពើចិត្ត ដែលជាហេតុធ្វើឲ្យម្ចាស់ឡានឈ្នួលឡើង
ថ្លៃឈ្នួលឡានដែរ។
កាលពីថ្ងៃទី ០៧ ខែមេសា ដើមសប្តាហ៍នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ និងក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូននានា ឲ្យរក្សាស្ថិរភាពតម្លៃសេវាដល់អតិថិជន ក្នុងអំឡុងពិធីចូលឆ្នាំខ្មែរខាងមុខនេះ។
ថ្មីៗនេះដែរ ក្រុមអ្នកដំណើរ បានត្អូញត្អែរ ដោយសារក្រុមហ៊ុនរថយន្តក្រុងមួយចំនួន បានដំឡើងថ្លៃខុសពីថ្ងៃធម្មតា ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិ ខិតជិតមកដល់នាពេលខាងមុខនេះ។ ការត្អូញត្អែរនេះ ធ្វើឡើងស្របពេលពលរដ្ឋខ្មែរជាប់ខ្សែចិន-វៀតណាម សម្រុកទៅស្រុកកំណើតដើម្បីសែនផ្នូរ ឬហៅថាឆេងម៉េងនោះ៕
No comments:
Post a Comment