Paris Peace Accords 23 Oct. 1991

Sunday, April 13, 2014

បក្ស​កាន់​អំណាច ​ផ្តោត​លើ​ ការ​លើក​កម្ពស់​ ប្រាក់​បៀ​វ​ត្ស​ និង​បញ្ហា ​ដី​ធ្លី​ ក្នុង​គោល​នយោបាយ ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា ​​រាជ​ធានី, ​ប៉ុន្តែ ​បក្ស​ប្រឆាំង​ មិន​ចាប់​អារម្មណ៍​

បក្ស​កាន់​អំណាច ​ផ្តោត​លើ​ ការ​លើក​កម្ពស់​ ប្រាក់​បៀ​វ​ត្ស​ និង​បញ្ហា ​ដី​ធ្លី​ ក្នុង​គោល​នយោបាយ ​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សា ​​រាជ​ធានី, ​ប៉ុន្តែ ​បក្ស​ប្រឆាំង​ មិន​ចាប់​អារម្មណ៍​

ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។

RFI | ១៣ មេសា ២០១៤
 
គណ​បក្ស​ ប្រជា​ជន​កម្ពុជា ​ដែល​ជា​គណបក្ស ​កាន់​អំណាច​ បាន​ផ្សាយ​ គោល​នយោបាយ ​របស់​ខ្លួន​ ចំនួន ​៩​ចំណុច​ សម្រាប់​ឃោស​នា​ បោះឆ្នោត​ ជ្រើស​រើស​ ក្រុម​ប្រឹក្សា ​រាជ​ធានី, ​ខេត្ត​, ក្រុង,​ ស្រុក​, ខណ្ឌ ​ដែល​គ្រោង​ធ្វើ​ នៅ​ពា​ក់ណ្តាល ​​ឧសភា​ ខែ​ក្រោយ​នេះ។  ក្នុង​ចំណោម ​គោល​នយោបាយ ​ចំនួន​ ៩​ចំណុច​ ក៏​មាន​ដែរ​ បញ្ហា​ដំឡើង​បៀវត្ស ​ចំនួន ​១​លាន​រៀល​ ដល់​មន្ត្រី​ រាជការ​ និង​ ១៦០​ដុល្លារ​ ដល់​កម្មករ ​កម្មកា​រិ​នី, ប៉ុន្តែ​ នៅ​ឆ្នាំ​២០១៨​ តែ​ប៉ុណ្ណោះ​ ។​   គណបក្ស​ សង្គ្រោះ​ជាតិ​វិញ ​បាន​បញ្ជាក់​ ថា, ​ខ្លួន ​មិន​ចាប់​អារម្មណ៍ ​ចំពោះ ​ការ​បោះឆ្នោត​ បែប​អសកល​ នេះ​ឡើយ, ​ប៉ុន្តែ​ នឹង​ចូល​រួម ​បោះ​ឆ្នោត​ដែរ​។

សេចក្តីរាយការណ៍ដោយ ស៊ុន មេសា

គោល​​នយោបាយ ​​ដំឡើង​​ប្រាក់​​បៀ​វត្ស​​ មន្ត្រី​​រាជ​​ការ​​ និង​​កង​​កម្លាំង​​ ប្រដាប់​​អាវុធ,​ រួម​ទាំង​ កម្មករ និយោជិត​, និង​គោល​នយោបាយ​ ដោះ​ស្រាយ ​បញ្ហា​ដី​ធ្លី ​ដែល​ជា​បញ្ហា ​ដ៏​រសើប ​ក្នុង​សង្គម​កម្ពុ​ជា​​ នា​ពេល​បច្ចុប្បន្ន ​គឺ ​ជា​ចំណុច​ អ​ទិ​ភាព ​ពីរ​ ក្នុងចំណោម ​គោល​នយោបាយ ​ទាំង​៩​ របស់ ​បក្ស​កាន់​អំណាច​ ក្នុង​ការ​បោះឆ្នោត ក្រុម​ប្រឹក្សា ​រាជធានី​ខេត្ត,​ ក្រុង, ​ស្រុក, ​ខណ្ឌ ​ក្នុង​ខែ​ ឧសភា ​ខាង​មុខ​នេះ​។  នេះ​ បើ​ តាម​សេចក្តី ​ប្រកាស​ព័ត៌មាន​ កាល​ ពី​ថ្ងៃ​សៅរ៍ ​ទី​១២​មេសា​។  

គណបក្ស​កាន់​អំណាច​ដែល​បាន​បាត់​បង់​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​ការ​ បោះឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​កន្លង​ទៅ ​បាន​បញ្ចេញ​គោល​នយោបាយ​សន្យា​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​យ៉ាងហោចណាស់១លាន​រៀល​ក្នុង​មួយខែ​ចាប់ពី​ ឆ្នាំ២០១៨​តទៅ​។ ​ដោយឡែក​បញ្ហា​កម្មករ​កម្ម​ការ​នី​វិញ បក្ស​កាន់អំណាច​ក៏បាន​សន្យា​បង្កើន​ប្រាក់​ឈ្នួល​​យ៉ាង​ហោចណាស់១៦០ដុល្លារ​ ក្នុង​មួយខែ​ដែរ​ចាប់ពី​ឆ្នាំ២០១៨តទៅ។

ចំណែកឯ​បញ្ហាដីធ្លី​ដែលជា​ជំងឺមហារីក​នៅ​កម្ពុជា​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ការពារ​សិទ្ធ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ដល់​ម្ចាស់​កម្ម​សិទ្ធ និង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​តម្លាភាព និង​ការបែងចែក​ដីធ្លី​ដល់​ជន​ពិ​លី និង​ជនក្រីក្រ​ជាដើម។

ក្រៅពី​បញ្ហាដីធ្លី និង​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ-កងកម្លាំង រួមទាំង​កម្មករ​នោះ បញ្ហា​ស្តីពី​ប​ញ្ហា​​អភិបាលកិច្ច​ល្អ និង​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ផ្សេងទៀត ក៏​ជា​ចំណុច​អតិ​ភាព​រ​ប​ស់​​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នេះ​ផងដែរ។

មន្ត្រីជាន់ខ្ពស់​នៃ​ការិយាល័យ​នយោបាយ បក្ស​កាន់អំណាច លោក​ជាម យៀប បាន​ថ្លែងថា​ជា​មួយ​គោលនយោបាយ​ទាំង៩ចំណុច​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ប្រមូល​ការគាំ​ទ្រ​រ​បស់ខ្លួន​មកវិញ បើទោះបីជា​អាណត្តិ​ទី៥កន្លងទៅ បក្ស​កាន់អំណាច​យូ​ជាងគេ​នេះ បាន​បាត់បង់​ប្រជាប្រិយភាព​របស់ខ្លួន​ក៏ដោយ។

ដោយឡែក​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​បញ្ជាក់ថា នៅ​មិនទាន់មាន​គោល​នយោបាយ​សម្រាប់​ការឃោសនាបោះឆ្នោត​បែប​អសកល​នេះ​នោះទេ។ លោក​អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨ ឧសភា២០១៤នេះ មិន​សំខាន់​នោះ​ទេ។ ប៉ុន្តែ​តំណាងរាស្ត្រ​មណ្ឌលកណ្តាល​រូបនេះ បាន​បន្ថែមថា គណបក្ស​នឹង​រៀបចំ​គោល​ន​យោបាយ​ដើម្បី​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ធ្វើ​យុទ្ធនា​ ការបោះឆ្នោត​ចាប់ពី​ថ្ងៃទី២ឧសភា​តទៅ។

សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នៅ​ខែឧសភា​ខា​ង​មុខ មាន​គណបក្ស​ចំនួន៥បាន​ចូលរួម។ ការបោះឆ្នោត​អសកល​នេះ​មានតែ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​សរុប​ចំនួន១១.៤៥៩នាក់​តែប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើស តាំង​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ក្នុង រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ។

បើទោះបីជា​យ៉ាណា​ក៏ដោយ ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៨មេសា​ខាងមុខ គឺជា​ការបោះឆ្នោត​ដែល​អាច​ទស្ស​ទាយ​លទ្ធផល​ដឹង​ជាមុន ប៉ុន្តែ​លទ្ធផល​នេះ​អាចមាន​ការប្រែប្រួល​ប្រសិនបើ​សមាជិក​គណបក្ស​ណាមួយ​បាន​ បោះឆ្នោត​គាំទ្រ​គណបក្ស​គូរ​ប្រកួតប្រជែង​ជំនួស​វិញ​នោះ៕




No comments:

Post a Comment