លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិដែលគ្មានឈ្មោះជាតំណាងរាស្ត្រ និងឈ្មោះអ្នកបោះឆ្នោត បានធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតនីមួយៗ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។
rfi/siv channa
សម រង្ស៊ី បង្ហើប អំពី ជម្រើសចំនួនបី សម្រាប់ កែទម្រង់ គ.ជ.ប. ឱ្យឯករាជ្យ និងអព្យាក្រឹត
ជម្រើស សម្រាប់ កែទម្រង់ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត មានបី។ នេះបើ យោងតាម លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅថ្ងៃអង្គារ ទី០៨ មេសា។ ជម្រើសទី១គឺ រើសសមាសភាព គ.ជ.ប ចេញពី គណបក្ស ជាប់ឆ្នោតទាំងពីរ ជម្រើសទី២ គឺ រើសសមាសភាព គ.ជ.ប ចេញពី មនុស្ស ឯករាជ្យអព្យាក្រឹត និងជម្រើសទី៣ គឺ រូបមន្តចម្រុះ។ លោក ឈាង វុន សមាជិក ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា ថា មិនទាន់បានដឹង អំពីសំណើនេះទេ ប៉ុន្តែ ក្នុងនាម រូបលោកផ្ទាល់ ជម្រើសទី១ ទំនងជា អាចទទួលយកបាន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហើបប្រាប់ពីខេត្តកំពត ទីដែលលោកជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ខាងគណបក្សប្រឆាំង អំពីរូបមន្តបីផ្សេងៗគ្នា សម្រាប់កែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប។ លោក សម រង្ស៊ី បានលើកឡើងថា ទាំងប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែជ្រើសរើសជាថ្មី ហើយដោយមានការឯកភាពពីគណបក្សជាប់ឆ្នោតទាំងពីរ។
បើតាមលោក សម រង្ស៊ី ជម្រើសទី១គឺការជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីសមាជិកនៃគណបក្សជាប់ឆ្នោតទាំងពីរ ដើម្បីឱ្យ គ.ជ.ប មានតុល្យភាព ទប់គ្នាទៅវិញទៅមក មិនឱ្យមានអ្នកណាខ្លាំងជាងអ្នកណា។ បន្ទាប់មក ជម្រើសទី២ លោក សម រង្ស៊ី បន្ត គឺការជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីមនុស្សឯករាជ្យ អព្យាក្រឹត ដែលមានគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍យុត្តិធម៌ ជាដើម។ លោក សម រង្ស៊ី សំដៅមន្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ដែលមិនគាំទ្រគណបក្សណាមួយ។ ជម្រើសចុងក្រោយគឺរូបមន្តចម្រុះ ដែលប្រធានគណបក្សប្រឆាំងរូបនេះពន្យល់ថា ក្នុងចំណោមសមាសភាពទាំង៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវមាន៣រូបមកពីគណបក្សប្រជាជនកម្ពុជា ៣រូបមកពីគណបក្សសង្គ្រោះជាតិ និង៣រូបទៀតមកពីមនុស្សអព្យាក្រឹត។ លោក សម រង្ស៊ី ថ្លែងថា រូបមន្តទី៣គឺដើម្បីជួយយិតយោងគ្នា កុំឱ្យល្អៀង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
លោក ឈាង វុន សមាជិកក្រុមការងារចរចារបស់គណបក្សប្រជាជនកម្ពុជា អះអាងនៅរសៀលនេះថា មិនបានដឹងអំពីសំណើ ដែលលើកឡើងដោយលោក សម រង្ស៊ី នៅឡើយទេ។ ប៉ុន្តែ ក្នុងនាមរូបលោកផ្ទាល់ ជម្រើសទី១ទំនងជាអាចទទួលយកបាន ប្រសិនបើចំនួនសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជ្រើសរើសចេញពីសមាជិកគណបក្សជាប់ឆ្នោតទាំងពីរនោះ សមាមាត្រទៅនឹងចំនួនអាសនៈតំណាងរាស្ត្រនៃគណបក្សនីមួយៗនៅក្នុងរដ្ឋសភា ពោលគឺសមាសភាពមកពីគណបក្សប្រជាជនកម្ពុជាត្រូវច្រើនជាងសមាសភាពមកពីគណបក្សសង្គ្រោះជាតិ ព្រោះគណបក្សរបស់លោកសមាជិកសភា៦៨រូប ឯគណបក្សសង្គ្រោះជាតិមានតែ៥៥រូប។ លោកពន្យល់ថា ប្រព័ន្ធសមាមាត្រគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយថាមិនអាចឱ្យមានតុល្យភាពបានទេ ព្រោះជ័យជម្នះរបស់គណបក្សលោកគឺដោយសារគោលនយោបាយល្អជាង និងការគាំទ្ររបស់ប្រជាជនច្រើនជាង។
សំណើរបស់លោកសម រង្ស៊ី អាចជាសម្ពាយរបស់គណបក្សសង្គ្រោះជាតិ ក្នុងការត្រៀមជួបមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ឱ្យឆាប់ចប់៕

No comments:
Post a Comment