Paris Peace Accords 23 Oct. 1991

Wednesday, April 9, 2014

សហជីព​ នៅ​កម្ពុជា​ ស្វែងរក ​ការ​គាំទ្រ ​ពី ស.រ.អ.

 ​លោក​​រ៉ុង ឈុន បានថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype​ នៅថ្ងៃអង្គារ៍នេះ​ ពី​រដ្ឋ​វីជីនៀថា ទស្សនកិច្ច​​ជាច្រើន​សប្តាហ៍​របស់​លោក​ក្នុង​ប្រទេស​អាមេរិក​និង​ កាណាដា​នេះ ​គឺ​លោក​ចង់ឲ្យ​ប្រទេស​ទាំងពីរ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​បួន​ ក្នុងនោះ ក៏​មាន​ការ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំទាំង​២១​នាក់ផងដែរ។​
​លោក​​រ៉ុង ឈុន បានថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype​ នៅថ្ងៃអង្គារ៍នេះ​ ពី​រដ្ឋ​វីជីនៀថា ទស្សនកិច្ច​​ជាច្រើន​សប្តាហ៍​របស់​លោក​ក្នុង​ប្រទេស​អាមេរិក​និង​ កាណាដា​នេះ ​គឺ​លោក​ចង់ឲ្យ​ប្រទេស​ទាំងពីរ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​បួន​ ក្នុងនោះ ក៏​មាន​ការ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំទាំង​២១​នាក់ផងដែរ។​

សហជីព​ នៅ​កម្ពុជា​ ស្វែងរក ​ការ​គាំទ្រ ​ពី ស.រ.អ.

សុខ ខេមរា / វីអូអេ | ០៩ មេសា ២០១៤

វ៉ាស៊ីនតោន លោក រ៉ុង ឈុន ​ប្រធាន​ សហភាព​សហជីព​កម្ពុជា ​និង​ជា​ប្រធាន​ សមាគម​គ្រូបង្រៀន​ កម្ពុជា​ឯករាជ្យ ​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​ មន្ត្រី​ ស.រ.អា.និង​ប្រទេស​ កាណាដា​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ស្វែងរក​យុត្តិធម៌​ជូន​កម្មករ​រោងចក្រ​និង​ មេ​ដឹកនាំ​សហជីព​ ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ និង​ចាប់​ឃុំ​ខ្លួន​ ក្នុង​ការ​បង្រ្កាប​ផ្តាច់ផ្តិល​ជីវិត ​កាលពី​ដើមខែ​មករា​ ក្នុង​រាជ​ធានី​ភ្នំពេញ​ នៅ​ពេល​ពួក​គេ ​តវ៉ា​ទាមទារ ​ការ​ដំឡើងប្រាក់​ខែ​នោះ។​

ថ្លែង​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skype​ នៅថ្ងៃនេះ​ពី​រដ្ឋ​វីជីនៀ ​លោករ៉ុង ឈុន​បាន​ អះអាង​ថា​ ទស្សនកិច្ចជាច្រើន​សប្តាហ៍​របស់​លោក​ក្នុង​ប្រទេស​អាមេរិក​និង​ កាណាដា​នេះ​គឺ​លោក​ចង់ឲ្យ​ប្រទេស​ទាំងពីរ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​បញ្ហា​បួន​គឺ​ ដោះលែង​អ្នក​ជាប់​ឃុំទាំង​២១​នាក់​ រួមទាំង​មេដឹកនាំ​សង្គម​ស៊ីវិល​គឺ​លោកវន់ ពៅ​ និង​ស្វែងរក​ជនដៃ​ដល់​ដែល​បាន​បាញ់​កម្មករ​ឲ្យ​ស្លាប់​៥នាក់​ភ្លាមៗ​និង​របួស​រាប់ សិបនាក់ ជួយឲ្យ​ជំរុញ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​១៦០​ដុល្លារ​ ហើយនឹង​សង​សំណង​ដល់​ជន​រងគ្រោះ​ជាដើម។​ លោករ៉ុង ឈុន​មាន​ក្តី​សង្ឃឹម​ថា​ ប្រទេស​នានា​ រួមទាំង​ស.រ.អា.និង​កាណាដា​ផង​ អាច​មាន​ឥទ្ធិពល​ក្នុង​រឿង​នេះ។​


«តាម​ពិត​ទៅ​ស.រ.អា.ជា​ទីផ្សារ​មួយ​ធំ​ដែល​ទទួល​ផលិត​ផល​សម្លៀក​បំពាក់​ពី​កម្ពុជា ​ហើយ​ប្រទេស​កាណាដា​ក៏​យើង​មាន​ទំនាក់​ទំនង​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​កម្ពុជា​ដែរ។​ ហើយ​យើង​មិនមែន​ផ្តោត​មកលើ​ទំនាក់​ទំនងតែ​ស.រ.អា.និង កាណាដា​ទេ។​ ជាបន្ត​បន្ទាប់​នេះ​ យើងនឹង​ទៅ​ប្រទេស​អូស្ត្រាលី។​ យើងនឹង​ទៅ​ សហគមន៍​អឺរ៉ុប​ ហើយ​នឹង​បណ្តាប្រទេស​ដែល​នៅ​ក្នុង​តំបន់​ជាមួយ​គ្នា​ផង​ដែរ»។​

លោករ៉ុង ឈុន​បាន​ជួប​ ហើយ​គ្រោង​នឹង​ជួប​មេដឹកនាំ​សហជីព​ធំៗ​ក្នុង​ប្រទេស​ អាមេរិក​ និង​កាណាដា​ មន្ត្រី​រដ្ឋាភិបាល​ រួមទាំង​ក្រសួង​ការ​បរទេស​ស.រ.អា.ផង​ដែរ ​ក្រៅពី​ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ធំៗ​របស់​ស.រ.អា.មួយ​ចំនួន។​

លោករ៉ុង ឈុន​នឹងធ្វើ​ដំណើរ​មកកាន់​ការិយាល័យ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​នៅព្រឹក​ថ្ងៃពុធ​ស្អែក​ដើម្បី​ចូលរួម​ក្នុង​កិច្ច​សម្ភាសន៍​ផង​ដែរ ​ក្រៅពី​លោក​មាន​គម្រោង​ការជួបជា​មួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​តាម​បណ្តារដ្ឋនានា៕



No comments:

Post a Comment