Paris Peace Accords 23 Oct. 1991

Thursday, April 3, 2014

រដ្ឋាភិបាល ប្រតិកម្ម ​របាយការណ៍ ​លីកាដូ ​រឿង​ជម្លោះ​ដី

រដ្ឋាភិបា ប្រតិកម្ម ​របាយការណ៍ ​លីកាដូ ​រឿង​ជម្លោះ​ដី
ដោយ ទេព សុរ៉ាវី / RFA | 3 April 2014
ស សុវណ្ណ ៦១០
រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ស សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេសា ឆ្នាំ​២០១៤។ RFA/Tep Soravy

មន្ត្រី​ជាន់​ខ្ពស់ ​នៃ​ក្រសួង ​រៀបចំ​ ដែនដី, នគរូបនីយកម្ម និង​សំណង់ បាន​ច្រាន​ចោល ​របាយការណ៍​ថ្មី ​របស់ ​អង្គការ លីកាដូ ដែល​រក​ឃើញ​ ថា, រដ្ឋាភិបា​ កម្ពុជា បរាជ័យ ក្នុង​ការ​ដោះស្រាយ ​វិបត្តិ​ដីធ្លី និង​ចាត់​ទុក ​របាយការណ៍​ នោះ​ថា ធ្វើ​ឡើង​ ដោយ​សិក្សា ​មិន​បាន ​គ្រប់​ជ្រុងជ្រោយ។

មិន​ខុស ​ពី​លើក​មុន​ទេ, រដ្ឋាភិបា ​តែង​ចេញ​មក ​បដិសេធ ​នូវ​របាយការណ៍ ​រក​ឃើញ ​របស់ ​អង្គការ​ សង្គម​ស៊ីវិល ដែល​សិក្សា​ឃើញ​ ពី​ការ​ច្បាម​ យក​ដី​កាន់កាប់ ​ដ៏​លើសលប់ ​ពី​ក្រុមហ៊ុន​ ឯកជន ក្រោម​រូបភាព​ អភិវឌ្ឍន៍ ដែល​ជា​ដើម ចម​មួយ ​នៃ​ទំនាស់​ ដីធ្លី​ នៅ​កម្ពុជា។

ថ្លែង​ នៅ​ក្នុង​សន្និសីទ​ កាសែត នៅ​ព្រឹក​ថ្ងៃ​ ទី​៣ មេសា, លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ ក្រសួង ​រៀបចំ ដែនដី, នគរូបនីយកម្ម, និង​សំណង់ បាន​ច្រាន​ចោល ​នូវ​របាយការណ៍​ របស់​ អង្គការ​ លីកាដូ ដែល​ចេញ​ផ្សាយ ​ថា, រដ្ឋាភិបាល ​បរាជ័យ​ ក្នុង​ការ​អនុវត្ត​ បទបញ្ជា ០១ ដោយ​នៅ​ដើម​ឆ្នាំ​ ២០១៤ នាំ​មក ​នូវ​រលក​ថ្មី​ នៃ​ជម្លោះ​ដីធ្លី ​នៅ​កម្ពុជា ដែល​មាន​ ហិង្សា​ធ្ងន់ធ្ងរ និង​ធ្វើ​ ឲ្យ​ពលរដ្ឋ​ ជាង២​ពាន់ ​គ្រួសារ​ នៅ​ស្ទើរ ​គ្រប់​ខេត្ត កំពុង​រង​ ផល​ប៉ះពាល់​ ក្រោម​គោល នយោបាយ ​សម្បទាន​ ដី​សេដ្ឋកិច្ច។


អង្គការ​ លីកាដូ ក៏​រក​ឃើញ​ ថា, រយៈពេល​ជាង ១៣​ឆ្នាំ, ពោល​ គឺ​ចាប់​ពី​ឆ្នាំ​២០០០ ការ​បរាជ័យ​ ដ៏​អាម៉ាស់ ​របស់ ​រដ្ឋាភិបាល ​ក្នុង​ការ​ដោះស្រាយ ​វិបត្តិ​ដីធ្លី​ នៅ​កម្ពុជា មិន​បាន​ ថមថយ​ឡើយ និង​ធ្វើ​ ឲ្យ​ប៉ះពាល់ ​ពលរដ្ឋ​ ជាង​កន្លះ​លាន​នាក់។

លោក សរ សុវណ្ណ បញ្ជាក់​ថា ក្រសួង​មិន​ទទួល​ស្គាល់​ចំនួន​តួលេខ​ដែល​អង្គការ​លីកាដូ​បាន​រក​ឃើញ​ទេ ដោយ​ចាត់​ទុក​របាយការណ៍​ដែល​រក​ឃើញ​នោះ សិក្សា​មិន​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​មិន​បាន​បញ្ជូន​ឲ្យ​ក្រសួង​ពិនិត្យ។

លោក​បន្ត​ថា តាម​ការ​សិក្សា​រក​ឃើញ​របស់​ក្រសួង​បង្ហាញ​ថា ការ​ចុះ​បញ្ជី​បទបញ្ជា ០១ ក្នុង​១​ពាន់​ក្បាល​ដី មាន​តែ ៣ ទៅ ៤​ទំនាស់​ប៉ុណ្ណោះ ដែល​តួលេខ​នេះ គឺ​បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​កម្ពុជា មាន​តិចតួច​បំផុត។

ទំនាស់​ក្នុង​តំបន់​អនុវត្ត​បទបញ្ជា​លេខ ០១ មាន​ចំនួន​ជិត ៦​ពាន់​ក្បាល​ដី (៥.៩៤១) ដែល​ស្មើ​នឹង ០,៨​ភាគរយ នៃ​ក្បាលដី​ដែល​បាន​បិទ​ផ្សាយ​សរុប​ជាង ៧​សែន​ក្បាល​ដី (៧០៧,១៥៦)។

របាយការណ៍​ដដែល​បង្ហាញ​ថា ចាប់​តាំង​ពី​ដំណើរ​ការ​បទបញ្ជា ០១ រហូត​មក​ដល់​ដំណាច់​ខែ​មីនា ឆ្នាំ​២០១៤ គណៈកម្មការ​សុរិយោដី​គ្រប់​ថ្នាក់ បាន​ទទួល​បណ្ដឹង​សរុប​ជាង ៦​ពាន់​ករណី (៦.១៩៣) ហើយ​បាន​ដោះស្រាយ​បញ្ចប់​នីតិវិធី​សរុប​បាន​ជាង ៥​ពាន់​ករណី (៥.៣៣៥) ហើយ​កំពុង​ដោះស្រាយ​ចំនួន​ជិត ៩០០​ករណី (៨៦០)។

 លោក អំ សំអាត យល់​ឃើញ​ថា ប្រសិន​បើ ​រដ្ឋាភិបាល​ចង់​បញ្ចប់​ភាព​ឈឺ​ចាប់​នៃ​បញ្ហា​ដីធ្លី គប្បី​អនុវត្ត​កម្មវិធី​នយោបាយ បញ្ឈប់​ការ​បណ្ដេញ​ចេញ ហើយ​ផ្ដល់​សំណង​ឲ្យ​បាន​គ្រប់គ្រាន់។  ត្រូវ​ ពិនិត្យ​ ឲ្យ​បាន​ល្អិតល្អន់​ ឡើង​វិញ ​ចំពោះ​ ការ​ផ្ដល់ ​ដី​សម្បទាន​ សេដ្ឋកិច្ច និង​ដី​សម្បទាន​ ដទៃ​ទៀត, ពិសេស ​ត្រូវ​ បញ្ចប់​ការ​ផ្ដល់ ​ដី​សម្បទាន​ សេដ្ឋកិច្ច​ថ្មី ​រហូត​ដល់​ការ​ ត្រួត​ពិនិត្យ ​បាន​បញ្ចប់៕


No comments:

Post a Comment