គ.ជ.ប. បង្ហាញបេក្ខជន ពេញសិទ្ធិ បោះឆ្នោត ក្រុមប្រឹក្សា អាណត្តិ ទី២
ABC Radio Australia | 12 April 2014
លោក ទេព នីថា
អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ ថា, ក្នុងដំណាក់កាលនេះ
បើសិន ជាមាន គណបក្សនយោបាយ ណាមួយ ចង់ផ្លាស់ប្តូរ បេក្ខជន,
ត្រូវ ធ្វើការដោះដូរ ឲ្យបានទាន់ ពេលវេលា។ ជាងនេះ អង្គបោះឆ្នោត
ដែលជាអ្នកបោះឆ្នោត ត្រូវ ទៅពិនិត្យមើល បញ្ជីឈ្មោះ របស់ខ្លួន
ដែលបានបិទផ្សាយ នៅតាមសាលា ឃុំ-សង្កាត់នានា ទូទាំងប្រទេស
ដើម្បី កែសម្រួលឈ្មោះ ឬអក្ខរាវិរុទ្ធ ឲ្យបានត្រឹមត្រូវ
ជៀសវាង កើតមានបញ្ហា នៅថ្ងៃបោះឆ្នោត។
លោក ទេព នីថា បានឲ្យដឹងទៀតថា ពេលនេះ គ.ជ.ប. បានប្រកាសអំពីចំនួនបេក្ខជនពេញសិទ្ធិ និងបំរុង របស់គណបក្សចំនួន ៥ ដែលបានចុះឈ្មោះគណបក្ស និងបេក្ខជន សម្រាប់ប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ នៅខែឧសភាខាងមុខ។
(សំឡេង លោក ទេព នីថា)
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត-ក្រុងស្រុក ខណ្ឌ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ហើយធ្វើឡើងជាលក្ខណៈអសកល ពោលគឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងសរុប ចំនួនជាង ១ម៉ឺន ១ពាន់ ៤រយនាក់ទេ ដែលមានសិទ្ធិបោះឆ្នោតនេះ៕

No comments:
Post a Comment