Paris Peace Accords 23 Oct. 1991

Sunday, April 13, 2014

តុលាការ ​កម្ពុជា​ ផ្តន្ទាទោស ​ក្រុម​ខ្មែរ​ក្រោម​ ពី​បទ​បង្កើត ទ័ព​ខុសច្បាប់


តុលាការ ​កម្ពុជា​ ផ្តន្ទាទោស ​ក្រុម​ខ្មែរ​ក្រោម​ ពី​បទ​បង្កើត ទ័ព​ខុសច្បាប់

ABC Radio Australia | 11 April 2014

តុលាការ ​សាលា​ដំបូង ​​នៃ​ប្រទេស​ កម្ពុជា នៅ​ព្រឹក ថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច ​ផ្តន្ទាទោស​ ក្រុម​ខ្មែរ​ កម្ពុជា​ក្រោម​ ចំនួន​ ១៣នាក់​ ពី​បទ​រួមគំនិត ​ក្បត់ជាតិ​ ដោយ​បង្កើត​ ចលនា ​ប្រដាប់​អាវុធ​ ខុសច្បាប់​ ក្នុង​ប្រទេស ​កម្ពុជា។

លោក ​សេង​ នាង​ ប្រធាន ​ចៅក្រម​ ជំនុំ​ជម្រះ​ សាលាដំបូង​ រាជធានីភ្នំពេញ​ បាន​ផ្តន្ទាទោស ​ជន​ជាប់ចោទ ​៧នាក់ ​ក្នុង​សវនាការ​ ដាក់ទោស ​ឱ្យ​ជាប់​ពន្ធនាគារ ​ពី​ ៥ឆ្នាំ​ ដល់​៩ឆ្នាំ, ​និង​៦នាក់​ ផ្សេង​ទៀត​ ដោយ​កំបាំង​មុខ, ​ព្រម​ទាំង​ បាន​ចេញ​ ដីកា​ស្វែង​រក​ តាម​ចាប់​ខ្លួន ​មេខ្លោង​ ផងដែរ។

ដីកា​ស្វែងរក​ចាប់​ ខ្លួន​នោះ ​ក៏​ស្វែងរក​មេខ្លោង​ បង្កើត​ចលនា​ប្រដាប់​អាវុធ​ខុសច្បាប់​នេះ ​គឺ​ លោក​ សម សេរី ដែល​គេ​ដឹង​ថា​ កំពុង​រស់នៅ​ ដោយ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ដាណឺម៉ាក។
មិនទាន់​មាន​ប្រតិកម្ម​ណាមួយ​ ពី​លោក ​សម​ សេរី​ ដែល​កំពុង​លាក់​ខ្លួន​ នោះ​នៅឡើយ​ទេ​ ក្រោយ​ពីការ​សម្រេច​ផ្តន្ទាទោស​បែបនេះ​រួច​មក។

សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ក៏​បានបើកផ្លូវ​ឱ្យ​អ្នកទាំង​នោះ​ប្តឹង​ជំទាស់​នឹង​ការ​សម្រេច​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍ផងដែរ៕





No comments:

Post a Comment