Paris Peace Accords 23 Oct. 1991

Wednesday, April 30, 2014

អាជ្ញាធរ​ ដាក់​លួស​បន្លា ​បិទ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ដែល ​សហជីព និង​អង្គការ ​សង្គម​ស៊ីវិល​ ប្រារព្វ​ទិវា​ ពលកម្ម​អន្តរជាតិ​​

អាជ្ញាធរ ដាក់បន្លាលួសនៅជុំវិញទីលានប្រជាធិបតេយ្យ (រូបថត៖ ឡាយ សាមាន)


អាជ្ញាធរ​ ដាក់​លួស​បន្លា ​បិទ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ដែល ​សហជីព និង​អង្គការ ​សង្គម​ស៊ីវិល​ ប្រារព្វ​ ទិវា​ពលកម្ម​អន្តរជាតិ​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2014

អាជ្ញាធរ​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​រាយ​លួស​បន្លា និង​ដាក់រ​បាំង បិទ​ទីលាន​ប្រជាធិបតេយ្យ ទាំងស្រុង ខណៈ​គណបក្ស ​សង្គ្រោះ​ជាតិ គ្រោង​យក​ទី​នេះ​ ជា​កន្លែង ​ឃោសនាបោះឆ្នោត និង​ក្រុម​សហជីព គ្រោង​ប្រារព្ធ ​ទិវា​ពលកម្ម ​អន្តរជាតិ​ ១ ​ឧសភា នៅ​ទីនោះ​ដែរ​។​
​សង្គម​ស៊ីវិល​ដែល​តា​មដាន​ព្រឹត្តការណ៍​នេះ ឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​៤០០នាក់ បាន​រាយ​លួស​បន្លា បិទ​នៅ​ច្រកចូល​ផ្នែក​ខាងមុខ និង​ដាក់​របាំង​ដែក បិទ​គ្រប់​ច្រកចេញចូល ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ទេ​។
​លោកស្រី មូរ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ​ជាថ្មីទៀត នៅ​ម៉ោង ៨:៣០​នាទី ហើយ​បាន​កាន់​ផ្កាឈូក​ស​ចំនួន ៣០​ដើម ដើរ​ដោត​តាម​របងលួស​បន្លា​នោះ​។  
បើទោះជា លោកស្រី មូរ សុខ​ហួរ បាន​ព្យាយាម​ដើរ​រក​ច្រក​ដើម្បី​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ បន្ទាប់​ពី​ដោត​ផ្កាឈូក​លើ​បន្លា​លួសក៏ដោយ ក៏​មិន​មាន​ការប៉ះទង្គិច​ណាមួយ​កើតឡើង​ដូច​កន្លង​មក​ទៀត​ទេ ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឆៀង​ទៅ​ក្បែរ​ទីនោះ បន្ទាប់ពី​លោក​មក​ដល់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ឃើញ​ថា​ការបិទ​ទី​លា​ប្រជាធិបេតយ្យ​នេះ បង្ហាញ​ពី​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បិទ​ទាំងស្រុង​។
​ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ទោះបីជា​មាន​ការបិទ​ទីលាន​ប្រជាធិតេយ្យក៏​ដោយ ប៉ុន្តែ​សហជីព និង​កម្មករ​នៅ​ប្រកាន់​ជំហរ​ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ទីនោះ​។
ការបិទ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ប្រើ​បន្លា​លួស និង​របាំង​ដែក​នេះ ធ្វើឡើង ស្របពេល​ដែល​សហជីព និង​អង្គការ​សង្គម​ស៊ីវិល សុំ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្វ​ទិវា​ល​ពលកម្ម​អន្តរជាតិ ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ១​ម៉ឺន​នាក់  រីឯ​គណបក​ស្សង្គ្រោះ​ជាតិ បានប្រកាស​យក​ទីនោះ ដើម្បី​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុង ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២ ដល់ ថ្ងៃទី១៦ ខែ​ឧសភា​៕​


No comments:

Post a Comment