លោក ហ៊ុន សែន បង្ហើប ពីការចរចា តាមទូរស័ព្ទ ជាមួយលោក សម រង្ស៊ី
ដោយ ម៉ម មុនីរតន៍ / RFA | 7 April 2014
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រាថ្នាចង់ឃើញ ប្រធាន គណបក្សសង្គ្រោះជាតិ
លើកទូរស័ព្ទ ទាក់ទង មកលោក អំពី ស្ថានការណ៍ នយោបាយ ដែលកំពុង ជាប់គាំង នៅពេលនេះ ដោយលោក ហ៊ុន សែន បើពាក្យ ឧបមាថា ប្រសិនបើ លោក សម រង្ស៊ី
ភ្ញាក់ពីដំណេក, ហើយ មានអារម្មណ៍ អាចទូរស័ព្ទ មកលោក ដើម្បី ពិភាក្សា អំពី បញ្ហានយោបាយ ដែលកំពុង មានភាពតានតឹង ដូចនៅពេលនេះ។
ការថ្លែងដូចនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតឡើងនៅចំពេលដែលស្ថានការណ៍នយោបាយបន្តឡើងកម្ដៅ ដែលបានអូសបន្លាយជាងកន្លះឆ្នាំមកហើយ ក្រោយការបោះឆ្នោត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
លោក ហ៊ុន សែន ឲ្យដឹងថា យន្តការដោះស្រាយតាមមធ្យោបាយបែបនេះ លោកធ្លាប់មានបទពិសោធន៍រួចមកហើយ ជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រី១ និងជាអតីតប្រធានរដ្ឋសភា។ លោកនាយករដ្ឋមន្ត្រីថ្លែងថា កាលណោះស្ថានការណ៍នយោបាយមានភាពស្មុគស្មាញ និងបើទោះជាបង្កើតគណៈកម្មការចរចា ក៏នៅតែមិនអាចទម្លាយភាពជាប់គាំងបាន។ ក៏ប៉ុន្តែនៅនាទីចុងក្រោយ រឿងអ្វីៗអាចដំណើរការបានយ៉ាងរលូន បន្ទាប់ពីលោក និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បន្តជួបចរចាតាមទូរស័ព្ទម្ដងជាពីរដង ហើយគ្រប់បញ្ហាត្រូវដោះស្រាយបានដោយងាយ។ ក្នុងន័យនេះលោក ហ៊ុន សែន ចាត់ទុកថា លោក សម រង្ស៊ី អាចទាក់ទងលោកបានគ្រប់ពេលតាមទូរស័ព្ទ បើសិនជាមេបក្សប្រឆាំងចង់ដោះស្រាយបញ្ហានេះ។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីអះអាងថា លោកទុកពេលឲ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយមេដឹកនាំបក្សប្រឆាំង បន្តលទ្ធភាពចរចាក្នុងមួយរយៈពេលខ្លីសិន។
លោក ហ៊ុន សែន៖ «ក្រែងលោឯកឧត្ដម សម រង្ស៊ី ទទួលទានដំណេកទៅ សម្រាកទៅយល់សប្ដិបែបស្រួល។ យី! នឹកឃើញដូចចង់ជួបសម្ដេចនាយកតាមទូរស័ព្ទបន្តិច ឲ្យពីណាទាក់ទងមក អើ!មកជួបគ្នាតាមទូរស័ព្ទមានអីពិបាក។ ឧបមាទេណា! ជួបគ្នាមើល៍ និយាយពិគ្រោះគ្នាអីតិចតួចទៅ។ឧបមាទេ វាទាស់ខុសអី។ ប៉ុន្តែគឺខ្ញុំបានឲ្យឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម ស ខេង ជួបគ្នា។»
ឆ្លើយតបបញ្ហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា លោកប្រហែលជាទាក់ទងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសន្ទនាជុំវិញស្ថានការណ៍នយោបាយនៅពេលនេះ។ ក៏ប៉ុន្តែលោក សម រង្ស៊ី ចាត់ទុកថា បើលោក ហ៊ុន សែន ពិតជាមានឆន្ទៈក្នុងការពិគ្រោះយោបល់ពិតមែន លោក ហ៊ុន សែន អាចទាក់ទងលោកបានវិញដែរ។
លោក សម រង្ស៊ី៖ «អាចខាងគេខាងណោះ គេអាចហៅមកខ្ញុំបានគ្រប់ពេលវេលាដែរ វាមានស្មារតីដូចគ្នា។ អ៊ីចឹង យើងអាចមានលទ្ធភាពស្មើគ្នាទាំងសង្ខាង។»
ចំណែក លោក ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិក (NICFEC) យល់ឃើញថា ឥរិយាបថរបស់មេដឹកនាំកំពូលទាំងពីរបក្សនៅពេលនេះ ទំនងជាអាចកើតមានឡើង។
លោកចាត់ទុកថា ព្រោះនេះជាចរិតនិស្ស័យដែលកម្ពុជាតែងប្រកាន់គោលការណ៍អហិង្សា និងសីលធម៌ល្អ ហេតុនេះ គេចមិនផុតពីការចរចាដើម្បីទម្លាយភាពគាប់គាំងទេ៖ «ខ្ញុំគិតថា នេះជាចំណុចវិជ្ជមានមួយ ដែលនឹងអាចឈានទៅរកចរចាគ្នា ឬក៏អាចទៅរកការធ្វើកាដូរ ឲ្យគ្នានាមុនពេលចូលឆ្នាំ។»
ប៉ុន្តែនៅពេលអ្នកដឹកនាំនយោបាយនៃគណបក្សមានអាសនៈក្នុងរដ្ឋសភា ទាំង២ បង្ហើបថា អាចជួបជជែកគ្នាតាមទូរស័ព្ទនេះ មានសារនិងញត្តិថ្កោលទោសគ្នាជាច្រើនកំពុងតែផ្សព្វផ្សាយនៅតាម ប្រព័ន្ធឃោសនា និងមានការថ្លែងសុន្ទរកថាជាសាធារណៈ វាយប្រហារគ្នាមិនសំចៃមាត់ឡើយ។ គិតមកដល់ពេលនេះ ញត្តិគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពីមន្ទីរ ក្រសួង និងស្ថាប័នរបស់រដ្ឋមួយចំនួនទៀត នៅបន្តកើននៅឡើយ ប្រឆាំងលោក សម រង្ស៊ី៕

No comments:
Post a Comment