កិច្ចប្រជុំពេញអង្គនេះអាចនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែមិថុនា។ នេះបើតាមការឲ្យដឹងរបស់លោក លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា។
គណៈកម្មការជំនាញ នៃសភា នឹងសិក្សាលម្អិត ពីច្បាប់ កែទម្រង់ តុលាការ
ស៊ុយ ហ៊ាមខេមរា / វីអូអេ | ២៩ មេសា ២០១៤
ភ្នំពេញ — គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ ៣ សម្រាប់កែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងការធ្វើសច្ចាប័ន លើសេចក្តីព្រាងច្បាប់ ស្តីអំពី គយអាស៊ាន ទៅឲ្យគណៈកម្មការជំនាញ ឬគណៈកម្មការ នីតិកម្មរដ្ឋសភា ដើម្បីពិនិត្យពិភាក្សា នឹងរៀបចំ របៀបវារៈ ដើម្បីបើកកិច្ចប្រជុំ សភា ពេញអង្គ។ កិច្ចប្រជុំពេញអង្គនេះអាចនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងខែមិថុនា។ នេះបើតាមការឲ្យដឹងរបស់លោក លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា។
តំណាងរាស្រ្តនិងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជារូបនេះមានប្រសាសន៍ថាគណៈកម្មការនីតិកម្មរបស់រដ្ឋសភានឹងពិនិត្យមើលលើសេចក្តីព្រាងច្បាប់ទាំងនោះ។
«អាហ្នឹងគេប្រគល់ជូនគណៈកម្មការជំនាញឲ្យគេសិក្សាស្រាវជ្រាវសិន ដល់ពេលសិក្សាចប់ទើបអញ្ជើញតំណាងរដ្ឋាភិបាលទៅការពារ។ រហូតដល់គណៈកម្មការជំនាញគេមើលចប់ហើយគេអញ្ជើញតំណាងរដ្ឋាភិបាលមកសួរសិនដល់ចប់អាហ្នឹងទើបគេបញ្ជូលក្នុងរបៀបវារៈសភា»។
សេចក្តីព្រាងច្បាប់សម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជាទាំងបីមានដូចជាសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការដែលមាន៨ជំពូក និង៩១មាត្រា ដោយផ្តោតសំខាន់លើការធានាឲ្យបាននូវឯករាជ្យភាពរបស់តុលាការនិងផ្តល់យុត្តិធម៌ដល់រឿងក្តី។ ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមវិញមាន៦ជំពូក និង៣១មាត្រា។ ច្បាប់នេះផ្តោតសំខាន់លើតួនាទីរបស់ព្រះមហាក្សត្រ និងសមាជិករបស់ក្រុមប្រឹក្សានៃអង្គចៅក្រមទាំងអស់ត្រូវតែងតាំងដោយរាជ្យក្រិតពីក្រសួងយុត្តិធម៌ និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាដែលមាន៩ជំពូក និង១១១មាត្រា។
លោកជាម យៀប ធ្លាប់បានប៉ាន់ស្មានថាគណៈកម្មការនីតិកម្មរបស់រដ្ឋសភានឹងត្រូវការពេលវេលាយ៉ាងហោចណាស់ក៏មួយខែដែរដើម្បីពិនិត្យនិងដាក់សេចក្តីព្រាងច្បាប់និងកិច្ចព្រមព្រៀងនេះចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គ។ដូច្នេះកិច្ចប្រជុំពេញអង្គទំនងជាអាចនឹងប្រព្រឹត្តទៅក្នុងអំឡុងខែមិថុនា។
លោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងសង្កេតសវនាការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថាមជ្ឈមណ្ឌលរបស់លោកបាននិងកំពុងសិក្សាលើសេចក្តីព្រាងច្បាប់ទាំងនោះហើយចាត់ទុកថាច្បាប់ស្តីពីការកំណែទម្រង់ប្រព័ន្ធតុលាការទាំង៣មានសារៈសំខាន់ខ្លាំង ដូច្នោះអង្គការរបស់លោក នៅតែទទូចចង់ឲ្យរដ្ឋសភាបើកឲ្យមានការចូលរួមពីអង្គការសង្គមស៊ីវិល។
«យើងនៅតែប្រកាន់គោលជំហរបស់យើងដដែលគឺទទូចចង់ឲ្យមានការបើកទូលាយទទួលយកមតិយោបល់ផ្សេងៗពីសង្គមស៊ីវិលពីព្រោះថាច្បាប់ទាំង៣ហ្នឹងជាច្បាប់សំខាន់»។
ដោយឡែកមន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិធ្លាប់បានទទូចដូចគ្នាថាការអនុម័តសេចក្តីព្រាងច្បាប់ដែលមានសារៈសំខាន់សម្រាប់ការកែទម្រង់ប្រព័ន្ធតុលាការនេះគួរតែត្រូវរង់ចាំការចូលរួមពីសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ។គណបក្សនេះធ្វើពហិកាកិច្ចប្រជុំសភាដោយសារតែខ្លួនមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។
លោក ជាម យៀប មានប្រសាសន៍បន្ថែមថាមានមន្ត្រីជំនាញជាច្រើនទាំងជាតិនិងអន្តរជាតិបានចូលរួមធ្វើសេចក្តីព្រាងច្បាប់ស្តីពីការកែទម្រង់ប្រព័ន្ធតុលាការទាំង៣នេះឡើង៕

No comments:
Post a Comment