ប្រធាន បក្សសង្គ្រោះជាតិ ចេញដំណើរ ទៅសហគមន៍ អឺរ៉ុប
RFA | 13 April 2014

ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល)
ពេលធ្វើដំណើរ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ១៤ មករា
ឆ្នាំ២០១៤។ RFA/Sochivy
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងភរិយា លោកស្រី ជូឡុង សូមូរ៉ា ចេញដំណើរ ទៅកាន់ សហគមន៍ អឺរ៉ុប នៅវេលាម៉ោង ៨យប់ ថ្ងៃអាទិត្យ ទី១៣ មេសា។
បេក្ខជន ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ មណ្ឌលកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុ អាស៊ីសេរី ថា, គោលបំណង ដែលប្រធាន គណបក្ស សង្គ្រោះជាតិ ទៅសហគមន៍ អឺរ៉ុប លើកនេះ គឺ ដើម្បី ជួបថ្នាក់ដឹកនាំ នៃបណ្ដាប្រទេស សហគមន៍អឺរ៉ុប និងជួបពលរដ្ឋខ្មែរ មួយចំនួន ដែលកំពុង រស់នៅ ទីនោះ ដើម្បី ប្រាប់ពីការវិវត្តន៍ ស្ថានការណ៍ នយោបាយ ចុងក្រោយ នៅកម្ពុជា។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ជួប នៅខាងស្រុក បារាំងផង នៅខាងសហគមន៍ អឺរ៉ុបផង ជួបពលរដ្ឋខ្មែរ ដែលនៅ ទីនោះ, គាត់ ធ្វើដូចគាត់ ជួបនៅខាង អូស្ត្រាលី អ៊ីចឹង រៀបរាប់ ពីស្ថានការណ៍ នយោបាយ តាមមើលទៅ។»
តាមគម្រោង លោក សម រង្ស៊ី គ្រោងត្រឡប់ មកកម្ពុជាវិញ នៅថ្ងៃទី២៩ មេសា។
កាលពីថ្ងៃទី៩ មេសា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបសន្ទនាគ្នាតាមទូរស័ព្ទ។ កិច្ចសន្ទនារយៈពេល ៤៤នាទី ត្រូវបានលោក ហ៊ុន សែន ទម្លាយថា ភាគីទាំងពីរត្រូវដងត្រូវផ្លែគ្នារួចហើយ គឺនៅរង់ចាំតែចុះកិច្ចព្រមព្រៀងជាមួយគ្នាតែប៉ុណ្ណោះ។
ខណៈដែលលោក សម រង្ស៊ី បញ្ជាក់ថា ជំនួបចរចានោះសម្រេចប្រមាណ ៨០% ហើយនៅសល់ ២០% ទៀតទេ ដែលមិនទាន់ត្រូវគ្នានោះ។ លោក សម រង្ស៊ី មានជំនឿថា បញ្ហាជាប់គាំងនយោបាយនេះ នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ៕
No comments:
Post a Comment