Paris Peace Accords 23 Oct. 1991

Thursday, April 3, 2014

សភា អនុម័ត​ច្បាប់​ ស្តីពី​ ផ្លូវថ្នល់ ដោយ​សំឡេង​ គាំទ្រ ៦៤ ​លើ​ ៦៤​

ផ្លូវជាតិមួយខ្សែ នៅខេត្តព្រៃវែង (រូបថត៖ John Cushion)

សភា អនុម័ត​ច្បាប់​ ស្តីពី​ ផ្លូវថ្នល់ ដោយ​សំឡេង​ គាំទ្រ ៦៤ ​លើ​ ៦៤


ដោយ៖​ តាំង វីដា​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០១៤


រដ្ឋសភាជាតិ ​កម្ពុជា នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ សម្រេច​អនុម័ត​ លើ​សេចក្តី ព្រាងច្បាប់​ ស្តីពី ផ្លូវថ្នល់​ ក្នុង​គោលបំណង ​បង្ការ​ នូវ​បាតុភាព​ អសកម្ម និង​សកម្មភាព​ បំផ្លិចបំផ្លាញ ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​។​
​ដំណើរការ​ កិច្ចប្រជុំ សភា លើក​ទី​២ នីតិកាល​ ទី​៥ ក្នុង​ថ្ងៃ​ទី​៣ ខែ​មេសា​នេះ ក្រោម​សំឡេង​គាំទ្រ ៦៤ លើ​ ៦៤ សំឡេង​ នៃ​សមាជិក, តំណាង​រាស្ត្រ​ គណបក្ស ​ប្រជាជន​កម្ពុជា សភា​ បាន​សម្រច​ អនុម័ត​ច្បាប់​ ស្តីពី ​ផ្លូវថ្នល់។  ច្បាប់​នេះ រៀបចំឡើង​ ដើម្បី​ ជា​វិធានការ​បង្ការ និង​ចាត់កា​រ លើ​ទង្វើ​ អសកម្ម ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់, រួមមាន៖ ការដឹកជញ្ជូន ​លើស​ទម្ងន់, ការសាងសង់​ គ្មាន​គុណភាព, ការជីក​គាស់, ការ​ចោះ​ខួង​ លើ​-​ក្រោម​ ផ្លូវថ្នល់, ការទន្ទ្រាន​ កាន់កាប់ ​ដី​ចំណី​ផ្លូវ, ការបំផ្លិចបំផ្លាញ​ សំណង់​ សិល្បការ្យ​ ជាដើម​។​
សេចក្តីថ្លែងហេតុ​នៃ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ផ្លូវថ្នល់ ឲ្យដឹងថា ច្បាប់​នេះ មាន​១៣​ជំពូក ៨១​មាត្រា និង​មាន​វាក្យ​ស័ព្ទ​បច្ចេកទេស​ចំនួន ៣៨ ត្រូវបាន​ប្រើ​ក្នុង​ច្បាប់​នេះ​។​

​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​បណ្តាញ​ផ្លូវថ្នល់ រួម​ទាំង​ផ្លូវ​ជនបទ​ប្រវែង​សរុប ៤៨,៨៤២,១៤៤ គីឡូម៉ែត្រ ក្នុងនោះ​រួមមាន ផ្លូវជាតិ​១​លេខ ប្រវែង ២,២៦២,៧៧៣ គ​.​ម. ផ្លូវជាតិ​២​លេខ ប្រវែង ៣,៣៦០,៣១១ គ​.​ម ផ្លូវ​ខេត្ត ប្រវែង ៦,៦៤១,០៦ គ​.​ម និង​ផ្លូវ​ជនបទ ៣៦ ៥៧៨ គ​.​។ ចំណែក​ស្ពាន​ឆ្លងកាត់​ទន្លេធំ និង​ដៃសមុទ្រ​មាន​ចំនួន ១៤​កន្លែង និង​កំពុង​សាងសង់​ចំនួន ៥​កន្លែង​ទៀត គឺ​ស្ពាន​មេគង្គ​ទី​៣ (​អ្នក​លឿង​) ស្ពាន​មេគង្គ​ទី​៤ (​ខេត្ត​ស្ទឹងត្រែង​) ស្ពាន​ជ្រោយចង្វា​ទី​២ (​ភ្នំពេញ​) ស្ពាន​ទន្លេបាសាក់​ទី​៣ (​ក្រុង​តាខ្មៅ​) និង​ស្ពាន​បាសាក់​ទី​៤ (​កោះធំ​)៕


No comments:

Post a Comment