Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

ការបើក​សវនាកា​រ ក​រណី លោ​ក វ​ន់ ពៅ ពោ​រពេញ​ដោយ​សម្រែក​ ទាមទារ​យុត្តិធម៌​​



អ្នកស្រី យ៉ោម បុប្ផា ត្រូវសន្តិសុខ ចាប់សែងចេញ និងមិនឲ្យចូលជិតសាលាដំបូង (រូបថត៖ តាត ឧត្តម)


ការបើក​ សវនាកា​រ ក​រណី លោ​ក វ​ន់ ពៅ ពោរពេញ ​ដោយ​សម្រែក​ ទាមទារ​យុត្តិធម៌​​


ជន ស្រី​ណុ​ច​​ / វីអូឌី | ២៥ មេសា ២០១៤

តាំងពី​ព្រឹក​ ព្រលឹម​ ស្រា​ងៗ ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច​ រាប់រយ​នាក់ បាន​អូស ​រនាំង ​ដាក់ ​ជា​របាំង ​រាំងខ្ទប់​ផ្លូវ​ នៅខាងមុខ​ មហាវិថី មុនី​រ៉េត ដែល​ជា​ទីតាំង​ នៃ​សាលាដំបូង ​រាជធានី ​ភ្នំពេញ ខណៈ​ ដែល​សវនាការ ​លើក​រ​ណី​ ជនសង្ស័យ​ ២៣​រូប​ ចាប់ផ្តើម​។
ជន​ជាប់​ ២៣​រូបនេះ ដែល​ក្នុងនោះ ​មាន​ទាំង​លោក​ វន់ ពៅ ត្រូវ បាន​ដឹក​មក ​ចូល​សវនាការ, ហើយ ​ពេលនោះ ​អ្នកគាំទ្រ ​និង​សកម្មជន​សង្គម រាប់រយ​នាក់​ ចាប់ផ្តើម​ ប្រមូលផ្តុំ​គ្នា​ មក​ក្បែរ តុលាការ។  តែ ​ពួកគេ​ ស្ថិតនៅ​ក្រៅ រ​បាំង​ របស់​ ស​ម​ត្ថ​កិច្ច។
ខណៈ ​ដែល​សវនាកា​រ កំ​ពុង​តែ​ ដំណើរការ​ រយៈពេល ​ជាង​១​ម៉ោង មាន​ការប៉ះទង្គិច​គ្នា ​មួយ​ប្រាវ​ បាន​កើតឡើង នៅ​គ្រា​ អ្នកគាំទ្រ​ រយ​នាក់​ ប្រឈមមុខ ​នឹង​ក្រុម​សន្តិសុខ ដែល​​កបាំងមុខ​ជិត។​
យ៉ាងតិច​ស្ត្រី​អ្នក​បឹងកក់​ម្នាក់​បាន​សន្លប់ ដោយសារ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​។ ជាមួយគ្នា​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ស្រែក​តាមឧគ្ឃោសនាសព្ទ ទាមទារ​ឲ្យ​ដោះលែង​ជន​ទាំង​២៣​រូបនោះ ព្រោះ​ពួកគេ​ចាត់ទុក​ថា​ជនសង្ស័យ​ទាំង​នេះ​មិន​មាន​កំហុស​អ្វី​ទេ។

បើ ​តាម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​វន់ ពៅ គឺ​លោក សំ សុខ​គង់ សវនាការ​អ្នក​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​បែក​ចែកជា បី​ផ្នែក ក្នុងនោះ​សវន​ការ​ចំនួន​ពីរ បើក​លើ​ករណី​មនុស្ស​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សវនាការ​មួយទៀត ​បើក​លើ​ករណី​កម្មករ​១៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិច​លើ​ផ្លូវ​វ៉េងស្រេង​។​
​សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែល​ព្យាយាម​រត់​ចូល​ទៅ​ជិត​អាគារ​តុលាការ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​សែង​ចេញពី​នោះ បាន​រិះគន់​តុលាការ​កម្ពុជា​ថា​មិន​ឯករាជ្យ ដែល​មាន​អំណាច​ធ្វើ​បាប​ជនស្លូតត្រង់។ អ្នកស្រី​បន្ត​ថា ក្នុងនាម​ខ្លួន​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​អស់​ជាច្រើន​ខែ ​ដោយសារ​រឿង​អយុត្តិធម៌ នៅ​ថ្ងៃនេះ​អ្នក​ស្ត្រី​ស៊ូស្លាប់​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង លោក ​វន់ ពៅ និង​អ្នក​ជាប់​ឃុំ​ផ្សេងទៀត «ទោះបី ជាស្លាប់ ក៏ដោយ ក៏ពួកយើង អត់ចុះចេញដែរ; ទោះបី ដាក់កម្លាំង មកប៉ុន្មាន ក៏ពួកយើង អត់រាថយដែរ, គឺ ត្រូវតែ ទាមទារ ដាច់ខាត ឲ្យពួកគាត់ មានសេរីភាព ដោយសារ ប្រព័ន្ធតុលាការ នេះហើយ ធ្វើឲ្យយើង បែកបាក់នារាស់, ធ្វើឲ្យយើង អស់ផ្ទះ អស់សម្បែង, ធ្វើឲ្យយើង ឈឺចាប់ យ៉ាងខ្លាំង ជាបន្តបន្ទាប់។  អ៊ីចឹងថ្ងៃនេះ ពួកយើង បានត្រៀមខ្លួន មកជាស្រេចហើយ ដើម្បី តតាំង ជាមួយ នឹងតុលាការ ក៏ដូចជាអាជ្ញាធរ»
អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់​ដា​ ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ  រិះគន់​ចំពោះ​សកម្មភាព​របស់​អាជ្ញាធ​រ​ដែល​រារាំង​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ស្ត្រី​នោះ «ដូចយើងបាយឃើញអំបាញ់មិញអ៊ីចឹង មានការស្ទុះចូលមក អ្នកគាំទ្រមួយចំនួន មានលោកស្រី យ៉ោម បុប្ឆា ខាងបឹងកក់ ខាងបុរីកីឡា មួយចំនួនទៀត ដូច្នេះធ្វើឲ្យមានការប៉ះទង្គិចជាមួយសមត្ថកិច្ច ហើយប្រសិនណាប៉ះទង្គិច អ្នកណាដែលខូចកេរ្តិ៍ឈ្មោះ គឺសមត្ថកិច្ចហ្នឹងឯង។ យើងឃើញហើយថា អាក្រក់មើលណាស់ លើកបី លើកទាញ សែង របូតខោ រហូតដល់ខ្ញុំស្រែកឃាត់ថា ធ្វើអ៊ីចឹងអត់បានទេ របូតខោស្ត្រីហើយ របូតខោលោកស្រី យ៉ោម បុប្ឆា ហើយអត់ធ្វើអ៊ីចឹងបានទេ»

ជនជាប់ចោទ​ទាំង ២៣​នាក់ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច ​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​៕



No comments:

Post a Comment