Paris Peace Accords 23 Oct. 1991

Tuesday, April 29, 2014

អ្នកអាជីព​៖ ​សារព័ត៌មាន​ ប្រពៃណី​ កំពុង​ប្រឈម​នឹង​​ ឥទ្ធិពល​ សារព័ត៌​មាន​ បែប​ថ្មី​

RFI-ចាន់ណា

អ្នកអាជីព​៖ ​សារព័ត៌មាន​ ប្រពៃណី​ កំពុង​ប្រឈម​នឹង​​ ឥទ្ធិពល​ សារព័ត៌​មាន​ បែប​ថ្មី​


ដោយ ស៊ុន មេសា / RFI | ២៩ មេសា ២០១៤
អ្នកជំនាញ​សារព័ត៌មាន​ ជើងចាស់​ នៅ​កម្ពុជា​ បានមើលឃើញ ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​បែប​ប្រពៃណី​ ដូចជា​ ទូរទស្សន៍ វិទ្យុ និង​ការ​សែត​នោះ គឺ​ កំពុងតែ​ ប្រឈម​នឹង​ ​ការបាត់បង់ប្រជាប្រិយភាព​ របស់ខ្លួន ​ចំពោះ​ អតិថិជន ប្រឈម​នឹង​ការ​ងើប​ឡើ​ង ​ដ៏​មាន​សក្តានុពល ​នៃ​សារព័ត៌មាន ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត។ ប៉ុន្តែ  អ្នកជំនាញ​ខ្លះ ​បាន​លើកឡើង ថា ស្ថាប័ន​សារព័ត៌មាន ​ប្រពៃណី នឹង​នៅតែមាន​ទីផ្សា ​ព្រោះថា​ ជាការ​រាយការណ៍​ លំអិត និង​មានគុណ​ភាព​ជាង។



កាសែត វិទ្យុ នឹង​ទូរទស្សន៍ ដែលជា​សារព័ត៌មាន​បែប​ប្រពៃណី នឹង​ប្រឈម​នឹង​ការបាត់បង់​ឥទ្ធិពល និង​កម្លាំង​ចែកចាយ​ដ៏​មាន​សក្តានុពល​របស់ខ្លួន ប្រឈម​ការប្រកួតប្រជែង​ដំណឹង​តាម​បណ្តាញ​ព័ត៌មាន​អន​ឡាញ។ ជាការ​ប្រឈម​ដែល​សារព័ត៌មាន​បែប​ប្រពៃណី កំពុង​ជួប​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​នឹង​ទៅ​អណាគត។ នេះ​ជា​ខ្លឹមសារ​ដែល​បានលើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ពេញ​មួយ​ព្រឹក រវាង​អ្នកជំនាញ​អាជីព​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ការ​ប្រឈម​ដែល​ប្រធាន​ស្ថា​ប័​ន្ថ សារព័ត៌មាន​ទាំងអស់​មើលឃើញ​នេះ​គឺ​ល្បឿន​នៃ​ការប្រកួតប្រជែង​នៃ​ការផ្សព្វផ្សាយ​ដំណឹង និង​និន្នាការ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ន​បានជ្រើសរើស​ដំណឹង​តាមរយៈ​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ដែល​កំពុង​ឡើង​ប្រជាប្រិយ​ភាពខ្លាំង។

ថ្លែង​ទៅកាន់​អ្នកការ​សែត​ប្រមាណ៤០នាក់ មកពី​គ្រប់​ស្ថា​ប័​ន្ថ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក​ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​និយាយ​សម្តីធ្ងន់ៗថា សារព័ត៌មាន​បែប​ប្រពៃណី​នឹង​ស្លាប់ (បាត់បង់​ទីផ្សារ​របស់ខ្លួន) ប្រសិនបើ​មិន​ធ្វើ​ទំនើបកម្ម​សារព័ត៌មាន​ទាំងនោះ​ទៅជា​សារព័ត៌មាន​ចម្រុះ​ដែល​ភាសា​អង់គ្លេស​ហៅថា Multi Media ដែលមាន​ទាំង​អត្ថបទ សំឡេង និង​រូបភាព​វី​ឌេ​អូ​នោះទេ។

បន្ថែម​ពីលើ​នេះ ប្រធាន​គេហទំព័រថ្មីៗ លោក គី សុខ​លីម បាន​បញ្ជាក់ថា បច្ចុប្បន្ន​និន្នាការ​នៃ​អាន​ព័ត៌មាន​លើ​អន​ឡាញ​នោះ​គឺជា​រស់ជាតិ​ជីវិត​បែប​ថ្មី​របស់​យុវជន​កម្ពុជា និង​ជាការ​ទំនាក់ទំនង​ពីរ​ផ្លូវ​រវាង​ប្រិយមិត្ត​អ្នកអាន និង​ស្ថា​ប័​ន្ថ​សារព័ត៌មាន​ផ្ទាល់​តែម្តង។

ដោយឡែក​លោក​កៃ គឹម​សុង និពន្ធ​នាយក​នៃ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ បាន​ក៏បាន​ទទួលស្គាល់​ពី​ការដណ្តើម​ទីផ្សារ​របស់​បណ្តាញ​ព័ត៌មាន​បែប​ថ្មី​នោះដែរ។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ស្ថាប័ន​កាសែត​នឹងមិន​ដូ​ល​រលំ​ទេ​សម្រាប់​និន្នាការ​រយៈពេល​ប្រមាណ១ទស្សវត្ស​ខាងមុខនេះ។ ហើយ​លោក​ថា ខ្លឹមសារ​នៃ​អត្ថបទ​កាសែត​គឺមាន​គុណភាព​ជាង និង​សុ​ក្រិត​ភាព​ជាង​បណ្តាញ​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​ដែល​ប្រើប្រាស់​រយៈពេល​ខ្លី​សម្រាប់​ផលិត​អត្ថបទ​ព័ត៌មាន​របស់ខ្លួន​នោះ។

ភាព​លឿន​ពេក​នៃ​ការផលិត​អត្ថបទ​ដែល​ប្រជែង​ជាមួយនឹង​ពេលវេលា​នោះ គឺ​ប៉ះពាល់​ដល់​គុណភាព​អត្ថបទ​ដែល​នឹង​នាំ​ដល់​ការទុកចិត្ត​អ្នកអាន។ នេះ​ជាការ​បន្ថែម​របស់លោក គង់ សុ​ឋាន​រិ​ទ្ធ ប្រធាន​ក្រុម​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក។

បើទោះបីជា​មានការ​ប្រឈម​ខ្លាំង​ពី​សារព័ត៌មាន​បែប​ទំនើ​ក៏ដោយ ក៏​អ្នកជំនាញ​បាន​លើកឡើងថា សារព័ត៌មាន​ប្រពៃណី នឹង​នៅតែមាន​ដំណែង​ក្នុង​ទីផ្សារ ល្គិ​កណា​អត្ថបទ​ចេញផ្សាយ​ទាំងអស់​មាន​ខ្លឹមសារ​ជ្រៅជ្រះ លំអិត​ស៊ីជម្រៅ និង​មាតិកា​សម្បូរបែប៕



No comments:

Post a Comment