Paris Peace Accords 23 Oct. 1991

Tuesday, April 29, 2014

គណបក្ស ប្រឆាំង បន្ត​ទាមទារ ​ទីលាន​ប្រជាធិបតេយ្យ ធ្វើជា​កន្លែង ​ឃោសនាបោះឆ្នោត

ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)

គណបក្ស ប្រឆាំង បន្ត​ទាមទារ ​ទីលាន​ប្រជាធិបតេយ្យ ធ្វើជា​កន្លែង ​ឃោសនាបោះឆ្នោត​​


ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស​​ / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014

គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​យក​ ទីលាន​ប្រជាធិបតេយ្យ រៀបចំ​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​។​
​សេចក្តីជូនដំណឹង​របស់​គណបក្ស ឲ្យដឹងថា គណបក្ស នឹង​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះ ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នៅ​ថ្ងៃ​សុក្រ ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង ២:០០ រសៀល នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​។​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ នឹង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង     អនុប្រធាន លោក កឹម សុខា​។​
គណបក្ស​បន្តថា សេចក្ដីជូនដំណឹង​នេះ ចាត់ទុក​ជា​ការអញ្ជើញ​បងប្អូន​ជនរួមជាតិ ពិសេស​យុវជន យុវតី ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នេះ ឲ្យបាន​ច្រើន​កុះករ និង​ជា​ការអញ្ជើញ​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ដើម្បី​យក​ព័ត៌មាន​តាម​ការ​គួរ​។​
​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ស្នើ​សាលា​រាជធានី​ភ្នំពេញ សុំ​ទីលាន​ប្រជាធិបតេយ្យ ឬ​សួន​ការ៉ូឡា​ខាងកើត ចំហៀង​ខាងត្បូង​វត្តបុ​ទុម​វត្តី ដើម្បី​ជួបជុំ​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​។​តែ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​បដិសេធ​នឹង​ការស្នើសុំ​នេះ​។​
​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​គណបក្ស​ចំនួន​៥​ចូលរួម ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណ​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​៕


No comments:

Post a Comment