Paris Peace Accords 23 Oct. 1991

Tuesday, April 29, 2014

ព្រះមហាក្សត្រ​ យាង​ទៅ​ ទស្សនកិច្ច ​នៅ​បារាំង​

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ៦១០
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋាន និង​បន្ទះ​អគារ​ពន្លឺ​ព្រះអាទិត្យ ក្នុង​មណ្ឌល​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Morm Moniroth

ព្រះមហាក្សត្រ​ យាង​ទៅ​ ទស្សនកិច្ច ​នៅ​បារាំង​

ដោយ ដែន អយុធ្យា / អាស៊ីសេរី |  ២៩ មេសា ២០១៤

មន្ត្រី​ ព្រះបរមរាជវាំង ឲ្យ​ដឹង​ថា ព្រះករុណា ព្រះបាទ​ សម្ដេច ​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា យាង​ទៅ​បំពេញ​ ព្រះរាជ​ទស្សនកិច្ច ​នៅ​សាធារណរដ្ឋ ​បារាំង នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៤។
​លោក អ៊ុំ ដារ៉ាវុធ នាយក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជាទី​ប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​របស់​សម្ដេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ថា ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​បារាំង ពេល​នេះ មាន​រយៈពេល​ជាង ១០​ថ្ងៃ ហើយ​ជា​ព្រះរាជ​ទស្សនកិច្ច​ធ្វើ​ឡើង​ពាក់​កណ្ដាល​ឯកជន និង​ពាក់​កណ្ដាល​ផ្លូវ​រដ្ឋ។ ​
លោក​បន្ត​ថា អម​ដំណើរ​ព្រះមហាក្សត្រ​ទៅ​កាន់​ប្រទេស​បារាំង ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​ព្រះបរមរាជវាំង​ជា​ច្រើន​រូប​ទៀត៖ «លោក​យាង​ទៅ​ហ្នឹង​ពាក់​កណ្ដាល​ឯកជន និង​ពាក់​កណ្ដាល​ផ្លូវការ ពីព្រោះ​លោក​យាង​ទៅ​ហ្នឹង​ក្នុង​ព្រះរាជ​តួនាទី​លោក​ជា​សមាជិក​មួយ​រួប​នៃ​អ្នកនិពន្ធ ឬ​សិល្បករ​ល្បីៗ របស់​ប្រទេស​បារាំង ដែល​បាន​ថ្វាយ​ឲ្យ​លោក ៣​ឆ្នាំ​មុន។ ក្នុង​នោះ​មាន​អ្នក​និពន្ធ អ្នក​សិល្បករ​ល្បីៗ ខាង​សរសេរ​អក្សរសាស្ត្រ​បារាំង ជាដើម​ហ្នឹង ដែល​គេ​សុំ​តែងតាំង​លោក ៣ ឬ ៤​ឆ្នាំ​មុន ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ។ ព្រោះ​គេ​បាន​បើក​កម្មវិធី​នៅ​ប្រទេស​បារាំង ហើយ​លោក​ត្រូវតែ​យាង​ទៅ​ពេល​នេះ»
​លោក អ៊ុំ ដារ៉ាវុធ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​អាច​នឹង​យាង​និវត្តន៍​ពី​ប្រទេស​បារាំង មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤៕​


2 comments:

  1. Anonymous9:48 AM

    I love this King. He is so humble and has a very good heart.
    God save the King.

    ReplyDelete
  2. Anonymous10:06 AM

    This King is a great guy, He cares for his people than himself. Look at him he wears no golden watch
    no fancy stuff, nothing. I really like him. God Bless the King.

    ReplyDelete