រូបភាពគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជា។
និស្សិតកម្ពុជា ២រូប ត្រូវបាន ឃាត់ខ្លួន ពីបទ ចូលលុកលុយ ក្នុងគេហទំព័រស្ថាប័នជាតិ សំខាន់ៗ
ក្រសួង មហាផ្ទៃ បានឃាត់ខ្លួន និស្សិតឆ្នាំ ទី៣ នៃសកល វិទ្យាល័យមួយ ក្នុងទីក្រុង ភ្នំពេញ ចំនួន ២រូប ពីបទជាប់ពាក់ព័ន្ធ នឹងការវាយប្រហារ ទ្រង់ទ្រាយធំ ទៅលើបណ្តាញ បច្ចេកវិទ្យាព័ត៌មាន របស់ ស្ថាប័នជាតិ សំខាន់ៗ កាលពីថ្ងៃ ទី៧ មេសា កន្លងទៅនេះ។ បច្នុប្បន្ន ជនសង្ស័យ ទាំងពីរ នាក់នេះ ត្រូវ បានបញ្ជូន ទៅកាន់ សាលាដំបូង ដើម្បី ចាត់ការ តាមនីតិវិធី។
និស្សិតឆ្នាំ ទី ៣ ចំនួន ២រូប នៃសាកលវិទ្យាមួយក្នុងទីក្រុងភ្នំពេញត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ១១ មេសា ឆ្នាំ ២០១៤កន្លងទៅនេះ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។នេះបើតាមការបញ្ជាក់ពីលោក គៀត ច័ន្ទថារិទ្ទ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអង្គារ ទី ២២មេសានេះ។
អ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកទាំងពីរ ត្រូវបានឃាត់ខ្លួន ពីបទ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារទ្រង់ទ្រាយធំទៅលើបណ្តាញបច្ចេកវិទ្យាព័ត៌មានរបស់ស្ថាប័នជាតិសំខាន់ៗ ដែលមានដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិនិងសាលារាជធានីភ្នំពេញ ជាដើម។
និស្សិតទាំងពីរនាក់ ត្រូវបានគេស្គាល់ថា ជាសមាជិកនៃក្រុម ហេគឃឺអនាមិកកម្ពុជា រឺ Anonymous Cambodia ដែលតែងតែធ្វើការវាយប្រហារ លើគេហទំព័រនៃស្ថាប័នជាតិសំខាន់ៗ ចាប់តាំងពីមុនការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១។ ការវាយប្រហារទាំងអស់នោះមានដូចជា ធ្វើឲ្យគេហទំព័ររអាក់រអួល មិនអាចដំណើរការបាន ជ្រៀតចូលបណ្តាញព័ត៌មានវិទ្យាដោយខុសច្បាប់ និងលួចទិន្នន័យជាតិ សំងាត់ៗ ពីប្រព័ន្ធព័ត៌មាន និងការកែទំព័រដើមនៃគេហទំព័រ ជាដើម។

សូមបញ្ជាក់ថា សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានធ្វើការតាមដាន និងសហការស្រាវជ្រាវជាមួយស្ថាប័នFBI ប្រចាំកម្ពុជាអស់រយៈពេលប្រមាណ០៨ខែ ទើបកំណត់ និងឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើបាន។ ទន្ទឹមនោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាហេគឃឺជាបក្សពួកនៅ សេសសល់ ដើម្បីនាំខ្លួនមកចាត់វិធានការតាមផ្លួវច្បាប់ជាបន្តទៀត។ ហើយបច្ចុប្បន្ននេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីតុលា នៅពេលដែលជំនះជម្រះក្តីរួច។
No comments:
Post a Comment