Paris Peace Accords 23 Oct. 1991

Tuesday, April 8, 2014

លោក ហ៊ុន សែន​៖​ វិទ្យុ​បរទេស​ មួយ ​(​អាស៊ីសេរី​) បំភ្លៃ ​សម្តី​ខ្ញុំ រឿង​ការកាត់បន្ថយ ​គម្លាត ​ទ្រព្យសម្បត្តិ និង​ខួរក្បាល​​

លោក ហ៊ុន សែន​៖​ វិទ្យុ​បរទេស​ មួយ ​(​អាស៊ីសេរី​) បំភ្លៃ ​សម្តី​ខ្ញុំ រឿង​ការកាត់បន្ថយ ​គម្លាត ​ទ្រព្យសម្បត្តិ និង​ខួរក្បាល​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃចន្ទ ទី7 ខែមេសា ឆ្នាំ2014

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ ថ្លែងថា វិទ្យុ​បរទេស​មួយ​(​អាស៊ីសេរី​) បាន​បំភ្លៃ​សម្តី​របស់​លោក ទាក់ទង​នឹង​ការលើកឡើង​ពី​ការកាត់បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ និង​គម្លាត​ខួរក្បាល​។​
កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៤ អ្នកព័ត៌មានវិទ្យុអាស៊ីសេរី លោក វណ្ណ វិចា​រ បាន​សរសេរ​អត្ថបទ​ព័ត៌មាន​មួយ លើកឡើង​ពី​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ដែល​មាន​ចំណងជើង​ថា «​លោក ហ៊ុន សែន ថា កម្ពុជា​មិន​អាច​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​» បន្ទាប់​ពី លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បូក​សរុប​សន្និបាត​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៤ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ទាក់ទង​នឹង​ពី​ភាព​លំបាក​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​កាត់បន្ថយ​គម្លាតរ វាង​អ្នកក្រ និង​អ្នកមាន​។
ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ  លោក ហ៊ុន សែន ថ្លែងថា វិទ្យុ​បរទេស​មួយ​(​អាស៊ីសេរី​) បាន​បំភ្លៃ​សម្តី​របស់​លោក ដោយ​លោក​គ្រាន់តែ​និយាយថា ការកាត់បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ ពិបាក​ជាង​ការកាត់បន្ថយ​គម្លាត​ខាង​ខួរក្បាល​។ លោក​បន្តថា នេះ​ជា​សេរីភាព​ហើយ តែ​ប្រជាជន​កម្ពុជា អាច​ដឹង​តាមរយៈ​ការចាក់​សម្តី​របស់​លោក​តាមរយៈ​ទូរទស្សន៍​។ លោក​បញ្ជាក់ថា នេះ​មិន​បង្ហាញ​ពី​ភាព​ឯករាជ្យ និង​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ​។​
ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​ផ្ញើ​លិខិត​​ជូន​នាយក​វិទ្យុ​អាស៊ីសេរី លើកឡើងថា អត្ថបទ​ចំណងជើង​“​លោក ហ៊ុន សែន ថា​កម្ពុជា​មិន​អាច​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​” បាន​វាយប្រហារ ប្រមាថ និង​មួលបង្កាច់ បំបះ​បំបោរ ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។​
​ទាក់ទង​នឹង​លិខិត​របស់​លោក ផៃ ស៊ីផា​ន ថ្នាក់ដឹកនាំ​វិទ្យុ​អាស៊ីសេរី ធ្លាប់​ឆ្លើយតប​ថា លោក ផៃ ស៊ីផា​ន គួរតែ​ផ្ញើលិខិត​ប្រកបដោយ​ការទទួលខុសត្រូវ នៅពេល​ចង់ឲ្យ​មាន​ការកែតម្រូ​វ​លើ​អត្ថបទ​អ្វីមួយ ដែល​រដ្ឋាភិបាល​គិតថា មាន​លក្ខណៈ​ខុសឆ្គង​។ លោក​John Estrella អនុប្រធាន​ខាង​ទំនាក់ទំនង​របស់​វិទ្យុ​អាស៊ីសេរី មានប្រសាសន៍ថា លិខិត​មិន​បាន​បញ្ជាក់​ច្បាស់​នូវ​អ្វី​ដែល​ជា​ចំណុច​ខុស និង​មិន​បាន​ផ្តល់​ភ័ស្តុតាង​ទៅលើ​ភាព​មិន​ត្រឹមត្រូវ​របស់​អត្ថបទ​៕

អត្ថបទទាក់ទង





No comments:

Post a Comment