Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

មេធាវី​ ការពា​រ លោក វ​ន់ ពៅ ​៖ សវនាការ​ មាន​ភាពចម្រូងចម្រាស់ ដោយសារ​ អវត្តមាន ​សាក្សី ​ដាក់បន្ទុក​


មេធាវី​ ការពា​រ លោក វ​ន់ ពៅ ​៖ សវនាការ​ មាន​ភាពចម្រូងចម្រាស់  ដោយសារ​ អវត្តមាន ​សាក្សី ​ដាក់បន្ទុក​


ដោយ៖​ ញឹម សុខន​​ / វីអូឌី | ថ្ងៃសុក្រ ទី25 ខែមេសា ឆ្នាំ2014 

មេធាវី​ ការពា​រ លោក វ​ន់ ពៅ និង​អ្នក​ផ្សេង​ទៀត នៅ​ថ្ងៃ​សុក្រ​នេះ បាន​ស្នើសុំ​ លើក​ពេល​សវនាការ ក្រោម​មូលហេតុ​ ថា អវត្តមាន​ សាក្សី​ដាក់បន្ទុក ដែល​នាំ​ឲ្យ ​សវនាកា​រ មាន​ភាពចម្រូងចម្រាស់​។​
​ដំណើរ​សវនាការ​លើ​លោក ​វ​ន់ ពៅ និង​អ្នក​ផ្សេងៗ​ទៀត បាន​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​បែងចែក​ជា​២​បន្ទប់ គឺ​បន្ទប់​ទី​១ មាន​លោក វ​ន់ ពៅ និង​មនុស្ស​ប្រហែល​១០​នាក់​ផ្សេង​ទៀត​។ ​មេធាវី​ការពារ​ជនជាប់ចោទ លើកឡើង​ក្នុង​សវនា​ការ​ថា ឲ្យមាន​ការលើកពេល​សវនាការ ដោយសារ​អវត្តមាន​ខាង​សាក្សី​ដាក់បន្ទុក តែ​តុលាការ គិតថា​មិន​ចាំបាច់​សម្រាប់​សវនាកា​រ​។
​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​បិទផ្លូវ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​តុលាការ បើក​សវនាការ​ជំនុំជម្រះ​ក្តី លើ​សំណុំរឿង​លោក​ វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ ២២​រូប​ទៀត ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពីដើម​ខែ​មករា កន្លងទៅនេះ​។​
បើ​តាម​មេធាវី​លោក ​វន់ ពៅ គឺ​លោក សំ សុខ​គង់ សវនាការ​អ្នក​ទាំង​២៣​នាក់​នេះ ត្រូវ​បាន​បែក​ចែកជា បី​ផ្នែក ក្នុងនោះ​សវន​ការ​ចំនួន​ពីរ នឹង​បើក​លើ​ករណី​មនុស្ស​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សវនាការ​មួយទៀត នឹង​បើក​លើ​ករណី​កម្មករ​១៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ការប៉ះទង្គិច​លើ​ផ្លូវ​វ៉េងស្រេង​។​
​ជនជាប់ចោទ​ទាំង ២៣​នាក់ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
ជនជាប់ចោទ​ទាំង​២៣​នាក់​នោះ រង​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​នោះ​កម្មករ​ម្នាក់​ដែល​ជាប់​ឃុំ និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​៕​


No comments:

Post a Comment