Paris Peace Accords 23 Oct. 1991

Thursday, April 3, 2014

លោកស្រី ​មូរ សុខ​ហួរ ត្រូវ​សន្តិសុខ​ សាលា​រាជធានី​ ចាប់​អូស​ ចេញពី​ ទីលាន​ប្រជាធិបតេយ្យ

លោកស្រី មូរ សុខហួរ ត្រូវសន្តិសុខខណ្ឌ បណ្តេញចេញពីទីលានប្រជាធិបតេយ្យ ព្រឹកនេះ (រូបថត៖ សុទ្ធ គឹមសឿន)

លោកស្រី មូរ សុខហួរ បង្ហាញពីច្បាប់​ស្ដីពី​សិទ្ធិ​ជួបជុំ​ដោយ​សន្តិធិវី (រូបថត៖ សុទ្ធ គឹមសឿន)

លោកស្រី ​មូរ សុខ​ហួរ ត្រូវ​សន្តិសុខ​ សាលា​រាជធានី​ ចាប់​អូស​ ចេញពី​ ទីលាន​ប្រជាធិបតេយ្យ​​


ដោយ៖​ សុទ្ធ គឹមសឿន​ / វីអុឌី | ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014

បេក្ខជន ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ​មូរ សុខ​ហួរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដឹកនាំ​អ្នកគាំទ្រ​លោក​ស្រី​ចូល​ទៅ​ដល់​ទីលាន​ប្រជាធិបតេយ្យ ដោយ​អង្គុយ​ផ្ទាល់​លើដី អាន​ច្បាប់​ស្ដី​ពី​ការជួបជុំ​ដោយ​សន្តិវិធី តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​សែង​ចេញពី​ទីលាន​នេះ​។​
នៅ​ម៉ោង​ជាង​៨​ព្រឹក​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ស្ត្រី​មួយ​រូប​គឺ​លោកស្រី មូរ សុខ​ហួរ បាន​អនុវត្ត​តាម​ការប្ដេជ្ញារ​បស់​ខ្លួន ធ្វើដំណើរ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ជាថ្មី​ម្ដងទៀត ដើម្បី​អនុវត្ត​សិទ្ធិ​សម្ដែង​មតិ​របស់​ខ្លួន​ជា​ពលរដ្ឋ​ម្នាក់​។ លោកស្រី​បាន​អង្គុយ​ផ្ទាល់​លើដី ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកគាំទ្រ​មិន​ដល់​ដប់​នាក់​ឡើយ​។ ខណៈ​ដែល​លោកស្រី​ កំពុង​អាន​ច្បាប់​ស្ដីពី​សិទ្ធិ​ជួបជុំ​ដោយ​សន្តិធិវី ក្នុង​គោលបំណង​អប់រំ​ដល់​កម្លាំង​សមត្ថកិច្ច ដែល​បាន​ដាក់ពង្រាយ​នៅ​ទីនោះ បែរជា​ត្រូវ​សន្តិសុខ​សាលា​រាជធានី ចាប់​សែង​ចេញពី​ទីនោះ នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ​។​
យ៉ាងណាក៏ដោយ លោកស្រី​អះអាងថា នឹង​បន្ត​ប្រកាន់​ជំហរ​មក​កាន់​ទី​នេះ​ទៀត បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​នៅ​ខេត្ត​បាត់ដំបង​រួចរាល់​។​
កាល​ពី​ម្សិលមិញ លោកស្រី មូរ សុខ​ហួរ  បាន​ប្ដេជ្ញា​ថា​នឹង​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ ដើម្បី​រំលឹក​គុណ​ដល់​អ្នកគាំទ្រ ដែល​បាន​ចូលរួម​បាតុកម្មអហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការទាមទារ​ឲ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​បោះឆ្នោត​ឡើងវិញ នា​ពេលកន្លងមក​៕


No comments:

Post a Comment