លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រឡប់មកដល់កម្ពុជា ស្ថិតលើផ្លូវនាខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។
RFA/Uon Chhin
លោក សម រង្ស៊ី ទូល ព្រះមហាក្សត្រ ថា រដ្ឋសភាមិនតំណាង ឲ្យម្ចាស់ឆ្នោត ទាំងមូល
ដោយ យន់ សាមៀន / អាស៊ីសេរី | ០២ មេសា ២០១៤
លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ មេសា បានថ្វាយលិខិតមួយច្បាប់ ទៅ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ឆ្លើយតបទៅនឹង ព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាស បើកបវេសនកាល នៃរដ្ឋសភា កាលពីថ្ងៃទី១ មេសា។
ក្នុងលិខិតនោះសរសេរថា រដ្ឋសភាបង្កើតឡើងកាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ គឺជាសភាឯកបក្សដែលមានតំណាងមកតែពីគណបក្សប្រជាជនកម្ពុជា មិនមែនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។ លិខិតនោះបន្តថា គណបក្សសង្គ្រោះជាតិ ជាគណបក្សតំណាងឲ្យពលរដ្ឋយ៉ាងតិច ៣លាននាក់ ដូច្នោះរដ្ឋសភាបច្ចុប្បន្ន មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរឡើយ ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន ១២០រូប ចូលរួមប្រជុំសម័យប្រជុំដំបូងនៃរដ្ឋសភា។
គណបក្សប្រជាជនកម្ពុជា និងព្រះបរមរាជវាំង នៅមិនទាន់ឆ្លើយតបទៅនឹងលិខិតលោក សម រង្ស៊ី នៅឡើយទេ។ អង្គការសង្គមស៊ីវិលនៅដើមមេសានេះ ធ្លាប់បានស្នើឲ្យរដ្ឋសភាផ្អាកការអនុម័តច្បាប់ នៅពេលបញ្ហាជាប់គាំងនយោបាយមិនទាន់បានដោះស្រាយ ហើយសមាជិកសភានៃគណបក្សនយោបាយជាប់ឆ្នោតមិនទាន់ចូលរួមប្រជុំរដ្ឋសភា៕
No comments:
Post a Comment