តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថ្លែងការណ៍រួម ក្នុងជំនួបចរចា កាលពីពេលថ្មីៗនេះ។
@RFI/ siv channa
ជំនួបកំពូល រវាង គណបក្ស ទាំងពីរ អាចនឹង មានក្នុងពេលឆាប់ៗ នេះ
គណបក្សបក្សទាំងពីរកំពុងរៀបចំជំនួបកំពូលជាមួយគ្នា។ នេះជាប្រសាសន៍របស់លោក ស ខេង មន្ត្រីជាន់ខ្ពស់ការិយាល័យនយោបាយនៃគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅវិមានរដ្ឋសភានៅថ្ងៃអង្គារទី១ មេសានេះ។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រីបែបនេះ គឺនៅក្នុងកិច្ចប្រជុំលើកទី២របស់សភាជាតិកាលទី។ សភាជាតិដែលនៅតែដំណើរដោយមានតែមួយគណបក្សដដែល។ កិច្ចប្រជុំនៅថ្ងៃទី១មេសានេះ មានសមាសភាពចូលរួមចំនួន៦៦រូបដែលជាតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។ ក្នុងកិច្ចប្រជុំសភាលើកទី២ សភាជាតិដែលមានតែមួយគណបក្សនេះ បានរាយការណ៍ស្តីកិច្ចដំណើរនៃការអនុម័តច្បាប់របស់ជាតិនានា និងកិច្ចទំនាក់ទំនងអន្តរជាតិរវាងសភាកម្ពុជា និងបណ្តាប្រទេសនានាក្នុងតំបន់ និងលើឆាកអន្ត្រជាតិ។
ទោះបីជាបែបណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី ស ខេង មិនបានបញ្ជាក់បន្ថែមពីរបៀបវារៈ ឬពេលវេលានៃជំនួបដ៏កម្រនេះនោះទេ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលជាដៃគូរចរចានោះនៅមិនទាន់បានអះអាងស្តីពីបញ្ហានេះនៅឡើយទេ។
សូមបញ្ជាក់ថា ការបង្ហើបស្តីពីជំនួបកំពូលរវាងគណបក្សទាំងពីរនេះ គឺនៅក្រោយជំនួបថ្នាក់បច្ចេក ទេសរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជាប់គាំងទៅមុខមិនរួច ព្រោះតែការប្រកាន់របៀបវារៈផ្សេងគ្នាស្តីពីកំណែទម្រង់ស្ថាប័នបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ កំណែទម្រង់ដែលគណបក្សសង្គ្រោះជាតិចង់ដាក់ស្ថាប័នបោះឆ្នោតជាស្ថាប័ន ធម្មនុញ្ញ និងត្រូវបានអនុម័តដោយសម្លេង២ភាគ៣នៃសមាជិកសភាទាំងមូល។
យ៉ាងណាក៏ដោយ ក្រោយកិច្ចប្រជុំសភាលើកទី២ក្នុងនីតិកាលទី៥នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថា គណបក្សប្រជាជនកម្ពុជារបស់លោក នៅតែប្រកាន់គោលជំហរចង់បន្តការចរចជានិច្ច៕

No comments:
Post a Comment