លោកស្រី ហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថតពី៖ ehabari.com)
ឧត្តមស្នងការរង ផ្នែកសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ នឹងបំពេញទស្សនកិច្ច នៅកម្ពុជា នាដើមសប្តាហ៍ក្រោយ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសុក្រ ទី25 ខែមេសា ឆ្នាំ2014
ឧត្តមស្នងការរង ផ្នែកសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ នឹងមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ខាងមុខនេះ ដើម្បីពិនិត្យមើល ស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសនេះ។
សេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសានេះ ឲ្យដឹងថា លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) ឧត្តមស្នងការរង និងជាមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់បំផុត របស់អង្គការសហប្រជាជាតិ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី២៨ ខែ មេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដែលកំពុងធ្វើ ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សបានប្រសើរឡើង ដោយរួមមានទាំងជំនួយពីការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសព័ត៌មាន បន្តទៀតថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច លោកស្រី ផាន់សៀរី នឹងធ្វើ សន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រ ទី២ ខែឧសភា នៅវេលាម៉ោង ៣ រសៀល នៅការិយាល័យសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ៕
No comments:
Post a Comment