Paris Peace Accords 23 Oct. 1991

Wednesday, April 23, 2014

សហជីព ប្រកាន់​ជំហរ​ ប្រារព្វ​ទិវា ​ពលកម្ម​អន្តរជាតិ ​នៅ​ទីលាន​ប្រជាធិបតេយ្យ ទោះបី​សាលា​រាជធានី​ មិន​អនុញ្ញាត​​

សហជីព ប្រកាន់​ជំហរ​ ប្រារព្វ​ទិវា ​ពលកម្ម​អន្តរជាតិ ​នៅ​ទីលាន​ប្រជាធិបតេយ្យ ទោះបី​សាលា​រាជធានី​ មិន​អនុញ្ញាត​


ដោយ៖​ ឡាយ សាមាន​ / វីអូឌី | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014

ថ្នាក់ដឹកនាំ សហព័ន្ធ សហជីព សមាគម និង​កម្មករ​និយោជិត​ចម្រុះ​វិស័យ នៅ​ថ្ងៃ​ពុធ​នេះ ប្រកាន់​ជំហរ​ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​០១ ខែ​ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ បើទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​។
​លិខិត​ជូនដំណឹង​របស់​សហជីព​ចំនួន ១៨ ផ្ញើជូន អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិ​វង្ស ឲ្យដឹងថា តំណាង​ថ្នាក់ដឹកនាំ សហព័ន្ធ សហជីព សមាគម និង​កម្មករ​និយោជិត​ចម្រុះ​វិស័យ រួមមាន វិស័យ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង មន្ត្រីរាជការ គ្រូបង្រៀន និស្សិត កម្មករសំណង់ កសិករ យុវជន បុគ្គលិក​ផ្នែក​សេវាកម្ម បុគ្គលិក​សណ្ឋាគារ បុគ្គលិក​ភោជនីយដ្ឋាន អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ អ្នករ​ត់​រឺ​ម៉ក​ទេសចរណ៍ អាជីវករ សមាគម សរុប​ប្រមាណ ៥០០​នាក់ នឹង​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ ដើម្បី​សំដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រាប់ VOD ថានៅក្នុង​កម្មវិធី​នេះ សហជីព​គ្រោង​ជួប​នឹង​ជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង ៨ និង ៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ១២ ថ្ងៃត្រង់​។ លោក បន្តថា តាម​គម្រោង នឹង​មាន​អ្នក​ចូល​រហូតដល់​១៥០០០​នាក់ ដើម្បី​សម្តែង​មតិ និង​ទុក្ខ​កង្វល់​របស់​កម្មករ​ដែល​ជួបប្រទះ​កន្លងមក​។
លោក ឲ្យដឹងទៀតថា សហជីព​ទាំងអស់​នឹង​ហែ​រញា​ត្តិ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅកាន់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខណ្ឌចំការមន និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់អង្រែលើ ដើម្បី​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​កម្មករ និង​សហជីព​ដែល​កំពុង​ទាមទារ​កន្លងមកនេះ​។
VOD មិនអាច​សុំ​ការឆ្លើយតប​ភ្លាមៗ​ពី​អ្នកនាំពាក្យ​សាលា​រា​ធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ បាន​នៅឡើយ​ទេ ខណៈ​ដែល​លោក​លើក​ទូរស័ព្ទ ប៉ុន្តែ​ឆ្លើយថា​ជាប់រវល់​ប្រជុំ​។​
​គួរ​បញ្ជាក់ដែរថា ចាប់ពី​ដើម​ខែ មករា ឆ្នាំ​២០១៤​មក ទីលាន​ប្រជាធិបតេយ្យ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យមាន​ការជួ​ប​ជុំ​គ្នា ដើម្បី​សម្តែង​មតិ​ឬ ធ្វើ​ពិធី​ផ្សេងៗ​ឡើយ បើទោះបីជា​មាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ស្នើសុំ​ទីតាំង​នេះ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​សាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​៕



No comments:

Post a Comment