គណបក្ស ប្រឆាំង រក្សាជំហរ អំពី កំណែទម្រង់ គ.ជ.ប.
VOA | 9 April 2014
ភ្នំពេញ៖ លោក សម រង្ស៊ី
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ បានដាក់លក្ខខណ្ឌ ចំនួន បីចំណុច ដល់គណបក្ស
ប្រជាជន កម្ពុជា ឲ្យផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដើម្បី ចៀសវាង ភាពមិនប្រក្រតី កើតមានឡើង ក្រោយពេលបោះឆ្នោត។
លោក សម រង្ស៊ី បានបញ្ជាក់ ប្រាប់ក្រុមអ្នកគាំទ្រ នៅពេល ដែលលោក ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងខេត្ត កំពត និងតាកែវ នៅថ្ងៃ អង្គារនេះ ថា, ដើម្បី កុំ ឲ្យមានបញ្ហា ដូចការបោះឆ្នោត កាលពីឆ្នាំ២០១៣, កំណែទម្រង់ ស៊ីជម្រៅ ត្រូវតែ ធ្វើឡើង ចំពោះ គ.ជ.ប. ពីព្រោះ គណបក្ស របស់លោក មិនអាចទុកចិត្ត សមាសភាព នៃគ.ជ.ប. សព្វថ្ងៃ នេះទេ។
លោក សម រង្ស៊ី បានផ្តល់ជម្រើស បី ក្នុងការផ្លាស់ប្តូរ សមាសភាព នៃគ.ជ.ប.។ ទី១, សមាសភាព នៃគ.ជ.ប. ត្រូវតែ មានសមាសភាព ស្នើគ្នា មកពីគណបក្ស ប្រជាជន កម្ពុជា និង គណបក្ស សង្គ្រោះជាតិ។ ទី២, សមាសភាព គ.ជ.ប. ត្រូវ ជ្រើសចេញ ពីអង្កការ ក្រៅរដ្ឋាភិបាល ដែលឯករាជ្យ។
លោក សម រង្ស៊ី បានបញ្ជាក់ថា សមាសភាពនៃគជបត្រូវមានប្រាំបួនរូប គឺបីរូបមកពីគណបក្សសង្គ្រោះជាតិ បីរូបមកពីគណបក្សប្រជាជននិង បីរូបផ្សេងទៀតជាអ្នកអាជ្ញាកណ្តាល។
«ត្រូវតែប្តូរសមាសភាព។ ធ្វើយ៉ាងណាឲ្យគជបហ្នឹងឯករាជ្យ។ បើមិនឯករាជ្យទេ ឲ្យមានតុល្យភាព។ កុំឲ្យស្ថិតនៅក្រោមបញ្ជាគណបក្សណាមួយឲ្យសោះ។ ឥឡូវវាមានតែពីរគណបក្ស។ អញ្ចឹងទាល់តែគណបក្សពីរហ្នឹងឯកភាពគ្នាជ្រើសរើសសមាជិកហើយប្រធាន ថ្មីនៃគជប»។
លោក សម រង្ស៊ី បានបញ្ជាក់ថា ប្រសិនបើមិនឯកភាពគ្នាចំពោះការផ្លាស់ប្តូរសមាសភាពនៃគជបនោះទេ គណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មជាថ្មីម្តងទៀត។
សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះមាន ចំនួនប្រាំបួនរូបតែភាគច្រើនិជាសមាជិកនៃគណបក្សគ្រប់គ្រងអំណាច។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះត្រូវបានគណបក្ស ប្រឆាំងចាត់ទុកថាលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យ លទ្ឋផលនៃការបោះឆ្នោតកាលពីខែ កក្កដា ឆ្នាំ ២០១៣ទទួលការរិះគន់ថា គណបក្សប្រជាជនឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។
យោងតាមលទ្ឋផលបោះឆ្នោតដែលបានប្រកាសដោយគជប គណបក្សប្រជាជនកម្ពុជាបានទទួល៦៨អសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អសនៈ។
គណបក្សសង្គ្រោះជាតិបានទាត់ចោលលទ្ឋផលដែលចេញដោយគជបហើយបានបន្តការ ដឹកនាំធ្វើមហាបាតុកម្មជាច្រើនលើករហូតដល់មានការបង្ក្រាបដោយ អំពើហឹង្សាពីកងកម្លាំងសម្ថកិច្ចរបស់រដ្ឋាភិបាលដែលបានបណ្តាលឲ្យ មានមនុស្សស្លាប់យ៉ាងតិចប្រាំមួយនាក់ រងរបួសជាច្រើននាក់ និងចាប់ខ្លួនដាក់ពន្ឋនាគារ២៣នាក់។ ក៏ប៉ុន្តែក្រោយមកពីរនាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះ អាសន្ន។
លោក ឈាង វ៉ុន សមាជិកគណៈកម្មការចរចារខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា សមាសភាពគជបត្រូវតែជ្រើសចេញពីគណបក្សជាប់ឆ្នោតទាំងពីរតែ ប៉ុណ្ណោះ។
«គណបក្សសង្គ្រោះជាតិដែលគាត់ទាមទារស្នើគ្នានេះជាសិទ្ឋិរបស់គាត់។ ក៏ប៉ុន្តែគណបក្សប្រជាជនគាត់មានការគិតគូររបស់គាត់ដែរដើម្បីធ្វើ យ៉ាងណាឲ្យអ្នកដែលគាំទ្រគណបក្សប្រជាជននៅគង់វង្ស។ យើងត្រូវធ្វើតាមសំណូមពររបស់ប្រជាជនដែរ»។
មន្ត្រីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជានៅមិនទាន់បាន បញ្ជាក់ថានឹងបែងចែកសមាសភាពនៃគជបយ៉ាងណាឲ្យមានតុល្យភាពគ្នាទេ។ ចំណុចនេះគណបក្សទាំងពីរមិនទាន់ព្រមព្រៀងគ្នានៅឡើយ៕

No comments:
Post a Comment