លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
មេដឹកនាំ បក្សនយោបាយ ទាំងពីរ នៅតែ បង្ហាញជំហរឃ្លាតគ្នា យ៉ាងខ្លាំង
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងវិលត្រឡប់ ពីបរទេសវិញ នៅដើមសប្តាហ៍នេះ ខណៈដែល លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ចប់ដំណើរទស្សនកិច្ច នៅក្រៅប្រទេសដែរ។ ប៉ុន្តែ នៅមិនទាន់មានសញ្ញាណាមួយ ស្តីពី ដំណោះស្រាយនយោបាយ នៅឡើយទេ។ ផ្ទុយទៅវិញ មេដឹកនាំ គណបក្ស ប្រជាជន និងសង្គ្រោះជាតិ បានបង្ហាញ សារនយោបាយ ដែលមានលក្ខណៈ ឃ្លាតឆ្ងាយ ពីគ្នាយ៉ាងខ្លាំង។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរជាថ្មីទៀតថា គណបក្សប្រឆាំងមិនទទួលយកដាច់ខាតនូវកាលបរិច្ឆេទថ្មីនៃការបោះឆ្នោតឡើងវិញក្នុងឆ្នាំ ២០១៨ ។ ការបញ្ជាក់ជំហរបែបនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យទី២៧មេសា ។
លោក កឹម សុខា បញ្ជាក់ថា ការទាមទារឲ្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប. ឲ្យក្លាយជាស្ថាប័នធម្មនុញ្ញក៏នៅតែជាលក្ខខណ្ឌចាំបាច់ឥតប្រែប្រួលដែរ។ បើតាមលោក កឹម សុខា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីកិច្ចព្រមព្រៀងជាមួយលោក សម រង្ស៊ី តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ នោះគឺជារឿងមិនពិតឡើយ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃចន្ទទី២៨មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានវិលទៅនិយាយអំពីបញ្ហានេះឡើងវិញច្រើននោះទេ ប៉ុន្តែលោកគ្រាន់តែអះអាងមិនចំពោះថា មេដឹកនាំបក្សប្រឆាំងក្រឡាស់សម្តី។
យ៉ាងណាក៏ដោយប្រមុខដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា អ្វីៗកំពុងដំណើរការធម្មតាដោយគ្មានបញ្ហាអ្វីឡើយ។ លោក ហ៊ុន សែន បានចាត់ទុកពហិការរបស់តំណាងរាស្ត្របក្សប្រឆាំងមិនចូលសភាប្រៀបបាននឹងសិស្សគេចសាលាដែលគេមិនអាចរង់ចាំបានទេ។
គួរបញ្ជាក់ថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានចរចាគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី៩មេសា។ កិច្ចចរចានោះត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសថា ភាគីទាំងពីរបានព្រមព្រៀងគ្នាប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតសភាពីខែកក្កដាមកខែកុម្ភៈវិញនៅឆ្នាំ ២០១៨ ។ ប៉ុន្តែ លោក សម រង្ស៊ី បានបដិសេធថាលោកមិនទាន់បានឯកភាពអំពីបញ្ហានេះទេ។ ចំណែកលោក កឹម សុខា វិញបានទាមទារឲ្យមានការបោះឆ្នោតឡើងវិញយ៉ាងយូរត្រឹមឆ្នាំ ២០១៦ ។
ប្រឈមនឹងការបដិសេធនេះ លោកនាយករដ្ឋមន្ត្រីធ្លាប់បានព្រមានថា នឹងចាក់ផ្សាយកិច្ចសន្ទានោះជាសាធារណៈទៀតផង។ សូមបញ្ជាក់ថា លោកកឹម សុខា និងលោក សម រង្ស៊ី គ្រោងវិលពីបរទេសវិញជាបន្តបន្ទាប់នៅថ្ងៃចន្ទនិងថ្ងៃអង្គារនេះ។ គេនៅមិនទាន់ដឹងថា មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរគ្រោងចរចាគ្នារបៀបណាទៀតនៅឡើយទេ៕

No comments:
Post a Comment