Paris Peace Accords 23 Oct. 1991

Friday, April 25, 2014

តុលាការ​ បើក​សវនាការ​ សំណុំ​រឿង​ មនុស្ស​២៣​នាក់

តវ៉ា​ដោះ​លែង វន់ ពៅ ៦១០
សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ លើក​បដា​តវ៉ា​ខាង​មុខ​វត្ត​ព្រះពុទ្ធ​ទាមទារ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។

តុលាការ​ បើក​សវនាការ​ សំណុំ​រឿង​ មនុស្ស​២៣​នាក់

ដោយ សុជីវី និង វណ្ណ វិចារ / អាស៊ីសេរី | ២៥ មេសា ២០១៤

អង្គ​ជំនុំ​ជម្រះ បាន​ផ្អាក​សវនាការ​ មួយ​រយៈពេល​ បន្ទាប់​ពី​បាន​សាកសួរ​ ជន​សង្ស័យ​​ មួយ​ចំនួន ដើម្បី​ស្រស់ស្រូប​អាហារ​ថ្ងៃ​ត្រង់ ​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក ហើយ​កំណត់​ ថា​ នឹង​បន្ត​សវនាការ ​នៅ​ម៉ោង ២ និង ៣០​នាទី​បន្ត​ទៀត។
នៅ​ក្នុង​បន្ទប់​សវនាការ​ទី​១ ចៅក្រម​ទើប​សាកសួរ​បាន​មនុស្ស ៤​នាក់ ក្នុង​ចំណោម​បុរស ១០​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​មុខ​រោងចក្រ យ៉ាក ជីង កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ ក្នុង​បន្ទប់​សវនាការ​ទី​២ ចៅក្រម​បាន​សាកសួរ​សាក្សី​ដាក់​បន្ទុក​លើ​ករណី​បុរស ៣​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា និង​ករណី​បុរស​ទាំង ១០​នាក់​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​នោះ​ផង​ដែរ។ ចំណែក​បន្ទប់​សវនាការ​ទី​៣ ចៅក្រម​ក៏​បាន​សាកសួរ​សាក្សី​ករណី​មនុស្ស​ពីរ​នាក់ ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ។
ទាក់ទិន​នឹង​សវនាការ​នៅ​បន្ទប់​ទី​១ ទៅ​លើ​បុរស ១០​នាក់ ដែល​ចាប់​ខ្លួន​នៅ​រោងចក្រ យ៉ាក ជីង អ្នក​ឃ្លាំ​មើល​បាន​ពិនិត្យ​ឃើញ​ថា ចៅក្រម និង​ព្រះរាជ​អាជ្ញា​ហាក់​លម្អៀង ដោយ​ប្រើ​សំណួរ​ដែល​ផ្ដោត​តែ​ទៅ​លើ​ការ​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ ហើយ​ដេញ​ដោល​តែ​ទៅ​លើ​វត្តមាន​របស់​ជន​សង្ស័យ​នៅ​កន្លែង​កើត​ហេតុ។ លើស​ពី​នេះ បាន​រារាំង​មិន​អោយ​មេធាវី​ការពារ​ជន​សង្ស័យ បាន​និយាយ​ទៅ​ដល់​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ឡើយ។ ឆ្លង​កាត់​សវនាការ​ព្រឹក​នេះ បង្ហាញ​ថា ព្រះរាជ​អាជ្ញា និង​ចៅក្រម ហាក់​ពុំ​បាន​ស្រាវជ្រាវ​អោយ​បាន​ស៊ី​ជម្រៅ​ក្នុង​សំណុំ​រឿង​នេះ​ឡើយ និង​ទំនង​មិន​បាន​ស្គាល់​ច្បាស់​ពី​ទីតាំង​កើត​ហេតុ​ឡើយ។
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា បើក​សវនាការ​សំណុំ​រឿង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២៣​នាក់។ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ផ្លូវ​ខាង​មុខ​តុលាការ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​រនាំង​បិទ​មិន​អោយ​មាន​ចរាចរណ៍​ឡើយ។
ចំណែក​ផ្លូវ​តូចៗ​ឆ្លង​កាត់​ផ្សេង​ទៀត ដែល​អាច​ចូល​ទៅ​រក​អគារ​តុលាការ ក៏​ត្រូវ​បិទ​មិន​ឲ្យ​ឆ្លង​កាត់​ដែរ។ ក្រៅ​តែ​ពី​ហាម​ប្រាម​យានយន្ត​មិន​អោយ​ធ្វើ​ចរាចរ អ្នក​ថ្មើរ​ជើង​ក៏​ត្រូវ​រឹតត្បិត​ក្នុង​ពេល​ដំណើរ​ការ​សវនាការ​កំពុង​ដំណើរ​ការ។ ការ​រារាំង​មិន​អោយ​មាន​មនុស្ស​ចូល​ទៅ​ខាង​មុខ​តុលាការ បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ពេល​ដែល​ជន​ជាប់​ចោទ​មួយ​ចំនួន​ត្រូវ​បញ្ជូន​ដល់​តុលាការ កាល​ពី​ម៉ោង​ជាង ៦​ព្រឹក។ នៅ​ជ្រុង​ខាង​ជើង​ត្រង់​រង្វង់​មូល​នាង​គង្ហីង មាន​អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ស្រែក​ទាមទារ​អោយ​តុលាការ​ដោះ​លែង​អ្នក​ទាំង ២១​នាក់។
សវនាការ​ត្រូវ​បែង​ចែក​ជា ៣​បន្ទប់ ដែល​រួម​មាន បន្ទប់​សវនាការ​ទី​១ បុរស ១០​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​មុខ​រោងចក្រ យ៉ាក ជីង កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ បន្ទប់​សវនាការ​ទី​២ ករណី​បុរស ៣​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា និង​ករណី​បុរស​ទាំង ១០​នាក់​នោះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​នោះ​ផង​ដែរ។ ចំណែក​បន្ទប់​សវនាការ​ទី​៣ ករណី​មនុស្ស​ពីរ​នាក់ ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ។ ក្នុង​សវនាការ ក៏​មាន​អ្នក​អង្កេត​ការណ៍​ជាតិ អន្តរជាតិ តំណាង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។
សូម​រង់ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម...



No comments:

Post a Comment